ខេត្តរតនគិរី ៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ឃាត់ខ្លួនក្មេងទំនើ.ង ក្នុងករណីដេញកា.ប់គ្នាយ៉ាងអនាធិបតេយ្យ បានចំនួន០៥នាក់ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានប្រកាសនាយប់ថ្ងៃទី២៦ ខែមេសានេះ ។
ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង, អធិការដ្ឋាននគរបាលស្រុកកូនមុំ និងប៉ុស្ដិ៍នគរបាលបឹងកន្សែង ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កម្លាំងនគរបាលបានបង្ក្រាបមុខសញ្ញាក្រុមក្មេងទំនើងដោយឃាត់បានចំនួន០៥នាក់ ក្នុងករណីដេញកា.ប់គ្នាយ៉ាងអនាធិបតេយ្យ ។

ក្នុងនោះរួមមាន ៖ ១-ឈ្មោះ សុភា ថាឃីន ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។ ២-ឈ្មោះ ជ្រឿន តារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ ៣-ឈ្មោះ សូត្រ រ៉ស៊ីយ៉ា ភេទស្រី អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ ៤-ឈ្មោះ វី ប៊ុនសា ភេទស្រីអាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។ ៥-ឈ្មោះ សែម ជីវ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ក្នុងនោះដកហូតរក្សាទុកសម្ភារៈដែលជាវត្ថុតាងក្នុងការស្រាវជ្រាវរួមមាន ៖ ទូរសព្ទដៃចំនួន៤គ្រឿង ម៉ូតូចំនួន០២គ្រឿ។ ដោយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៨ និង៣០នាទីយប់ បានទទួលព័ត៌មានពីគណនេយ្យFacebook ឈ្មោះ Chhay Chhorvorn បង្ហោះvideo ក្រុមក្មេងទំនើ.ងកា.ប់គ្នា ដោយប្រើប្រាស់ដាវកែច្នៃ និងកៅអីជ័រ ដើម្បីវា.យកា.ប់ចា.ក់គ្នា ។
ក្រោយទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ឃាត់ខ្លួនបានជនសង្ស័យទាំង៥នាក់ខាងលើ ដោយបច្ចុប្បន្នគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ ជនសង្ស័យទាំង០៥នាក់ ដែលសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕


ចែករំលែកព័តមាននេះ