ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងនាវាខ្នាតតូចដែលមានល្បឿនលឿន និងពិបាកកម្ទេចក្នុងសមរភូមិច្រកសមុទ្រហ័មូស

47 វិនាទី មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ តើ​អ្វី​ទៅ​ដែល​ហៅ​ថា ​កង​នាវា​មូស​សមុទ្រ​របស់​អ៉ី​រ៉​ង់ ដែល​វាយប្រហារ​សាហាវ​ និង​ពិបាក​ក​មេ្ទ​ច? នោះ​ជា​សមាសភាព​របស់​កង​ម៉ា​រី​នអ៉ី​រ៉​ង់​ដែល​ចែក​ចេញ​ជា​កងឯកភាព​តូច​ៗ ចល័ត​ដ៏​រហ័ស​ និង​ប្រដាប់​ដោយ​អាវុធ​ទំនើប​ៗ ដែល​មាន​សកម្មភាព​ប្រៀ​ង​ដូច​សត្វ​មូស​។…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ តើ​អ្វី​ទៅ​ដែល​ហៅ​ថា ​កង​នាវា​មូស​សមុទ្រ​របស់​អ៉ី​រ៉​ង់ ដែល​វាយប្រហារ​សាហាវ​ និង​ពិបាក​ក​មេ្ទ​ច? នោះ​ជា​សមាសភាព​របស់​កង​ម៉ា​រី​នអ៉ី​រ៉​ង់​ដែល​ចែក​ចេញ​ជា​កងឯកភាព​តូច​ៗ ចល័ត​ដ៏​រហ័ស​ និង​ប្រដាប់​ដោយ​អាវុធ​ទំនើប​ៗ ដែល​មាន​សកម្មភាព​ប្រៀ​ង​ដូច​សត្វ​មូស​។ នាវា​លឿន​តូច​ៗ​ទាំងនេះ​អាច​បង្ក​ការ​បំផ្លាញ​ធំធេង ហើយ​សត្រូវ​ពិបាក​តាម​វាយប្រហារ ដោយ​វា​ក៏​អាច​លាក់ខ្លួន​និង​គេច​បាន​រហ័ស​ទៀត​ផង​ ។

ក្នុង​ច្រក​សមុទ្រ​ហ័​រ​មូស​សម្បូរ​ដោយ​កង​នាវា​មូស​នោះ ដែល​ជា​សមាសភាព​មួយ​សំខាន់​របស់​កង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉​ង់​។ បណ្ដា​នាវាចម្បាំង​អ៉ី​រ៉​ង់​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​វាយប្រហារ​របស់​អ៉ី​ស្រា​អែ​ល​និង​អា​មេ​រិ​ក ​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​ពី​ថ្ងៃ​ទី​២៨ ​កុម្ភៈ​ មក​។ ក៏​ប៉ុន្តែ​ង​អ៉ី​រ៉​ង់​នៅ​សល់​នាវា​តូច​ៗ​មាន​ល្បឿន​លឿន​ប្រដាប់​ដោយ​អាវុធ​ទំនើប​ៗ​ច្រើន​រយ​អាច​ដល់​ច្រើន​ពាន់​គ្រឿង​។ នាវា​តូច​ៗ​រត់លឿន​នោះ​មាន​ដូច​ជានា​វា​ប្រដេញ​(VEDETES) នាវា​ល្បាត កាណូត​កៅស៊ូ​និង​នាវា​ដ្រូ​ន​ដែល​អាច​រត់​លើ​ដី​និង​ក្នុង​ទឹក​។

នាវា​ទាំងនោះ​ ពិតជា​មាន​ល្បឿន​លឿន គេច​រហ័ស​និង​បំពាក់​ដោយ​រ៉ុក្កែត មី​ស៊ី​ល​ប្រឆាំង​នាវា គ្រាប់បែក​បុក​និង​ដ្រូ​ន​វាយប្រហារ​។ នាវា​តូច​ៗ​ទាំងនោះ​ក្នុង​ការ​ប្រើ​វាយប្រហារ ពិតជា​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​សម​ស្រប​អាច​បង្ក​ការ​បំផ្លាញ​ធ្ងន់ធ្ងរ ពេល​វាយប្រហារ​លើ​នាវា​ធំ​ៗ​ ។

មាន​រហ័ស​នាម​ថា​កង​នាវា​មូស នាវា​ទាំងនេះ​ដែល​ភាគច្រើន​មាន​ប្រវែង​ពី​១០​ទៅ​២៥​ម៉ែត្រ គេ​ពិបាក​ក្នុង​ការ​វាយប្រហារ ហើយ​បើ​វាយប្រហារ​លើ​គេ​វិញ​ពិតជា​មាន​ប្រសិទ្ធភាព​ខ្ពស់​។ តាម​អ្នកឯកទេស​ខាង​យោធា​ថា កង​នាវា​មូស​នេះ​ពិតជា​ជំនាញ​ខ្លាំង​ខាង​វាយប្រហារ​តាក់​ទិ​ក​ ។

ការ​ប្រើ​កង​នាវា​នោះ​ មិនមែន​ជា​លើក​ទី​មួយ​ទេ​ក្នុង​តំបន់​។ កាលពី​ឆ្នាំ​២០០០​ការ​វាយប្រហារ​នាវា​ពិឃាត​អា​មេ​រិ​ក​USS COLE នៅ​ក្រុង​អា​ដេ​ន​យេ​ម៉ែ​ន​ដោយ​នាវា​ផ្ទុក​គ្រឿងផ្ទុះ​មួយ បណ្ដាល​ឲ្យ​កង​ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក​ស្លាប់​១៧​នាក់​។ បច្ចុប្បន្ន​នេះ​កង​នាវា​នោះ​អាច​កាត់​បន្ថយ​ឬ​បញ្ឈប់​ការ​ធ្វើ​ចរាចរណ៍​តាម​សមុទ្រ​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ