ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនរាងចាល! នគរបាលខណ្ឌ៧មករា ឃាត់ខ្លួនយុវជនម្នាក់ដែលបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ដកហូតម៉ូតូទុក៦ខែ

6 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦ ម៉ោង​ប្រហែល​១៥:០០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា បាន​ឃាត់​យុវជន​ម្នាក់ ពាក់ព័ន្ធ​ករណី​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ ប្រព្រឹត្ត​ល្មើស​នៅ​សង្កាត់​មិត្តភាព…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦ ម៉ោង​ប្រហែល​១៥:០០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា បាន​ឃាត់​យុវជន​ម្នាក់ ពាក់ព័ន្ធ​ករណី​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ ប្រព្រឹត្ត​ល្មើស​នៅ​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ​ដោយសារ​យុវជន​នេះ​មិន​រាងចាល ។

បច្ចុប្បន្ន​សមត្ថកិច្ច បាន​អប់រំ​ណែនាំ និង​ធ្វើកិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ និង​ធានា​ពី​អាណា​ព្យ​បាល​ដើម្បី​នាំ​យក​ទៅ​អប់រំ​បន្ត រួច​សមត្ថកិច្ច​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ចំណែក​ម៉ូតូ ត្រូវ​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា រយៈពេល០៦​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ