ក្រសួងធនធានទឹក និងឧតុនិយម បានអះអាងនៅព្រឹកនេះថា ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ នៅក្នុងតំបន់អាកាសធាតុមានភ្លៀងកក់ខែជាមួយនឹងខ្យល់កន្ត្រាក់ និងផ្គររន្ទះ ប្រមាណជា១៥ភាគរយនៃផ្ទៃដី ។
រូបតំណាងដោយAI
ក្រៅពីរាជធានីភ្នំពេញ គឺមានបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ និងកណ្តាល ។
សម្រាប់ខេត្តនៅតំបន់ខ្ពង់រាប ដែលមានដូចជា កំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ឧត្តរមាជ័យ ព្រះវិហារ ក្រចេះ រតនគីរី មណ្ឌលគីរី ជួរភ្នំដងរែ និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀកកក់ខែ ជាមួយនឹងខ្យល់កន្ត្រាក់ និងផ្គររន្ទះប្រមាណជា១០ ភាគរយ ។
រូបតំណាងដោយAI
ហើយតំបន់មានសមុទ្រមានកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោអាចមានភ្លៀងកក់ខែ ជាមួយនឹងខ្យល់កន្ត្រាក់ និងផ្គររន្ទះប្រមាណជា២០ភាគរយ ៕
ចែករំលែកព័តមាននេះ