ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាលខេត្តប៉ៃលិន ៖ ពុំមានការឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិនពីសំណាក់ថៃឡើយ

58 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខេត្ត​ប៉ៃលិន សូម​ប្រកាស​បដិសេធ​ចោល​ទាំងស្រុង​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​បំភ្លៃ​ខុស​ពី​ការ​ពិត ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ កាម​ទេព លឹ​ម​ហុង និង​តាម​បណ្តាញ​សង្គម​ផ្សេង​ៗ​ដែល​ចោទ​ថា «​ថៃ​បាន​ឈ្លានពាន​ចូល​ទឹកដី​ខ្មែរ​នៅ​ខេត្ត​ប៉ៃលិន​» នោះ​ជា​ព័ត៌មាន​មិន​ពិត​ទេ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខេត្ត​ប៉ៃលិន សូម​ប្រកាស​បដិសេធ​ចោល​ទាំងស្រុង​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​បំភ្លៃ​ខុស​ពី​ការ​ពិត ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ កាម​ទេព លឹ​ម​ហុង និង​តាម​បណ្តាញ​សង្គម​ផ្សេង​ៗ​ដែល​ចោទ​ថា «​ថៃ​បាន​ឈ្លានពាន​ចូល​ទឹកដី​ខ្មែរ​នៅ​ខេត្ត​ប៉ៃលិន​» នោះ​ជា​ព័ត៌មាន​មិន​ពិត​ទេ ។

យោង​តាម​សេចក្តី​បដិសេធ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា រដ្ឋបាល​ខេត្ត​ប៉ៃលិន សូម​បញ្ជាក់​ថា ព័ត៌មាន​នេះ គឺជា​ព័ត៌មាន​ក្លែងក្លាយ​បំភ័ន្ត និង​គ្មាន​មូលដ្ឋាន​ការ​ពិត​ឡើយ ។

រដ្ឋបាល​ខេត្ត​ប៉ៃលិន សូម​អំពាវនាវ​ដល់​សាធារណជន និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់ កុំ​ចែករំលែក ឬ​ផ្សព្វផ្សាយ​បន្ត​ព័ត៌មាន​មិន​ពិត​នេះ ដើម្បី​កុំឱ្យ​មានការ​យល់​ច្រឡំ និង​សូម​ទទួលយក​តែ​ព័ត៌មាន​ពី​ប្រភព​ផ្លូវការ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ រដ្ឋបាល​ខេត្ត​ប៉ៃលិន សូម​គូសបញ្ជាក់​ថា អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន និង​កំពុង​អនុវត្ត​ភារកិច្ច​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ និង​រក្សា​អធិបតេយ្យភាព បូរណភាព ទឹកដី និង​សន្តិសុខ តាម​បន្ទាត់​ព្រំដែន​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មិន​អនុញ្ញាត​ឱ្យ មានការ​រំ​លោ​.​ភ​បំពាន​ណាមួយ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ