ប្រទេសម៉ាលី ៖ អាជ្ញាធរម៉ាលីថ្លែង កាលពីថ្ងៃទី២៦ មេសា ថា រដ្ឋមន្ត្រីការពារប្រទេសម៉ាលី បានត្រូវស្លាប់ក្នុងការវាយលុកដ៏ធំមួយរបស់ពួកជីហាដ រួមជាមួយពួកឧទ្ទាម ដែលដណ្ដើមយកបានទីក្រុងជាច្រើន និងមូលដ្ឋានយោធាច្រើនកន្លែង ។

នេះជារឿងរ៉ាវចុងក្រោយទាំងឡាយរបស់ប្រទេសអាហ្វ្រិកនោះ ដឹកនាំដោយរបបយោធា ដែលចាប់តាំងពីយូរមកហើយ តស៊ូប្រឆាំងពួកសកម្មជនទាក់ទិន និងអាល់កៃដា និងក្រុមរដ្ឋអ៊ិស្លាម ព្រមទាំងប្រឆាំងពួកឧទ្ទាមបំបែកខ្លួននិយមនៅភាគខាងជើងប្រទេស ។ រដ្ឋាភិបាលម៉ាលីអះអាងពីការស្លាប់របស់រដ្ឋមន្ត្រីការពារប្រទេស ឧត្ដមសេនីយសាឌីយ៉ូកាម៉ារ៉ាក្នុងសេចក្ដីប្រកាសររបស់ខ្លួនមួយចេញផ្សាយតាម FACEBOOKក្រួងការពារប្រទេស ហើយសម្ដែងការចូលរួមមរណទុក្ខជាមួយគ្រួសាររបស់រដ្ឋមន្ត្រីរូបនោះ។ ទូរទស្សន៍រដ្ឋ ក៏បានចេញផ្សាយដែរ សេចក្ដីប្រកាសរបស់ក្រសួងការពារប្រទេស ពីការស្លាប់របស់រដ្ឋមន្ត្រីរូបនេះ ។
ប្រទេសម៉ាលីកាលពីថ្ងៃទី២៥ មេសា ជួបប្រទះការវាយប្រហារដែលមានការសម្របសម្រួលគ្នាដ៏ខ្លាំងក្លាបំផុតមួយ របស់ពួកជីហាដ និងពួកឧទ្ទាមប្រឆាំងកងទ័ពខ្លួននៅក្នុងរដ្ឋធានីក្រុងបូម៉ាកូ និងទីក្រុងព្រមទាំងមូលដ្ឋាដទៃទៀតជាច្រើននៅភាគខាងជើងប្រទេស។ ការវាយប្រហារទាំងនោះក៏ប៉ះពាល់ដែរដល់ដៃគូរបស់ម៉ាលីខាងផ្នែកសន្តិសុខគឺរុស្ស៊ី ដែមានវត្តមានក្នុងទីលានប្រយុទ្ធនៅប្រទេសអាហ្វ្រិកខាងលិចនេះ។
់រដ្ឋាភិបាលម៉ាលីរាយការណ៍កាលពីថ្ងៃទី២៦ មេសា ថា ការវាយប្រហារហាក់ដូចជាបញ្ចប់ តែបញ្ហាជាច្រើននៅតែចោទ ពិសេសបញ្ហាដែលថា តើនរណាដែលត្រួតត្រាទីក្រុងគន្លឹះមួយនៅភាគខាងជើងប្រទេស ដែលពួកឧទ្ទាមអះអាងថា ទីក្រុងនោះកំពុងស្ថិតក្នុងការកាន់កាប់របស់ខ្លួន។ រដ្ឋាភិបាលក៏មិនប្រកាសពីតុល្យការនៃជនរងគ្រោះដែរ កាលពីថ្ងៃទី២៥ មេសា ដែលមុននេះថា មនុស្សយ៉ាងតិច១៦នាក់ រងរបួស ក្នុងការវាយប្រហារដែលខ្លួនចាត់ទុកថាជាការវាយប្រហារភេរវកម្ម។
ពួកឧទ្ទាមបំបែកខ្លួននិយមម៉ាលី បានប្រយុទ្ធចាប់តាំងពីច្រើនឆ្នាំមកហើយ ដើម្បីបង្កើតរដ្ឋឯករាជ្យមួយនៅភាកខាងជើងប្រទេស ចំណែកពួកសកម្មប្រយុទ្ធនៃសាខាអាល់កៃដានិងក្រុមរដ្ឋអ៊ិស្លាម បានប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលចាប់តាំងពីជាងមួយទសវត្សមកហើយ ។

តាមសេចក្ដីប្រកាសមួយរបស់រដ្ឋាភិបាលថា ផ្ទះរបស់ឧត្ដមសេនីយកាម៉ារ៉ា រងការវាយប្រហារកាលពីថ្ងៃទី២៥មេសាពីសំណាក់ជនអត្តឃាតម្នាក់ ដែលបើករថយន្តផ្ទុកគ្រឿងផ្ទុះនិងដោយពួកសកម្មជនដទៃៗទៀត។ លោកបានបាញ់តតាំងជាមួយពួកអ្នកវាយប្រហារ ដោយសម្លាប់ពួកនោះមួយចំនួន ។ ក្នុងការប៉ះទង្គិចគ្នាខ្លាំងក្លារដ្ឋមន្ត្រីរូបនោះរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យតែលោកបានស្លាប់ព្រោះរបួសធ្ងន់ពេក ។
ពួកឧទ្ទាមក្រុមកងកម្លាំងរំដោះAZAWAD ដឹកនាំដោយពួកទូអារេស្តថ្លែងថា កងទាហានរុស្សុីនៅអាហ្វ្រិកនិងកងទ័ពម៉ាលីបានដកថយពីទីក្រុងនោះ ក្រោយពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយពីការចាកចេញដោយសន្តិវីធីរបស់ពួកគេ ៕
ចែករំលែកព័តមាននេះ