ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​សន្តិសុខ​ម្នាក់​បាត់បង់​ការងារ ក្រោយ​រង​សម្ពាធ ដោយសារ​មានមុខមាត់​ស្រ​ដៀង​ស្តេច​ថៃ

13 វិនាទី មុន

ប្រទេស​ថៃ ៖ កាលពី​ថ្មី​ៗ​នេះ រឿងរ៉ាវ​ដ៏​ហួសចិត្ត​មួយ​បាន​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​បុរស​ជនជាតិ​ថៃ​ម្នាក់ ឈ្មោះ Bangla ដែល​ជា​បុគ្គលិក​សន្តិសុខ ហើយ​ក៏​ជា​អ្នក​បង្កើត​មាតិកា​វី​ដេ​អូ (Content…

ប្រទេស​ថៃ ៖ កាលពី​ថ្មី​ៗ​នេះ រឿងរ៉ាវ​ដ៏​ហួសចិត្ត​មួយ​បាន​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​បុរស​ជនជាតិ​ថៃ​ម្នាក់ ឈ្មោះ Bangla ដែល​ជា​បុគ្គលិក​សន្តិសុខ ហើយ​ក៏​ជា​អ្នក​បង្កើត​មាតិកា​វី​ដេ​អូ (Content Creator) នៅ​លើ​បណ្តាញ​សង្គម TikTok ត្រូវ​បាន​បង្ខំចិត្ត​ឈប់​ពី​ការងារ បន្ទាប់​ពី​រង​សម្ពាធ និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេង​ៗ ដោយសារ​តែ​មានមុខមាត់​ស្រ​ដៀង​ខ្លាំង​នឹង​ស្តេច​ថៃ រា​មា​ទី ១០​។
បើ​តាម​ប្រភព​ព័ត៌មាន​ថៃ Bright TV កាលពី​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា ការ​បាត់បង់​ការងារ​របស់​លោក Bangla កើតឡើង​បន្ទាប់​ពី​អតីត​បុគ្គលិក​សន្តិសុខ​រូប​នេះ បាន​លុប​ចោល​មាតិកា​របស់​ខ្លួន និង​ប្រឈម​មុខ​នឹង​ការ​តាមដាន​ពី​ប៉ូលិស​នៅ​កន្លែងធ្វើការ​ថែម​ទៀត​។

ដោយសារ​សម្ពាធ​នេះ ទើប​ធ្វើ​ឱ្យ​លោក Bangla បាត់បង់​ការងារ​ជា​សន្តិសុខ​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក Cineview Viewer 4K បាន​បង្ហោះ​រឿងរ៉ាវ​របស់ Bang La រួម​ជាមួយ​សំនួរ​មួយ​ថា តើ​គាត់​បាន​ធ្វើ​អ្វី​ខុស?

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ គណនី TikTok របស់ Bangla ផ្ទុះ​ការ​ចាប់អារម្មណ៍​ខ្លាំង ដោយ​មានការ​ចូល​មើល​រាប់​សិប​លាន​ដង​ក្នុង​១​វី​ដេ​អូ នៅ​ពេល​ដែល​អ្នក​ចូល​មើល​បាន​បញ្ចេញមតិ​ថា បុរស​រូប​នេះ​មានមុខមាត់​ស្រ​ដៀង​ស្តេច​រា​មា​ទី ១០ រហូត​ដល់​ផ្ទុះ​ខ្លាំង​ក្លាយទៅជា​ប្រធានបទ​ក្តៅ​។

ទោះ​យ៉ាងណា​ក៏​ដោយ មិនយូរ​ប៉ុន្មាន ស្រាប់តែ​វី​ដេ​អូ​ទាំងអស់​ត្រូវ​បាន​លុប​ចោល បង្កើត​ការ​ងឿងឆ្ងល់​ពី​អ្នក​តាមដាន​។ ប៉ុន្តែ​ក្រោយមក ទើប​គ្រប់​គ្នា​ដឹង​ថា ប៉ូលិស​បាន​បញ្ជា​ឱ្យ Bangla លុប​វី​ដេ​អូ​ទាំងអស់​ចេញ និង​បង្ខំ​បុរស​រូប​នេះ​ឱ្យ​ប្តូរ​ម៉ូ​ដ​សក់​។ មិនតែប៉ុណ្ណោះ ត្រូវ​ពាក់​ម៉ាស់​បិទមុខ​រាល់ពេល​ឡាយ​វី​ដេ​អូ និង​ត្រូវ​ផ្អាក​ពី​ការងារ​សន្តិសុខ​។ ជា​លទ្ធផល ក្រោយមក គ្រប់​គ្នា​បានឃើញ Bangla ផ្លាស់​ប្តូរ​ម៉ូ​ដ​សក់ និង​ពាក់​ម៉ាស់​នៅ​ក្នុង​ការ​ឡាយ​របស់​ខ្លួន​។

ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកលេង​បណ្តាញ​សង្គម​ថៃ​ជា​ច្រើន​ហួសចិត្ត​យ៉ាង​ខ្លាំង ព្រោះ​មិន​នឹក​ស្មាន​គ្រាន់តែ​មានមុខមាត់​ស្រ​ដៀង​ស្តេច Bangla ត្រូវ​ជួប​ទុក្ខ​លំបាក​បែប​នេះ​សោះ​។ ជាក់ស្តែង កញ្ញា Ice Rakchanok Srinok សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​ថៃ បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់ Bangla ដែល​កំពុង​ប្រឈម​មុខ​នឹង​ប្រតិកម្ម​ខ្លាំង​ៗ ដោយសារ​តែ​បញ្ហា​មុខមាត់​របស់​ខ្លួន​។

បើ​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ Thaiger បាន​រាយការណ៍​ថា នៅ​យប់​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៦ កញ្ញា Ice Rakchanok Srinok បាន​បង្ហោះ​សារ​មួយ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ដើម្បី​អំពាវនាវ​រក​យុត្តិធម៌​សម្រាប់​អតីត​សន្តិសុខ​រូប​នេះ ដោយ​ស្នើ​សុំ​យុត្តិធម៌​សម្រាប់ Bangla ព្រោះ​ការ​ធ្វើទុក្ខបុកម្នេញ​ហួសហេតុ​លើ​បុគ្គលិក​សន្តិសុខ​រូប​នេះ ដើម្បី​ផ្គាប់ចិត្ត​ថ្នាក់លើ ឬ​ច្បាប់​ដែល​មាន​ភាព​ចម្រូងចម្រាស មិន​គួរ​ធ្វើ​ឱ្យ​ជីវិត​នរណា​ម្នាក់​មានការ​លំបាក​នោះ​ទេ នៅ​ពេល​ដែល​ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ