ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ទុច្ចរិត​នាំ​បារី​ និង​ស្រា​ទម្លុះ​របាំង​ការពារ​ព្រំដែន​នៅ​ស្រុក​ភ្នំព្រឹក​បាន​ដោយ​ជោគជ័យ​ខណៈ​កម្លាំងយោធា​បង្ក្រាប​ទំនិញ​បម្រុង​​ឆ្លង​ដែនទៅ​ស្រុក​កំ​រៀង​បាន​សម្រេច

1 នាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ទំនិញ​ខុសច្បាប់ «​ស្រា​ និង​បារី» រាប់​សិប​កេស និង​ប៊ិក ត្រូវ​បាន​ក្រុម​ជន​ទុច្ចរិត​ដឹង​ជញ្ជូន​យ៉ាង​គ​គ្លើ​ន​ទម្លុះ​របាំង​ការ​ពារ​ព្រំដែន​ចេញ​ទៅ​ប្រទេស​ថៃបាន​ដោយ​ជោគ​ជ័យ  កាលពី​យប់​ថ្ងៃ​ទី២៦ មេ​សា…

ខេត្តបាត់ដំបង​ ៖ ទំនិញ​ខុសច្បាប់ «​ស្រា​ និង​បារី» រាប់​សិប​កេស និង​ប៊ិក ត្រូវ​បាន​ក្រុម​ជន​ទុច្ចរិត​ដឹង​ជញ្ជូន​យ៉ាង​គ​គ្លើ​ន​ទម្លុះ​របាំង​ការ​ពារ​ព្រំដែន​ចេញ​ទៅ​ប្រទេស​ថៃបាន​ដោយ​ជោគ​ជ័យ  កាលពី​យប់​ថ្ងៃ​ទី២៦ មេ​សា នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខណៈ​កម្លាំងយោធា​ឆ្មក់​បង្ក្រាប​បាន​សម្រេច​នូវ​ទំនិញ​ខុសច្បាប់(​ពងមាន់​កូន​ស៊ី​ឈ័​ន​នាំ​មក​ពី​ចិន​)​បាន​ចំនួន​ជាង​១.៤០០​គ្រាប់  ដែល​ស្ត្រីម្នាក់​បម្រុងបញ្ជូន«​ឆ្លង​អូរ​ព្រំដែន»ចេញ​ទៅ​ប្រទេស​ថៃ ក្នុងភូមិ​សាស្ត្រ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​ ។ នេះ​បើ​តាម​ប្រភព​ព័​ត៌មានដែល​កោះសន្តិភាព​ទ​ទួល​បាន​ពី​មន្ត្រី​ការពារ​ព្រំដែន ​។

​សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រហែល​៨​យប់​ថ្ងៃ​ទី​២៦ មេ​សា  ប្រជាពលរដ្ឋ​បាន​​តាម​ទាន់​មនុស្ស​មួយ​ក្រុម ​ដែល​កំពុង​លី​សែង​កា​រ៉ុ​ង ដែល​មាន​ស្រា​ដប និង​បា​រី  ជា​ច្រើន​កា​រ៉ុ​ងឆ្លង​អូរ​ព្រំដែនតាម​ច្រករបៀង​តូច​មួយដែល​នៅ​ក្បែរ​ស្នាក់​ការ​ប៉ុ​ស្ដិ៍​​ចក្រី  គ្រប់គ្រង​ដោយកម្លាំង​វរនគរបាល​ការពារ​ព្រំដែន​លេខ​៨១៧  ស្ថិត​ក្នុងភូមិ​ចក្រី  ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក​ ។

​ក្រុម​ជន​ទុច្ចរិត​ប៉ុន្មាន​នាក់​នោះ មិន​និយាយ​ឆ្លង​ឆ្លើយ​ជាមួយ​អ្នក​ជជីក​សួរនាំ​ទេ បើ​ទោះជា​អ្នក​​សួរនាំ​ព្យាយាម​សួរ​រក​ម្ចាស់​ទំនិញ​ក្ដី​ ។

​ផ្ទុយ​ទៅ​វិញ​ ពួក​គេ​គិតតែ​ពី​លើក​ទំ​និ​ញ​ដែល​ច្រក​កា​រ៉ុ​ង​លី​ឆ្លង​អូរ​ព្រំដែន​យ៉ាង​គ​គ្លើ​ន ដោយ​មិន​ខ្វល់​ពី​អ្នក​តាម​ថត ឬ​ខ្លាច​សមត្ថកិច្ច​តាម​ចាប់​ឡើយ​ ។ បើ​តាម​ការ​ពិនិត្យ​លើ​សកម្មភាព​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​ដែន​យ៉ាង​គ​គ្លើ​ន​របស់​ក្រុម​ជន​ទុច្ចរិត​ប៉ុន្មាន​នាក់​នេះ ហាក់​មាន​អ្នក​បើកផ្លូវ ឬ​មាន​អ្នក​ចាំ​ការពារ​សុវត្ថិភាព​នៅ​ក្បែរ​ៗ​នោះ​ទៀត​ផង រហូត​ពួក​គេ​ជញ្ជូន​ទំនិញ​ខុសច្បាប់​នេះ​ ឆ្លង​ព្រំដែន​បាន​ដោយ​ជោគជ័យ  មិន​មានការ​​​រំខាន​ពី​កម្លាំង​សមត្ថកិច្ច​បន្តិច​ណា​ឡើយ​ ។

​ដោយឡែក នៅ​ឯ​ស្រុក​កំ​រៀង​ឯណោះ​វិញ  មន្ត្រី​ការពារ​ព្រំដែន​បាន​ផ្ដល់​ព័​ត៌​មាន​ថា  ទំនិញ​«​ពងមាន់​កូនស៊ី​ឈ័​ន»ប្រមាណ០៤កា​រ៉ុ​ង ស្មើនឹង​ចំនួន​១,៤៤០​គ្រាប់ ដែល​ស្ត្រី​ម្នាក់​បម្រុង​នាំ​ឆ្លង​ព្រំដែន​ចេញ​ទៅ​ប្រទេស​ថៃ​ដែរ ត្រូវ​បាន​បង្ក្រាប និង​ទប់ស្កាត់​បាន​ទាន់​ពេលវេលា ដោយ​កម្លាំងយោធា​ក្នុង​អង្គភាព​កងពលតូច​ថ្មើ​រជើង​លេខ​៥៣ សហការ​ជាមួយ​កម្លាំង​​ទំនាក់ទំនង​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​«ដូង»​ ។

​របាយ​ការ​ណ៍​​បឋម​ដែល​កោះសន្តិភាព​ទ​ទួល​បាន កម្លាំងយោធា​កងពលតូច​លេខ​៥៣  និង​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​ខាងលើ​នេះ បាន​ចុះ​បង្ក្រាប​ទំនិញ​ខុសច្បាប់​នេះ  កាលពី​វេលា​ម៉ោង​២​រំលងអ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ មេ​សា ត្រង់​ចំណុច​​«​កំពង់​ឈើ​»ក្បែរ​ព្រំដែន  ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​អូរ​ដា​លើ  ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​ ។ កិច្ច​ប្រតិបត្តិការ​ទាំង​កណ្ដាល​អធ្រា​ត្រ​របស់​កម្លាំងយោធា​នេះ ក្រៅពី​រឹបអូស​ទំនិញ «​ពងមាន់​កូន»ចំនួន​១,៤៤០​គ្រាប់   ថែម​ទាំង​បាន​ឃាត់ខ្លួន​ម្ចាស់​ទំនិញ​នេះ​ផង  គឺ​ឈ្មោះ  លន នឿ​ន ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ រស់​នៅ​ចំណុច​កើតហេតុ​ ។  ​ស្ត្រី​ម្នាក់​នេះ បាន​លាក់​ទុក​ទំនិញ​ខុសច្បាប់​នេះ នៅ​ក្នុងផ្ទះ​របស់​ខ្លួន ខណៈ​ទំនិញ​មួយ​ចំនួន​បាន​បញ្ជូន​ឆ្លង​ផុត​ពី​ព្រំដែន​ចូល​ទឹកដី​ថៃ រួច​ទៅ​ហើយ មុន​ពេល​កម្លាំងយោធា​ចុះ​បង្ក្រាប ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​របាយ​ការ​ណ៍ ។

​នៅ​ចំពោះ​មុខ​កម្លាំង​ចម្រុះ​ដែល​ចុះ​ត្រួត​ពិនិត្យ និង​ឆែកឆេរ ដែល​មាន​ទាំង​មន្ត្រី​គយ​ផង  ស្ត្រី​ម្នាក់​នេះ​បាន​និយាយ​ថា  «​ពងមាន់​កូន» ឬ​ហៅ​ថា «ពងមាន់​ស៊ី​ឈ័ន» ទាំងនេះ​ នាំ​ចូល​មក​ពី​ប្រទេស​ចិន ​។  ហើយ​ខ្លួន​ត្រៀម​នាំ​ចេញ​បន្ត​ទៅ​កាន់​ប្រទេស​ថៃ ប៉ុន្តែ​ទើប​លួច​នាំ​ឆ្លង​អូរ​ព្រំដែន​បាន​មួយ​ចំនួន ក៏​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​ទាន់​ល្មម ​។

​មន្ត្រី​ចុះ​បង្ក្រាប​បាន​ប្រាប់​ថា ឈ្មួញ​ទុច្ចរិត​ម្នាក់​នេះ បាន​បញ្ជូន​ទំនិញ​ឆ្លង​អូរ​ព្រំដែន​តាម​ខ្សែ​ពួរ​​ចង​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ ​។ ​មុន​ពេល​កម្លាំង​ស​យោធា​ចុះ​ទៅ​ដល់  គឺ​ស្ត្រី​ម្នាក់​នេះ បាន​ឲ្យ​កម្មករ​បញ្ជូន​ទំនិញ​ឆ្លង​អូរ​ទៅ​ទឹកដី​ថៃ រួច​ផុត​អស់​មួយ​ចំនួន​ទៅ​ហើយ​ ។  ប៉ុន្តែ​យ៉ាងណា  កម្លាំង​ចម្រុះ​ដកហូត​យក​ពង់​មាន់​នេះ​បាន​ចំនួន​០៤កា​រ៉ុ​ង ស្មើនឹង​ចំនួន​១,៤៤០​គ្រាប់  បាន​ប្រគល់​ជូន​ខាង​មន្ត្រី​គយ​ចាត់ការ​តាម​នីតិវិធី​ហើយ​  ។

​សូម​បញ្ជាក់​ថា ការ​រត់ពន្ធ​ទំនិញ​«​ឆ្លង​ព្រំដែន​»ដោយ​ខុសច្បាប់​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​ថៃ  ក្នុង​ពេល​នេះ ​បាន​និង​កំពុង​បង្ហាញ​ពី​សកម្មភាព​ដ៏​គ​គ្លើ​ន​របស់​ពួក​ឈ្មួញ​ទុច្ចរិត  ខណៈ​ដែល​​មេ​ឈ្មួញ​ទាំងនោះ​មិន​ត្រូវ​បាន​ឃាត់ខ្លួន​ ។

​អាជ្ញាធរ​តាម​បណ្ដា​ស្រុក​ជាប់​ព្រំដែន និង​លោក​មេ​ខេត្ត សុទ្ធតែ​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​​ការ​តាម​បង្ក្រាប ឬ​ទប់ស្កាត់​នូវ​ទំនិញ​ឆ្លង​ដែន​ខុសច្បាប់​ទាំងនេះ  ហើយ​ថែម​ទាំង​អួត​ថា នឹង​​ធ្វើការ​ស្រាវជ្រាវ​តាម​រក​ចាប់​ពួក​មេ​ឈ្មួញ​ទុច្ចរិត​យក​មក​ផ្តន្ទាទោស​ទៀត​ផង​ ។ ប៉ុន្តែ​រហូត​​មក​ទល់​ពេល​នេះ «​សារ៉ូ​» ។

ពួក​ឈ្មួញ​ទុច្ចរិត ហាក់​បង្កើន​សកម្មភាព​រត់ពន្ធ​ទំនិញ​ឆ្លង​ដែន​កាន់​តែ​សម្បើម​ដៃទាំង​ថ្ងៃ ទាំង​​យប់ នៅ​ស្រុក​កំ​រៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ