ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះពលរដ្ឋម្នាក់នៅស្រុកសូទ្រនិគម ខូចខាតទ្រព្យសម្បត្តិខ្ទង់ម៉ឺនដុល្លារ និងរបួ.ស៤នាក់

3 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​របស់ ឈ្មោះ ហេង ឡាន់ ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ស្ថិត​នៅ​ចំណុច​ភូមិ​ដូន​ហុង…

ខេត្ត​សៀម​រា​ប ៖ ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​របស់ ឈ្មោះ ហេង ឡាន់ ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ស្ថិត​នៅ​ចំណុច​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្ត សៀមរាប បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំងស្រុង ផ្ទះ ០១ ខ្នង ទំហំ ០៨​ម៉ែត្រ x ១២​ម៉ែត្រ ឈើ​លើ​ថ្ម​ក្រោម​ដំបូល​ប្រក់​ក្បឿង និង​ស​ង្ក័​សី ព្រមទាំង​តូប​លក់​ចាប់ហួយ ០១ ខ្នង ប្រក់ស​ង្ក័​សី ទំហំ ៦ម៉ែត្រ​ x ១២ ម៉ែត្រ និង​រង​របួសធ្ងន់ ស្រាល ៤​នាក់ បញ្ជូន​ទៅ​មន្ទីរ​ពេ​ទ្ត​បង្អែក ស្រុក​សូទ្រនិគម​ភ្លាម​ៗ​។

​ហេតុការណ៍ ឆេះ​ផ្ទះ​ពលរដ្ឋ​នោះ បាន​កើត នៅ​ថ្ងៃ សៅរ៍ ៩​កើត ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង ១២ និង​២០​នាទី រំលង អធ្រាត្រ និង​រលត់​ស្ថាពរ​ម៉ោង ៣និង​៥០ នាទី ព្រឹក ចំណុច​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

‎ បើ​តាម ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍ ត្រី ណុ​ប សា​រ៉ា​ក់ ស្នងការ​រង និង ជា​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​តាម តេ​ឡេ​ក្រាម នៅ​វេលា​ម៉ោង​ប្រមាណ​១០ និង ៣០ នាទី ថ្ងៃ​ទី ២៥ ខែ មេ​សា ឆ្នាំ​២០២៦​នេះ​ថា ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​របស់ ឈ្មោះ ហេង ឡាន់ ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ស្ថិត​នៅ​ចំណុច​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្ត សៀមរាប ។​

បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំងស្រុង ផ្ទះ ០១ ខ្នង ទំហំ ០៨​ម៉ែត្រ x ១២​ម៉ែត្រ ឈើ​លើ​ថ្ម​ក្រោម​ដំបូល​ប្រក់​ក្បឿង និង​ស​ង្ក័​សី ព្រមទាំង​តូប​លក់​ចាប់ហួយ ០១ ខ្នង ប្រក់ស​ង្ក័​សី ទំហំ ៦ម៉ែត្រ​ x ១២ ម៉ែត្រ រួម​ទាំង :-​ឆេះ រថយន្ត ០១​គ្រឿង ម៉ា​កតា​កូ​ម៉ា -​ឆេះ​ម៉ូតូ ០៤​គ្រឿង និង ម៉ូតូ​សណ្ដោង​រឺ​ម៉ក ០២-​របួស​ម្ចាស់ផ្ទះ ០៤​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សូទ្រ និគម​(​ធ្ងន់​១​នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​សៀម រាប​) -​សម្ភារ និង ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ទៀត​ពុំ​ទាន់​វាយតម្លៃ​បាន​។

លោក​បញ្ជាក់​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​ដោយ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​បាគង ឡាន​អគ្គិភ័យ ០១​គ្រឿង និង ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប ឡាន​អគ្គិភ័យ ០៣​គ្រឿង ។ ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន ០៤​គ្រឿង ។

មូលហេតុ​: ការ​ឆាបឆេះ​បណ្ដាល​មក​ពី​ទុស្សេ​ខ្សែភ្លើង ។ បច្ចុប្បន្ន ផ្ទះ ប្រជាពលរដ្ឋ ដែល​ឆេះ អស់ ស្ទើរ​ទាំងស្រុង នោះ និង សម្ភារៈ​ប្រើប្រាស់ និង រថយន្ត ព្រមទាំង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក បើ​គិត​ជា​ទឹកប្រាក់ ​ខ្ទង់​ម៉ឺន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ