ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ៖ មន្ត្រីមិនមែនជាចៅហ្វាយប្រជាជនឡើយ ត្រូវជៀសវាងដាច់ខាតនូវភាពអសកម្ម និងកៀបសង្កត់

6 ម៉ោង មុន

ខេត្ត​ត្បូងឃ្មុំ ៖ «​មន្ត្រី​មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជាជន​នោះ​ទេ ប៉ុន្តែ​គឺជា​អ្នកបម្រើ​ដ៏​ស្មោះត្រង់​! នេះ​គឺជា​សារ​ក្រើនរំលឹក​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​តម្លាភាព​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​។​» សម្តេច​តេ​ជោ…

ខេត្ត​ត្បូងឃ្មុំ ៖ «​មន្ត្រី​មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជាជន​នោះ​ទេ ប៉ុន្តែ​គឺជា​អ្នកបម្រើ​ដ៏​ស្មោះត្រង់​! នេះ​គឺជា​សារ​ក្រើនរំលឹក​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​តម្លាភាព​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​។​»

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍ នៅ​ពិធី​ចុះ​ជួប​សំណេះសំណាល ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត ត្បូងឃ្មុំ សរុប​ចំនួន​៨៨៩​នាក់ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៦ ខែមេសា ឆ្នាំ​២០២៦ ។

ពិធី​ចុះ​ជួប​សំណេះសំណាល​នេះ​ជា​ការ​អនុវត្ត ក៏​ដូច​ជា ពង្រឹង​គណនេយ្យ​ភាព​រវាង​ព្រឹទ្ធសភា ជាមួយ​អង្គ​បោះ​ឆ្នោត ដើម្បី​ឲ្យ​មាន​តម្លាភាព ក៏​ដូច​ជា​ជំរុញ​ឲ្យ​ការងារ​មូលដ្ឋាន​កាន់តែ​មាន​ប្រសិទ្ធភាព ម្យ៉ាងវិញទៀត ក៏​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិត​ស្និត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ក្រើនរំលឹក​ដល់​មន្ត្រី​នៅ​មូលដ្ឋាន​បង្កើន​ការ​យកចិត្តទុកដាក់​លើ​ភារកិច្ច​ជា​ដែន​សមត្ថកិច្ច​របស់​ខ្លួន ទន្ទឹម​នឹង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យ​បាន​ល្អ​ប្រសើរ ។

នា​ឱកាស​នោះ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តី​រីករាយ ដែល​បាន​អញ្ជើញ​មក​ជួប​ជាមួយ​បងប្អូន​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា ក្នុង​ខេត្ត​ត្បូងឃ្មុំ​នេះ​សារ​ជា​ថ្មី ។ សម្តេច​តេ​ជោ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រីរាជការ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញការងារ​បម្រើសេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ នៅ​ពេល​កន្លង​មក ជា​ពិសេស​ការ​រួម​គ្នា​រក្សា​ឱ្យ​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ក្នុង​សង្គម ទប់ស្កាត់​បាន​នូវ​ទ​ង្វើ​បង្កចលាចល​នានា​ក្នុង​សង្គម ។

សម្តេច​តេ​ជោ បាន​ណែនាំ​ដល់​មន្ត្រីរាជការ​ទាំងអស់ ជា​ពិសេស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឱ្យ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​អោយ​បាន​ល្អ​ប្រសើរ ជា​ពិសេស​បន្ត​យកចិត្តទុកដាក់​ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស ចៀសវាង​បង្ក​នូវ​បញ្ហា​នានា ដែល​នាំ​ឱ្យ​មានការ​ថ្នាំងថ្នាក់​ដល់​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ ។

សម្តេច​តេ​ជោ ក៏​បាន​រំលឹក​ដល់​មន្ត្រី​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​រក្សា​ឱ្យ​បាន​ស្ថិរភាព​សង្គម សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ដោយ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួម​មាន ការ​បង្ក្រាប​នូវ​បទល្មើស​ផ្សេង​ៗ​ដូច​ជា ចោរឆក់ ចោរប្លន់ ការ​ជួញដូរ​គ្រឿង​ញៀ​.​ន ជា​ពិសេស​បង្ក្រាប​ឱ្យ​បាន​នូវ​អំពើ​ឆបោក​តាម​អន​ឡាញ​(Scam Online)​។

ក្នុង​នោះ​ដែរ សម្ដេច​តេ​ជោ​ក៏​បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ទាំងអស់ ចៀសវាង​ភាព​អសកម្ម ឬ​ការ​គៀបសង្កត់​ណាមួយ និង​ត្រូវ​ចាំ​ថា​«​មន្ត្រី​មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជាជន​នោះ​ទេ គឺជា​អ្នកបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន​» ។

សម្ដេច​តេ​ជោ ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចូលរួម​ទាំងអស់​គ្នា គាំទ្រ​ដល់​ការ​ប្រមូល​ចំណូល ទាំង​ផ្នែក​ពន្ធគយ និង​ពន្ធដា ។ សម្ដេច​តេ​ជោ ក៏​បាន​ណែនាំ​ឱ្យ​ចូលរួម ថែរក្សា​ធនធានធម្មជាតិ​ដែល​មាននៅ​មូលដ្ឋាន ទប់ស្កាត់​ការ​បំផ្លិចបំផ្លាញ និង​រួម​គ្នា​ក្នុង​ការ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​។ ទន្ទឹម​នេះ សម្ដេច​តេ​ជោ​ក៏​អោយ​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​អោយ​បាន​រហ័ស និង​មាន​ប្រសិទ្ធិ​ភាព ជា​ពិសេស​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​មិន​ត្រូវ​លំអៀង​ខាង​ភាគី​ណា​នោះ​ទេ ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​កោតសរសើរ​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ នៃ​ខេត្ត​ត្បូងឃ្មុំ ទាំងអស់​ដែល​បាន​រួម​សហការ​គ្នា​អភិវឌ្ឍ​ខេត្ត​មួយ​នេះ​អោយ​ទទួល​បាន​នូវ​ការ​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ