ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាពការទូតលើគំនរផេះសង្គ្រាម៖ រដ្ឋ​មន្ត្រី​ការបរទេសអ៉ីរ៉ង់បង្ហើបពី«បន្ទាត់ក្រហម» ដល់អាមេរិក​តាមរយៈអាជ្ញាកណ្ដាលប៉ាគីស្ថាន

3 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ រដ្ឋមន្ត្រី​ការ​បរទេស​អ៉ី​រ៉​ង់ ​លោក​អាប់​បាស់​អា​រ៉ា​សជី ​ពេល​នេះ​កំពុង​តែ​ធ្វើ​សកម្មភាព​ការទូត​ដ៏​មមារ​ញឹក ដោយ​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ា​គី​ស្ថាន អូ​ម៉​ង់ ​និង​រុ​ស្ស៊ី ​។ លោក​បាន​ចាក​ចេញពី​ក្រុងអ៉ី​ស្លា​ម៉ា​បា​ដ…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ រដ្ឋមន្ត្រី​ការ​បរទេស​អ៉ី​រ៉​ង់ ​លោក​អាប់​បាស់​អា​រ៉ា​សជី ​ពេល​នេះ​កំពុង​តែ​ធ្វើ​សកម្មភាព​ការទូត​ដ៏​មមារ​ញឹក ដោយ​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ា​គី​ស្ថាន អូ​ម៉​ង់ ​និង​រុ​ស្ស៊ី ​។ លោក​បាន​ចាក​ចេញពី​ក្រុងអ៉ី​ស្លា​ម៉ា​បា​ដ ទៅ​កាន់​ក្រុង​មូ​ស្គូ​នា​ថ្ងៃ​ទី​២៦​ មេ​សា ចំណែក​បណ្ដា​អាជ្ញាកណ្ដាល​នៃ​ជម្លោះ​​នៅ​ម​ជ្ឈឹ​បូព៌ា​បន្ត​ខិតខំ​រក្សា​ជំហរ​ស្វែងរក​សន្តិភាព​ ​​ទោះបី​ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​លុប​ចោលការ​ធ្វើ​ដំណើរ​របស់​គណៈប្រតិភូ​អា​មេ​រិ​កមក​កាន់​ក្រុងអ៉ី​ស្លា​ម៉ា​បា​ដ​ក្ដី​ ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​អ៉ីរ៉​ង់់​ISNA​ថា លោក​អាប់​បាស់​អា​រ៉ា​សជី បាន​បញ្ជូន​ដល់​អាជ្ញាកណ្ដាល​ប៉ា​គី​ស្ថាន​នូវ​ជំហរ ​និង​បណ្ដា​ចំណុច​ដែល​អ៉ី​រ៉​ង់​ចង់បាន ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង សំដៅ​បញ្ចប់សង្គ្រាម​ទាំងស្រុង​ ។ ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​អ៉ី​រ៉​ង់​FARS គូសបញ្ជាក់​ថា អ៉ី​រ៉​ង់​បាន​បញ្ជូន​សារ​ជា​លាយ​លក្ខ​អក្សរ ដល់​ក្រុង​វ៉ា​ស៊ី​ន​តោន​តាម​រយៈ​ប៉ា​គី​ស្ថាន ស្ដី​ពី​បណ្ដា​បន្ទាត់​ក្រហម​របស់​អ៉ី​​រ៉​ង់ ទាក់ទិន​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ និង​ច្រក​សមុទ្រ​ហ័​រ​មូស ដែល​ពេល​នេះ​ កំពុង​មានការ​រាំង​ខ្ទប់​២​ត្រួត​របស់​អ៉ី​រ៉​ង់​ផង​និង​របស់​អា​មេ​រិ​ក​ផង​។

មក​ដល់ទី​ក្រុងអ៉ី​​ស្លា​ម៉​បា​ដ​នា​យប់​ថ្ងៃ​ទី​២៤ ​មេ​សា រដ្ឋមន្ត្រី​ការ​បរទេស​អ៉ី​​រ៉​ង់​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​កងទ័ព​ប៉ា​គី​ស្ថាន ឧត្ដមសេនីយ​អាស៊ី​ម​មុ​យ​នៀរ​ និង​នាយក​រដ្ឋមន្ត្រី​ប្រទេស​នោះ​ លោក​សេ​បាស​សារី​ហ្វ មុន​ពេល​ទៅ​កាន់​អូ​ម៉​ង់ កន្លែង​ដែល​លោក​ពិភាក្សា​ជាមួយ​ព្រះ​ចៅ​ស៊ុ​ល​តង់​ហៃ​ថា​ម​បេន​តា​រិ​ក​។ លោក​ក៏​បាន​និយាយ​តាម​ទូរស័ព្ទ​ដែរ​ជាមួយ​សម​ភាគី​តួ​ក​គី​លោក​ហា​កាន​ហ្វី​ដាន​។

កាលពី​ថ្ងៃ​ទី​២៥ ​មេ​សា​ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ដូ​ណា​ល់​ត្រាំ​ បាន​លុប​ចោលការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ា​គី​ស្ថាន​របស់​គណៈប្រតិភូ​ចរចា​អា​មេ​រិ​ក ដែ​មានកូន​ប្រសា​រលោក​ និង​បេសកជន​ពិសេស​​របស់​លោក​ ។ ប្រ​ធានា​បតី​អា​មេ​រិ​ក​លើក​ឡើង​ថា ​យើង​នឹង​មិន​ទៅ​ចរចា​ដោយ​ផ្ទាល់​ទេ​។ យើង​មាន​គ្រប់​សន្លឹក​បៀ​ក្នុង​ដៃ​។ ប្រសិនបើ​ពួក​គេ​ចង់​ចរចា​ត្រូវ​មក​រក​យើង ឬ​ក៏​ហៅរក​យើង ព្រោះ​យើង​មាន​ខ្សែ​ទូរស័ព្ទ​ដែល​ប្រកបដោយ​សន្តិសុខ​ស្រាប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ