ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណឺតាន់​យ៉ាហ៊ូ​ទទួល​ស្គាល់​ថា​ត្រាំ​មិន​មែន​ជា​ប្រ​ភេទ​មនុស្ស​ស្រួល​និយាយ​គ្នា​ប៉ុន្មាន​ឡើយ

3 ម៉ោង មុន

ទី​ក្រុង​យេរូសាឡឹម៖ នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល​ លោក​ណឺតាន់​យ៉ាហ៊ូ បាន​ធ្លោយ​មាត់​ប្រាប់​មនុស្ស​ជិត​ដិត​របស់​គាត់​ថា​អ៊ីស្រាអែល​និយាយ​ជា​មួយ​លោក​ដូណាល់​ត្រាំ​មិន​សូវ​មាន​ទឹក​មាត់​ប្រៃ​ប៉ុន្មាន​ទេ​ពាក់​ព័ន្ធ​នឹង​បញ្ហា​អ៊ីរ៉ង់​។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​អាមេរិក និង​អ៊ីរ៉ង់​កំពុង​ចរ​ចា​គ្នា​ដើម្បី​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​បញ្ចប់​សង្គ្រាម​។ នេះ​បើ​យោង​តាម​ប្រភព​២​នាក់​ដែល​ដឹង​រឿង​នេះ​ច្បាស់ ហើយ​បាន​​ទម្លាយ​រឿង​នេះ​ប្រាប់​​អ្នក​សារ​ព័ត៌​មាន​។ ​ការ​ថ្លែង​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​ដូច​ខាង​លើ​នេះ​កើត​មាន​ឡើង​ស្រប​ពេល​ដែល​អ៊ីស្រា​អែល​ហាក់​ដូច​ជា​ត្រូវ​អាមេរិក​ទុក​ឱ្យ​នៅ​ខាង​ក្រៅ​សង្វៀន​នៃ​ការ​ចរ​ចា​។ ពោល​គឺ​ដូចករណី​​អាមេរិក​ទុក​អឺរ៉ុប​​ឱ្យុ​នៅ​ក្រៅ​សង្វៀន​នៅ​ពេល​ចរ​ចា​ជា​មួយ​រុស្ស៊ី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ដូច្នោះ​ដែរ​។…

ទី​ក្រុង​យេរូសាឡឹម៖ នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល​ លោក​ណឺតាន់​យ៉ាហ៊ូ បាន​ធ្លោយ​មាត់​ប្រាប់​មនុស្ស​ជិត​ដិត​របស់​គាត់​ថា​អ៊ីស្រាអែល​និយាយ​ជា​មួយ​លោក​ដូណាល់​ត្រាំ​មិន​សូវ​មាន​ទឹក​មាត់​ប្រៃ​ប៉ុន្មាន​ទេ​ពាក់​ព័ន្ធ​នឹង​បញ្ហា​អ៊ីរ៉ង់​។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​អាមេរិក និង​អ៊ីរ៉ង់​កំពុង​ចរ​ចា​គ្នា​ដើម្បី​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​បញ្ចប់​សង្គ្រាម​។ នេះ​បើ​យោង​តាម​ប្រភព​២​នាក់​ដែល​ដឹង​រឿង​នេះ​ច្បាស់ ហើយ​បាន​​ទម្លាយ​រឿង​នេះ​ប្រាប់​​អ្នក​សារ​ព័ត៌​មាន​។ ​ការ​ថ្លែង​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​ដូច​ខាង​លើ​នេះ​កើត​មាន​ឡើង​ស្រប​ពេល​ដែល​អ៊ីស្រា​អែល​ហាក់​ដូច​ជា​ត្រូវ​អាមេរិក​ទុក​ឱ្យ​នៅ​ខាង​ក្រៅ​សង្វៀន​នៃ​ការ​ចរ​ចា​។ ពោល​គឺ​ដូចករណី​​អាមេរិក​ទុក​អឺរ៉ុប​​ឱ្យុ​នៅ​ក្រៅ​សង្វៀន​នៅ​ពេល​ចរ​ចា​ជា​មួយ​រុស្ស៊ី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ដូច្នោះ​ដែរ​។

សព្វ​ថ្ងៃ​នេះ អាមេរិក និង​អ៊ីរ៉ង់​និយាយ​មិន​សូវ​ត្រូវ​គ្នា​ប៉ុន្មាន​ទេ​ ហើយ​ភាគី​ទាំង​២​នៅ​មាន​ចំណុច​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​ធំ​ៗ​ដូច​ជា​៖ កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់, ការ​ដែល​អ៊ីរ៉ង់​ទាម​ទារ​ឱ្យ​អាមេរិក​លុប​ចោល​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ និង​យុទ្ធ​នាការ​យោធា​របស់​អ៊ីស្រា​អែល​ដើម្បី​វាយ​ប្រហារ​មូល​ដ្ឋាន​របស់​ក្រុម​ហេស​បូឡា​នៅ​ប្រទេ​ស​លីបង់​ជា​ដើម​។ ណឺតាន់​យ៉ាហ៊ូ​កំពុង​ទាម​ទារ​សិទ្ធិ​ដើម្បី​បន្ត​ប្រតិបត្តិ​ការ​សឹក​ប្រឆាំង​នឹង​អ្វី​ដែល​លោក​ហៅ​ថា​ជា​ការ​គំរាម​កំហែង​ពី​គ្រប់​មុខ​ព្រួញ​រួម​ទាំង​ពី​ប្រទេស​លីបង់​ផង​ដែរ​។ ចំណុច​នេះ​មិន​មែន​ងាយ​ស្រួល​ប៉ុន្មាន​ឡើយ​។ ស្រួល​មិន​ស្រួល​ បើ​អ៊ីរ៉ង់​ហ៊ាន​តែ​យក​លេស​បញ្ហា​នេះ​ក៏​អាច​នឹង​ធ្វើ​ឱ្យ​ការ​ចរ​ចា​បរាជ័យ​ផង​ដែរ​។

មន្ត្រី​អ៊ីស្រា​អែល​ដែល​លួច​បង្ហើប​ប្រាប់​រឿង​រ៉ាវ​អាថ៌​កំបាំង​ទៅ​អ្នក​សារ​ព័ត៌​មាន​នោះ​ប្រាប់​ថា​លោក​ណឺតាន់​​យ៉ាហ៊ូ​កំពុង​ខ្វល់​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចរ​ចា​គ្នា​ដើម្បី​បង្កើត​អនុស្សារណៈ​យោគ​យល់​គ្នា​រវាង​អ៊ីរ៉ង់ និង​អាមេរិក​។ ប្រសិនបើ​កិច្ចព្រម​ព្រៀង​នេះ​ចរ​ចា​គ្នា​បាន​សម្រេច អ៊ីរ៉ង់​ត្រូវ​បើក​ដំណើរ​ការ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ដើម្បី​ឱ្យ​នាវា​ដឹក​ទំនិញ និង​ដឹក​ថាម​ពល​អាច​បើក​ចេញ​ចូល​ដូច​ធម្ម​តា​ឡើង​វិញ​។ ជា​ថ្នូរ​ត្រឡប់​មក​វិញ អាមេរិក​យល់​ព្រម​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​ដែន​សមុទ្រ​របស់​អ៊ីរ៉ង់​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ម្នាក់​៕ ប្រភព៖ Reuters និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ