ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករផ្សារបឹងកុកម្នាក់​បាត់កាបូបលុយ ៣ថ្ងៃហើយ ក្រោយចោរធ្វើល្បិ.ចទិញខាត់ណា រួច​ឆ្លៀតឱកាសលួ.ចយកបាត់​

41 វិនាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ គិត​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៦ មេ​សា ឆ្នាំ​២០២៦ មាន​រយៈពេល​៣ថ្ងៃ​ហើយ ដែល​​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​របស់​អាជីវករ​ម្នាក់​នៅ​ផ្សា​របឹង​កុក ក្រុង​កំពង់​ចាម ​មិន​ទាន់​ត្រូវ​បាន​​ចាប់ខ្លួន​​នៅឡើយ​ទេ​។ ​ខណៈ​សមត្ថកិច្ច​​បាន​អះអាង​ថា​កំពុង​តែ​ស្រាវជ្រាវ​រកមុខ​សញ្ញា​។…

ខេត្តកំពង់ចាម​ ៖ គិត​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៦ មេ​សា ឆ្នាំ​២០២៦ មាន​រយៈពេល​៣ថ្ងៃ​ហើយ ដែល​​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​របស់​អាជីវករ​ម្នាក់​នៅ​ផ្សា​របឹង​កុក ក្រុង​កំពង់​ចាម ​មិន​ទាន់​ត្រូវ​បាន​​ចាប់ខ្លួន​​នៅឡើយ​ទេ​។ ​ខណៈ​សមត្ថកិច្ច​​បាន​អះអាង​ថា​កំពុង​តែ​ស្រាវជ្រាវ​រកមុខ​សញ្ញា​។

តាម​ប្រភពពី​អាជីវករ​លក់ដូរ​ម្នាក់​ឈ្មោះ​ឈ​ន់​បាន​រៀបរាប់​ប្រាប់​ឱ្យដឹង​ថា​ ដំបូង​មាន​ក្រុម​ចោរ​ជិះ​ម៉ូតូ​ម៉ាក​ស្គុ​ប​ពី​មួយ​គ្រឿង​ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ​បាន​ជិះ​មក​ឈប់​នៅ​កន្លែង​គ្រែ​លក់​បន្លែ​របស់​គាត់​ដោយ​ទិញ​ដើម​ខាត់ណា​តម្លៃ​មួយ​ម៉ឺន​រៀល​ ។ ​គ្រានោះ​អ្នកលក់​ឯទៀត​បាន​ត្រឡប់​ទៅ​ផ្ទះ​សឹងតែ​ទាំងអស់​ព្រោះ​ល្ងាច​ទៅ​ហើយ ​។ ​ចៃដន្យ​ស្រាប់តែ​ថង់​ធ្លាយ​បន្លែ​ជ្រុះ​គាត់​ក៏​ឱន​​យក​មក​ដាក់​លើ​គ្រែ​វិញ ក្រោយ​ពេល​ទិញ​បន្លែ​បាន​ហើយ ​ក្រុម​ចោរបាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ទិស​ខាងត្បូង ស្រប​ពេល​ដែល​គាត់​ងាក​មក​មើល​កាបូប​លុយ ​ស្រាប់តែ​បាត់​ហើយ​ក៏​ស្រែក​ឆោឡោ​ផ្អើល​គេឯង​តែម្តង​។

អាជីវករ​លក់ដូរ​បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា គ្រានោះ​គាត់​បាន​រត់​តាម​ក្រោយ​សួរ​អ្នកលក់​នៅ​ខាងក្រៅ​គេ​ថា​ឃើញ​ក្មេង​ប្រុស​ម្នាក់​ឱប​កាបូប​លុយ​មក​ទិស​ខាងជើង​ផ្សារ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​តែ​ម្ដង​ ។ ​បន្ទាប់​មកគាត់​​បាន​រាយការណ៍​ជូន​ដល់​ក្រុម​សន្តិសុខ​ផ្សា​របឹង​កុក​បាន​ប្រ​កូក​ប្រកាស​តាម​វិទ្យុទាក់ទង នាំ​គ្នា​តាម​រកមុខ​សញ្ញា​ចោរលួច​កាបូប​ដែល​បាត់​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ​មេ​សា ​ឆ្នាំ​២០២៦ គឺ​មិនឃើញ​ទាល់តែ​សោះ​។

អាជី​វករខាងលើ​​បាន​លើក​ឡើង​ថា​នៅ​ក្នុង​កាបូប​នោះ​មាន​សោ​ម៉ូតូ​ពីរ​ចង្កោម ទូរ​សព្ទ​ដៃ​ពីរ​គ្រឿង​កូន​ទើបនឹង​ទិញ​​ឲ្យ អត្តសញ្ញាណប័ណ្ណ​ប្ដី​ប្រពន្ធ​ពីរ​សន្លឹក​គឺ​រូប​គាត់​និង​ប្ដី​ឈ្មោះ​ឈី រួម​ទាំង​ថវិកា​មួយ​ចំនួន ដោយ​មិន​បង្អង់​យូរ​ក៏​ប្រញាប់​ប្រ​ញ៉ា​ល់​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុ​ស្តិ៍​​រដ្ឋបាល​សង្កាត់​កំពង់ចាម ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រកមុខ​អត្តសញ្ញាណ​ក្រុម​ចោរលួច​។

សូម​បញ្ជាក់​ថា​ ប្រហែល​មួយ​ខែ​មុន​នេះ​អាជីវករ​លក់ដូរ​នៅ​ផ្សា​របឹង​កុក​ម្នាក់ ធ្លាប់​ត្រូវ​ចោរលួច​កាបូប​លុយ​អស់​ទឹកប្រាក់​ចំនួន​៤​លាន​រៀល អាច​ទំនងជា​ក្រុម​ចោរ​តែ​មួយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ