លោក ត្រាំ ត្រូវបានជម្លៀសចេញពីពិធីជប់លៀងជាមួយអ្នកកាសែតភ្លាមៗ ក្រោយស្នូរផ្ទុះគ្រា.ប់កាំភ្លើ.ង
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និង ជំទាវទី១…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និង ជំទាវទី១…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និង ជំទាវទី១ មេឡានៀ ត្រាំ (Melania Trump) និងមន្ត្រីកំពូលៗអាមេរិកផ្សេងទៀត ត្រូវបានភ្នាក់ងារសេវាសម្ងាត់ទទួលបន្ទុកការពារប្រធានាធិបតី (Secret Service) ជម្លៀសចេញជាបន្ទាន់ពីកម្មវិធីអាហារពេលល្ងាចជាមួយអ្នកកាសែតសេតវិមាន ដោយសុវត្ថិភាព នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) បន្ទាប់ពីសំឡេងផ្ទុះដ៏ខ្លាំងមួយ ដែលត្រូវបានរាយការណ៍ថាជាស្នូរគ្រាប់កាំភ្លើង។ នេះបើយោងតាមប្រភពពី Reuters, CNN និង BBC បានចេញផ្សាយ។
ការជម្លៀសចេញពីកម្មវិធីដែលកំពុងប្រព្រឹត្តទៅនៅសណ្ឋាគារ Washington Hilton នៅទីក្រុងវ៉ាតោនស៊ីនធ្វើឡើងភ្លាមៗ ក្រោយស្នូរផ្ទុះកាំផភ្លើង ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំងដល់អ្នកចូលរួមទាំងអស់ប្រមាណ ២ ៦០០ នាក់បាននាំគ្នាឱនចុះនៅក្រោមតុលាក់ខ្លួន។ ក្រុមភ្នាក់ងារសម្ងាត់បានស្ទុះទៅការពារលោក ត្រាំ និងបានជម្លៀសលោកចេញពីកន្លែងកម្មវិធីយ៉ាងលឿនបំផុត ដើម្បីធានាដល់សុវត្ថិភាព។
មន្ត្រីការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) ម្នាក់បានប្រាប់ Reuters ថា បុរសប្រដាប់ដោយកាំភ្លើងខ្លីម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានបាញ់ប្រហារលើភ្នាក់ងារសេវាសម្ងាត់ម្នាក់ ប៉ុន្តែភ្នាក់ងាររូបនោះមិនបានរងរបួសឡើយ ដោយសារតែគ្រាប់កាំភ្លើងចំឧបករណ៍ការពារ។
លោក Anthony Guglielmi អ្នកនាំពាក្យភ្នាក់ងារសេវាសម្ងាត់បាននិយាយថា ភ្នាក់ងារកំពុងស៊ើបអង្កេតការបាញ់ប្រហារមួយនៅជិតតំបន់ត្រួតពិនិត្យសំខាន់នៅច្រកចូលនៃកម្មវិធីជប់លៀងនេះ ខណៈព័ត៌មានផ្លូវការបន្ថែមទៀត កំពុងត្រូវបានតាមដាន៕



ចែករំលែកព័តមាននេះ