យោងតាមការចុះផ្សាយពីប្រភពរទេស ការថែរក្សាសុខភាពបេះដូងមិនមែនមានន័យថាត្រូវតមសាច់ទាំងស្រុងនោះទេ ប៉ុន្តែវាអាស្រ័យលើការជ្រើសរើសប្រភេទសាច់ដែលត្រឹមត្រូវ។ ជំនួសឱ្យសាច់គោ ឬសាច់ជ្រូកដែលសម្បូរខ្លាញ់ អ្នកជំនាញបានណែនាំកំពូលសាច់ ៣ ប្រភេទ ដែលដើរតួជាអ្នកការពារសរសៃឈាមយ៉ាងពូកែ៖
ដំបូងបង្អស់គឺ សាច់ព្រាប ដែលត្រូវបានគេចាត់ទុកជា «ថ្នាំបំប៉នឈាម» ដ៏វិសេស។ វាមានជាតិខ្លាញ់ទាបបំផុត និងសម្បូរប្រូតេអ៊ីនដែលងាយស្រូបយក ជួយពង្រឹងភាពយឺតនៃសរសៃឈាម និងបង្ការការឡើងរឹងនៃសរសៃឈាម។ បន្ទាប់មកគឺ ត្រីសមុទ្រទឹកជ្រៅ ដូចជាត្រីសាម៉ុង ឬត្រីធូណា ដែលសម្បូរទៅដោយ Omega-3។ សារធាតុនេះប្រៀបដូចជា «អ្នកបោសសម្អាតធម្មជាតិ» ដែលជួយកម្ចាត់ជាតិខ្លាញ់អាក្រក់ និងកាត់បន្ថយការកកឈាមក្នុងសរសៃឈាម។ ចុងក្រោយគឺ ទ្រូងមាន់ ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកចូលចិត្តសម្រកទម្ងន់ ព្រោះវាសម្បូរវីតាមីន B6 និង B12 ជួយគ្រប់គ្រងកម្រិតជាតិពុលក្នុងឈាមដែលបង្កឱ្យរលាកសរសៃឈាម។
ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុត អ្នកគួរចម្អិនដោយវិធី ស្ងោរ ឬចំហុយ និងជៀសវាងការបំពងដែលប្រើខ្លាញ់ច្រើន។ គ្រូពេទ្យណែនាំឱ្យទទួលទានក្នុងបរិមាណសមល្មម (ប្រហែល ១០០ ក្រាមក្នុងមួយថ្ងៃ) និងត្រូវញ៉ាំអមជាមួយបន្លែបៃតងឱ្យបានច្រើន ដើម្បីឱ្យជាតិសរសៃជួយស្រូបយកជាតិខ្លាញ់ដែលនៅសេសសល់ចេញពីរាងកាយ។ ការចាប់ផ្ដើមជ្រើសរើសសាច់ឱ្យបានត្រឹមត្រូវពីថ្ងៃនេះ គឺជាសោរគ្រាប់ចុចដ៏សំខាន់សម្រាប់សុខភាពបេះដូងដ៏រឹងមាំទៅថ្ងៃអនាគត៕
ចែករំលែកព័តមាននេះ