ខេត្តកំពង់ស្ពឺ៖ អ្នកញៀនល្បែងចំនួន៩នាក់ ក្នុងនោះមានមេភូមិម្នាក់ផងដែរ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកថ្ពងធ្វើការឆ្មក់បង្ក្រាបបនល្បែងស៊ីសង ឃាត់ខ្លួនក្រោយពីក្រុមអ្នកញៀនល្បែងខាងលើកំពុងតែប្រមូលផ្ដុំគ្នាថ្នល់ល្បែងស៊ីសងជល់មាន់តាមអនឡាញ(ទូរស័ព្ទដៃ) ។
ការឃាត់ខ្លួនក្រុមអ្នកមានល្បែងបានធ្វើឡើងកាលពីវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបាននិយាយដឹងថានៅមុនពេលឃាត់ខ្លួនក្រុមអ្នកញៀនល្បែងខាងលើ គឺកម្លាំងអង្គភាពនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចំនួន១០នាក់ បានចុះទៅសហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ឆ្មក់បង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់។ កម្លាំងអង្គភាពនគរបាលយុត្ដិធម៌បានធ្វេីការឃាត់ខ្លួនជនសង្សយ័ចំនួន៩នាក់។
ទី១/ ឈ្មោះ ភន វែង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិវាលពន្ធ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ទី២/ ឈ្មោះ កៃ ចន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិសំរោង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ទី៣/ ឈ្មោះ សាប ពិសេស ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិក្រាំងត្រប សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ស្រុក ខេត្តកំពង់ស្ពឺ ទី៤/ ឈ្មោះ សុទ ស៊ុម ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិដុំខ្វិត ឃុំវាលពន្ធ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ទី៥/.ឈ្មោះ អឿន អូន ភេទប្រុស អាយុ ៥៨ រស់នៅភូមិបន្ទាយល្វេី ឃុំ វាលពន្ធស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ជាមេភូមិ បន្ទាយល្វេី) ។
ទី៦/.ឈ្មោះ អឿង រីណា ភេទប្រុស អាយុ៤០រស់នៅភូមិមនោរម្យឃុំមនោរម្យស្រុកថ្ពង ខេត្តកំពង់ស្ពឺ ទី៧/.ឈ្មោះ ឈឹម ភារ៉ា ភេទប្រុស អាយុ ៣២ រស់នៅភូមិស្វាយកាំបិត ឃុំ ពាម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ទី៨/.ឈ្មោះ ជា សំបូរ ភេទ ប្រុស អាយុ ៤៩ រស់នៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងទី៩/.ឈ្មោះ ភាច ឃៀង ភេទប្រុស អាយុ ៥៦ រស់នៅភូមិចំពារ ឃុំ មនោរម្យ ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ ។
ក្រោយឃាត់ខ្លួនក្រុមអ្នកញៀនល្បែងខាងលើកម្លាំងជំនាញដកហូតវត្ថុតាងរួមមាន: ទូរស័ព្ទ ចំនួន១២គ្រឿង និងដកហូតម៉ូតូចំនួន១០គ្រឿង÷ ទី១-ម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1AC-8509
ទី២-ម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ គ្មានស្លាកលេខ
ទី៣-ម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1AI-1673
ទី៤-ម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CQ-6241
ទី៥-ម៉ូតូ វ៉េវ(Wave) ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ(1U-4514)
ទី៦-ម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ1D-8749 ។
ទី៧-ម៉ូតូ Honda cub ពាក់ស្លាកលេខភ្នំពេញ(1B-0247)
ទី៨-ម៉ូតូសងការ៉េពណ៌ក្រហម ពាក់ស្លាកលេខកែប(1A-1019)
ទី៩-ម៉ូតូHonda cub 90 ពណ៌ទឹកបិចស្លាកលេខកំពង់ស្ពឺ(1R-3383)
និងទី១០- ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅគ្មានផ្លាកលេខ
ស្ថិតនៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបញ្ជាក់ឲ្យដឹងថាក្រោយឃាត់ខ្លួនក្រុម អ្នកញៀនល្បែងទាំង៩នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕




ចែករំលែកព័តមាននេះ