ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានសម្រេចចិត្តតខ្សែភ្លើងឆក់ខ្លួនឯងដើម្បីសម្លាប់ខ្លួនមិនទាន់ដឹងមូលហេតុនិងមានវិបត្តិអ្វីនោះទេ។ ខណៈដែលដើរលាគេលាឯងពេញភូមិ និងដើរសងលុយអ្នកដែលខ្លួនបានជំពាក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះធ្វើកោសល្យវិច្ច័យ ។
ហេតុការណ៍ភ្ញាក់ផ្អើលបុរសម្នាក់សម្រេចចិត្តតខ្សែភ្លើងឆក់ខ្លួនឯងបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិច្រាមជើង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបាននិយាយឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ឃិន សំបូរ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបកសិករ នៅភូមិ-ឃុំកើតហេតុខាងលើ បានធ្វើអត្តឃាត(ឆក់ខ្សែភ្លើង)សម្លាប់ខ្លួន នៅលើគ្រែ ដោយរាយខ្សែភ្លើង២ខ្សៃ ហើយដោតចូលហ្វីរ ភ្លើងទុកស្រាប់ រួចដេកលើគ្រែបណ្ដាលឱ្យឆក់ស្លាប់នៅកន្លែងកើតហេតុតែម្ដង។
បើតាមការបំភ្លឺ របស់ឈ្មោះ ឃិន ម៉ាក ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មកររោងចក្រ(ត្រូវជាប្អូនបង្កើត) រស់នៅភូមិឃុំជាមួយគ្នា។ បានបំភ្លឺប្រាប់សមត្ថកិច្ចថា មុនកើតហេតុ ជិះម៉ូតូទៅសងលុយតាមកន្លែងលក់ចាប់ហួយដែលជំពាក់ ជូនលុយឱ្យម្ដាយ១០ម៉ឺនរៀល ប្រាប់បងប្អូន ញាតិជិតខាង ថាលាហើយ នឹងខឹងប្រពន្ធកូនមិននៅជាមួយ។
សពមានស្នាមរលាកឆេះកញ្ចឹងករខាងធ្វេង ដោយមានការចូលរួមពីអាជ្ញាធរ និងក្រុមគ្រួសារ សពខាងលើ ពិតជាស្លាប់ដោយសារធ្វើអត្តឃាត ឆក់ខ្សែភ្លើងសម្លាប់ខ្លួបឯង ពិតប្រាកដមែន ហើយករណីខាងលើពុំមានពាកព័ន្ធបទល្មើសអ្វីឡើយ ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ដឹងថាក្រោយពេលពិនិត្យធ្វើកោសល្យវិច្ច័យរួចរាល់និងមានការចូលរួមពីអាជ្ញាធរនិងគ្រូពេទ្យផងនោះ។ សពបុរសជនរងគ្រោះខាងលើបានធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិក្រុមគ្រួសារតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ