ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង ចុះ​ល្បាត​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់

45 វិនាទី មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖​ ចាប់ពី​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៦ លោក ស្រេង ជា​ហេង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ប្រតិបត្តិការ​ក្ដៅ​គគុក…

ខេត្តស្ទឹងត្រែង​ ៖​ ចាប់ពី​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៦ លោក ស្រេង ជា​ហេង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ប្រតិបត្តិការ​ក្ដៅ​គគុក ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ នៅ​ក្នុងភូមិ​សាស្ត្រ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់។

ក្ន​ង​បេសកកម្ម​រយៈពេល ៤​ថ្ងៃនេះ មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់ មន្ត្រី​បរិស្ថាន និង​មន្ត្រី​
ឧ​ទ្យា​នុ​រក្ស ចំនួន ៣២​រូប .​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​.​រដ្ឋបាល​ស្រុក ឃុំ​អន្លង់​ភេ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មូលដ្ឋាន​។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង លោក ស្រេង ជា​ហេង​បាន​មាន​ប្រសាសន៍​ថា​៖​ក្នុង​ប្រតិបត្តិ​ការណ៍​ខាងលើ​ធ្វើ​ឡើង​ក្នុង​គោលបំណង​យុទ្ធសាស្ត្រ និង​សារៈសំខាន់​នៃ​ការ​អភិរក្ស​ប្រតិបត្តិការ​នេះ​មិន​ត្រឹមតែ​ជា​ការ​អនុវត្ត​ច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​កិច្ច​ការងារ​ដ៏​មាន​សារៈសំខាន់​ក្នុង​គោលដៅ​ធំ​ៗ​ចំនួន ៣៖១.​ការ​រក្សា​សមតុល្យ​ប្រព័ន្ធ​អេកូឡូស៊ី ធានា​ឱ្យ​ប្រព័ន្ធ​អេកូឡូស៊ី​មាន​ស្ថេ​រ​ភាព និង​ការពារ​ជីវចម្រុះ​ឱ្យ​ជៀស​ផុត​ពី​ការ​ផុត​ពូជ ជា​ពិសេស​ប្រភេទ​សត្វ និង​រុក្ខជាតិ​កម្រ​ៗ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​។​

២.​ការ​គ្រប់គ្រង​ធនធាន​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ទុកជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​និង​ទប់
ស្កាត់​ការ​បំពុល​ខ្យល់ ទឹក និង​ដី ដែល​ជា​ប្រភព​នៃ​ការ​ទ្រទ្រង់​ជីវិត​មនុស្ស​។

​៣. ការ​ជំរុញ​សេដ្ឋកិច្ច និង​គុណភាព​ជីវិត​ការ​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍ធម្មជាតិ ដែល​នាំ​មក​នូវ​សុភមង្គល និង​ការ​រស់នៅ​ប្រកបដោយ​ផាសុកភាព​សម្រាប់​ប្រជាពលរដ្ឋ​ក្ន​៧​ង​ប្រធានបទ​“​ការ​ចូលរួម​ការពារ​ធនធានធម្មជាតិ​នៅ​ថ្ងៃនេះ គឺជា​ការ​ធានា​នូវ​ដង្ហើម​ជីវិត និង​សេដ្ឋកិច្ច​បៃតង​សម្រាប់​ថ្ងៃ​អនាគត​”​។

អ្នក​អង្កេត​ការណ៍​បាន​លើក​ឡើង​ដែរ​ថា​ ​ប្រតិបត្តិការ​នេះ​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​អាជ្ញាធរ​ខេត្តស្ទឹងត្រែង ក្នុង​ការ​ការពារ “​សួត​នៃ​ផែនដី​” និង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ