ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន ​ត្រូវ​សមត្ថកិច្ច​បង្ក្រា.ប​រឹប​អូស​គ្រឿងញៀ.ន​ ៨០​កញ្ចប់​នៅ​ស្រុក​ស្វាយ​ជ្រំ

30 វិនាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​ពី​បទ​ប្រើប្រាស់​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ដកហូត​គ្រឿងញៀន​៨០​កញ្ចប់​។​ករណី​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង ១០​និង​៥០​នាទី ​នៅ​ភូមិ​ព្រៃ​តា​ពៅ​ឃុំ​ចំបក់​ស្រុក​ស្វាយ​ជ្រំ​ ។​ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា…

ខេត្តស្វាយរៀង​ ៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​ពី​បទ​ប្រើប្រាស់​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ដកហូត​គ្រឿងញៀន​៨០​កញ្ចប់​។​ករណី​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង ១០​និង​៥០​នាទី ​នៅ​ភូមិ​ព្រៃ​តា​ពៅ​ឃុំ​ចំបក់​ស្រុក​ស្វាយ​ជ្រំ​ ។​

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី លោក​វរសេនីយ៍ឯក សោម សុ​ភ័​ណ្ឌ អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅ​ឃុំ​ចំបក់ ស្រុក​ស្វាយ​ជ្រំ​។​ដោយកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា នៅ​ត្រង់​ចំណុច​ផ្លូវលំ​ក្រាល​ខ្សាច់​ភ្នំ ស្ថិត​នៅ​ភូមិ​ព្រៃ​តា​ពៅ ឃុំ​ចំបក់ ស្រុក​ស្វាយ​ជ្រំ មានមុខ​សញ្ញា​កំពុងធ្វើការ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។

ក្រោយ​ពី​ទទួល​ព័ត៌មាន​រួច លោក​វរសេនីយ៍ឯក សោម សុ​ភ័​ណ្ឌ អធិការ​នគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចំបក់ បាន​ធ្វើការ​ស្រាវជ្រាវ និង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ឈ្មោះ តែម ស្រស់ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​តា​ពៅ ឃុំ​ចំបក់ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។ បន្ទាប់​មក​សមត្ថកិច្ច​បាន​ធ្វើតេស្ត​ទឹក​ម៉ូត្ត លទ្ធផល វិជ្ជមាន​(+)​។​

ប្រភព​បន្ត​ថា ដោយ​មានការ​អនុញាត​ពី ឯកឧត្ដម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​អនុញាត​អោយ​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​លំនៅ​ឋាន​របស់​ជនសង្ស័យ នៅ​ភូមិ ឃុំ ខាងលើ បាន​រក​ឃើញ​សារធាតុ​ញៀន​មួយ​ចំនួន​។ សរុប​វត្ថុ​តាង​ដកហូត​រួម​មាន ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ៨០​កញ្ចប់​, ទូរស័ព្ទ​ដៃ ០១​គ្រឿង និង​សម្ភារ​ប្រើប្រាស់​វេច​ខ្ចប់​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង កំពុង​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ