ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចធិបតី ណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការកងទ័ព សិក្សាផ្លូវច្បាប់យកក្មេងទំនើ.ងទៅបម្រើឱ្យសកម្មភាពនៅសមរភូមិជួរមុខ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​កម្ពុជា បាន​ណែនាំ​ឱ្យ​រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌ អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ សិក្សា​ផ្លូវច្បាប់​ឱ្យ​បាន​លឿន…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​កម្ពុជា បាន​ណែនាំ​ឱ្យ​រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌ អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ សិក្សា​ផ្លូវច្បាប់​ឱ្យ​បាន​លឿន ក្នុង​ការ​យក​ក្មេង​ទំនើ​.​ង​ដែល​អុកឡុក​សង្គម​ទៅ​បម្រើ​ដល់​សកម្មភាព​ក្នុង​សមរភូមិ​ជួរ​មុខ ទៅ​តាម​កម្រិត​ទម្ងន់ទោស ចាប់ពី​៣​ខែ ឬ​៦​ខែ ដូច​ជា ការងារ​ចាក់ពុម្ព​លេណដ្ឋាន​ជាដើម ។

ការ​ណែនាំ​របស់​សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ដ្រី​បែប​នេះ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​សហជីព សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សមាគម​បុគ្គលិក​សិក្សា ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៤០ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០២៦ នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៦​។

សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​មាន ប្រសាសន៍​ស្នើ​ឱ្យ​រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌ ឯកឧត្ដម​អគ្គស្នងការ​នគរបាល​ជាតិ ជាមួយ​ឯកឧត្ដម​អគ្គមេបញ្ជាការ​កងទ័ព រៀបចំ​ជាក់ស្ដែង​តាម​ទម្ងន់ទោស ដាក់ទោស​៣​ខែ ឬ​៦​ខែ ចំពោះ​ក្មេង​ទំនើ​.​ង ដោយ​យក​ទៅ​ព្រំដែន​ចាក់ពុម្ព​លេណដ្ឋាន ដើម្បី​ដឹក​ជញ្ជូន​យក​ទៅ​សមរភូមិ​មុខ ដើម្បី​កុំឱ្យ​ពិបាក និង​ឱ្យ​ក្មេង​ទំនើ​.​ង​ទាំងនោះ​ដឹង​ថា តើ​កងទ័ព យុវជន​ដូច​គ្នា កំពុង​តែ​ឈរជើង​តាម​ព្រំដែន​ប្រឈម​នឹង​ការ​គ្រោះថ្នាក់ ឬ​ស្លា​.​ប់​ដោយសារ​តែ​ការងារ​នៅ​សមរភូមិ​មុខ ។

សម្ដេច​ធិ​បតី​បាន​លើក​ឡើង​ថា ការ​ធ្វើ​ដូចនេះ ដើម្បី​ឱ្យ​ក្មេង​ទំនើង​ទាំងនោះ​បានដឹង​ថា នៅ​ពេល​ដែល​ពួក​យើង​មានឱកាស​មាន​សេរីភាព ហើយ​មក​ដើរ​ធ្វើ​សកម្មភាព​រញ៉េរញ៉ៃ និង​កាប់​ចាក់​បំផ្លាញ​ដល់​ប្រទេស​ជាតិ​នោះ ។ សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ខ្ញុំ​ចង់ឱ្យ​ឯកឧត្ដម កើត រិ​ទ្ធ ឯកឧត្ដម ស ថេ​ត ឯកឧត្ដម វង្ស ពិ​សេន សិក្សា​ផ្លូវច្បាប់​ឱ្យ​ខ្ញុំ​បន្ដិច ។ ក្មេង​ៗ​ទំនើង ឥឡូវ​យើង​ចាប់​ដាក់គុក​អស់​តែ​បាយ ហើយ​ចេញ​មក​វិញ​ខ្លះ​កែ ខ្លះ​មិន​កែ ។ មិន​ចាំបាច់​រុញ​ទៅ​ដល់​ជួរ​មុខ​ទេ ឱ្យ​គិតគូរ​ពី​ការ​អប់រំ​កម្រិត​ណា ដើម្បី​ឱ្យ​ភ្ជាប់​ដល់​ការ​បម្រើ​ដល់​សមរភូមិ​មុខ មិនបាច់​យក​ទៅ​កាន់​កាំភ្លើង​បាញ់​នោះ​ទេ យក​ទៅ​ចាក់ពុម្ព​លេណដ្ឋាន ជួយ​ដល់​កង​វិស្វកម្ម​» ។

ជាមួយ​គ្នា​នេះ​ដែរ សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី​ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា​៖ «​ឥឡូវនេះ យើង​ពិនិត្យ​មើល​ក្នុង​ពេល​អប់រំ ពេល​ដែល​ធ្វើ​ខុស ត្រូវ​អនុវត្តន៍​ច្បាប់ ហើយ​ក្នុង​ពេល​អប់រំ​នេះ ជា​ជាង​ដាក់​នៅ​ក្នុង​ពន្ធ​ធនាគារ​អត់​ធ្វើ​អ្វី ត្រូវ​គិត​មើល​នៅ​ក្នុង​ការ​អប់រំ​ពិសេស​របស់​នគរបាល នៅ​កន្លែង​ណាមួយ ដើម្បី​ធ្វើ​ការងារ​សម្រាប់​បម្រើ​ឱ្យ​សមរភូមិ​មុខ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ