រាជធានីភ្នំពេញ ៖ អណ្តាតភ្លើងឆាបឆេះកម្ទេចក្រណាត់ក្នុងឃ្លាំងទុកចោលមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅកាន់កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍នៅវេលាម៉ោង១០យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹង ទីតាំងឃ្លាំងខាងលើ គឺជាឃ្លាំងទុកចោល ក្នុងនោះមានសំភារៈចាស់ៗ និងកំទិចក្រណាត់សំឡី នៅសេសសល់ខ្លះៗផង ។ លុះមកដល់ម៉ោងកើតហេតុ មិនដឹងថាមានបញ្ហាអ្វី ក៍ស្រាប់តែឃើញមានអណ្ដាតភ្លើងសន្ធោសន្ធៅ នៅចំនុចគំនរក្រណាត់សំឡីទុកចោលក្នុងឃ្លាំងខាងលើ ទើបនាំគ្នីគ្នាឆោឡោ និងរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចដើម្បីសុំជំនួយរថយន្តពន្លត់អគ្គីភ័យអោយជួយអន្តរាគមន៍ផងដែរ។
ករណីនេះបន្តិចក្រោយមក ក៍មានរថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យបង្ការនិងពន្លត់
អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញទៅអន្តរាគមន៍ជាច្រើនគ្រឿង និងសហការគ្នា បាញ់ទឹកអស់៣រថយន្តធ្វើអោយភ្លើងរលត់ទៅវិញនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃដដែលវិញផងដែរ ។
សមត្ថកិច្ចអោយដឹងទៀតថា ករណីនេះមិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ គ្រាន់តែខូចខាតសំភារៈកំទិចកំទិចក្រណាត់សំឡីចាស់ៗ ទុកចោលក្នុងឃ្លាំង តិចតួចតែប៉ុណ្ណោះ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមជំនាញ ៕









ចែករំលែកព័តមាននេះ