មិនបាច់ហាត់ប្រាណ ឬតមអាហារ! នេះជាវិធីអាយុវែងជិត១៣០ឆ្នាំ
សុខភាព៖ យោងតាមការចុះផ្សាយពីសារព័ត៌មានវៀតណាម លោកយាយ ដៀន ឡុងង៉ុក បានចែករំលែកទម្លាប់រស់នៅសាមញ្ញចំនួន ៣ ដែលជួយឱ្យលោកយាយមានសុខភាពល្អ និងអាយុវែងដល់ ១២៧…
សុខភាព៖ យោងតាមការចុះផ្សាយពីសារព័ត៌មានវៀតណាម លោកយាយ ដៀន ឡុងង៉ុក បានចែករំលែកទម្លាប់រស់នៅសាមញ្ញចំនួន ៣ ដែលជួយឱ្យលោកយាយមានសុខភាពល្អ និងអាយុវែងដល់ ១២៧…
សុខភាព៖ យោងតាមការចុះផ្សាយពីសារព័ត៌មានវៀតណាម លោកយាយ ដៀន ឡុងង៉ុក បានចែករំលែកទម្លាប់រស់នៅសាមញ្ញចំនួន ៣ ដែលជួយឱ្យលោកយាយមានសុខភាពល្អ និងអាយុវែងដល់ ១២៧ ឆ្នាំ។
ទីមួយគឺការស្រឡាញ់ការងារ និងការធ្វើចលនាជាប្រចាំ ដោយលោកយាយចូលចិត្តដើរ និងធ្វើការងារតិចតួចមិនឱ្យខ្លួនឯងនៅស្ងៀម។ ទីពីរគឺរបបអាហារធម្មជាតិ ដោយលោកយាយញ៉ាំត្រឹមតែ ២ ពេលក្នុងមួយថ្ងៃ និងកំណត់ឱ្យឆ្អែតត្រឹម ៧០ ភាគរយប៉ុណ្ណោះ ដោយផ្តោតលើពោត ដំឡូង និងបន្លែ។ ទីបីគឺការរក្សាទឹកចិត្តឱ្យសុទិដ្ឋិនិយម ដោយលោកយាយតែងតែញញឹម និងរាប់អានអ្នកជុំវិញខ្លួន ទោះបីជួបទុក្ខលំបាកក្នុងជីវិតក៏ដោយ។
ទម្លាប់សាមញ្ញទាំងនេះហើយ ដែលជាគន្លឹះមាសជួយឱ្យលោកយាយរក្សាភាពរឹងមាំ និងមានអាយុវែង៕
ចែករំលែកព័តមាននេះ