ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​សោកនា.ដកម្ម! អតីត​សង្សារ​ និង​បងថ្លៃ​សង្សារ​ចា.ក់​គ្នា​ទៅ​វិញ​ទៅ​មក​ ស្លា.ប់​ទាំង​២​នាក់​លើ​ផ្លូវ៦០ម៉ែត្រ ផ្អើលព្រឹកមិញ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង ​ដេញ​តាម​ចាក់​សម្លាប់​ស្ត្រី​ជា​សង្សារ និង​បងថ្លៃ​ប្រុស​របស់​នាង ដែល​កំពុង​ជិះ​ម៉ូតូ​ដឹក​គ្នា​ទៅ​ធ្វើការ ខណៈនោះ​ក៏​មានការ​ប្រវាយប្រតប់ និង​ដេញ​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ដងផ្លូវ បណ្ដាល​ឲ្យ​យុវជន​ខាងលើ និង​បុរស​ជា​បងថ្លៃ​របស់​ស្ត្រី​ដែល​ជា​អតីត​សង្សារ​នោះ​ស្លាប់​ទាំង​២​នាក់​តែ​ម្ដង…

រាជធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង ​ដេញ​តាម​ចាក់​សម្លាប់​ស្ត្រី​ជា​សង្សារ និង​បងថ្លៃ​ប្រុស​របស់​នាង ដែល​កំពុង​ជិះ​ម៉ូតូ​ដឹក​គ្នា​ទៅ​ធ្វើការ ខណៈនោះ​ក៏​មានការ​ប្រវាយប្រតប់ និង​ដេញ​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ដងផ្លូវ បណ្ដាល​ឲ្យ​យុវជន​ខាងលើ និង​បុរស​ជា​បងថ្លៃ​របស់​ស្ត្រី​ដែល​ជា​អតីត​សង្សារ​នោះ​ស្លាប់​ទាំង​២​នាក់​តែ​ម្ដង ។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បុរស​នោះ​ឈ្មោះ​តុល ចាន់​ណា អាយុ​២៤​ឆ្នាំ មុខរបរ​លក់ដូរ មានស្រុក​កំណើត​នៅ​ភូមិ​ជើង​កួន ឃុំ​ជើង​កួន ស្រុក​សំរោង ខេត្តតាកែវ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​បុរី​ពិភព​ថ្មី​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ចំណែក​ស្ត្រី​ជា​អតីត​សង្សារ​ឈ្មោះ​យី សំណាង ហៅ​យ៉ា អាយុ​២៤​ឆ្នាំ មុខរបរ​ឆុង​កាហ្វេ​លក់ មាន​ទីលំនៅ​បុរី​ពិភព​ថ្មី​កួរស្រូវ​៣ ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ នាង​មិន​បាន​រង​របួស​នោះ​ឡើយ ។ រីឯ​បុរស​ដែល​ជា​បងថ្លៃ​របស់​នាង ដែល​បាន​ស្លាប់​ដែរ​នោះ​ឈ្មោះ​សេ​ម បូ​រី អាយុប្រមាណ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

នគរបាល​ប៉ុស្តិ៍​ជើងឯក​បាន​និយាយ​ថា នៅ​កន្លែង​កើតហេតុ​បាន​រក​ឃើញ​កាំបិត​ចុង​ស្រួច​១​ប្រឡាក់​ទៅ​ដោយ​ឈាម​នៅ​លើ​ចិញ្ចើម​ផ្លូវ ដែល​ជា​របស់​យុវជន​សង្ស័យ​ឈ្មោះ​តុល ចាន់​ណា ប្រើប្រាស់​សម្រាប់​ចាក់​ទៅ​លើ​ស្ត្រី​ឈ្មោះ​យី សំណាង ហៅ​យ៉ា ដែល​ជា​អតីត​សង្សារ និង​ឈ្មោះ​សេ​ម បូ​រី ដែល​ជា​បងថ្លៃ​របស់​នាង ។ ក្រៅពី​នេះ​បានឃើញ​សាកសព​អ្នក​ទាំង​២​ដេក​ស្លាប់​នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ​នោះ ចម្ងាយ​ប្រមាណ​៥​ទៅ​៦​ម៉ែត្រ​ពី​គ្នា និង​មាន​ម៉ូតូ​២​គ្រឿង​ទៀត​នៅ​កន្លែង​កើតហេតុ ក្នុង​នោះ​១​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ប​ពី​ព​ណ៍​ស និង ១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ព្រម​ទាំ​ទូរស័ព្ទ​ដៃ​១​គ្រឿង ហើយ​ភ្លាម​ៗ​នោះ​នគរបាល​ក៏​បាន​អញ្ជើញ​នាង​យី សំណាង ទៅ​សាកសួរ​បំភ្លឺ​នៅ​ប៉ុស្តិ៍​ជើងឯក​ផង​ដែរ ។

នគរបាល​ដដែល​បាន​និយាយ​បន្ត​ទៀត​ថា តាម​ការ​សួរនាំ​ត្រួស​ៗ ជំហាន​ដំបូង នាង​យី សំណាង ហៅ​យ៉ា បាន​ប្រាប់​ថា នាង​និង​យុវជន តុល ចាន់​ណា ដែល​ជា​ជនសង្ស័យ គឺជា​អ​តី​សង្សារ​និង​គ្នា ដែល​បាន​ចែកផ្លូវ​គ្នា​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ ។ ប៉ុន្តែ​ជន​នោះ​តែងតែបាន​ឆាត​និង​តាម​រករឿង​រញ៉េរញ៉ៃ​គំរាម​លើ​រូប​នាង​រហូត​មក​មិន​ឈប់​សោះ ចំណែក​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ដោយ​ខ្លាច​មាន​បញ្ហា​កើតឡើង ទើប​បុរស​ជា​បងថ្លៃ​ប្រុស​រស់​នាង​ឈ្មោះ​សេ​ម បូ​រី បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ប​ពី​ព​ណ៍​ស ពាក់​ស្លាក​លេខ​តាកែវ​1AE-7524 ជូន​នាង​ចេញពីផ្ទះ​នៅ​ម្ដុំ​កួរស្រូវ ទៅ​ធ្វើការ​នៅ​ម្ដុំ​ផ្សារ​ទំនើប​អ៊ី​អន​៣ ។

នគរបាល​បាន​ប្រាប់​បន្ត​ទៀត​ថា ខណៈ​ពេល​មក​ដល់​ត្រង់​ចំណុច​ស្ពាន​អាកាស​សម្ដេច​មហា​បវរ​ធិ​បតី​ហ៊ុន​ម៉ា​ណែ​ត នៅ​ម្ដុំ​ឃុំ​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ស្រាប់តែ​ជនសង្ស័យ​ជា​អតីត​សង្សារ​រូប​នោះ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល​1Y-1596 ដេញ​តាម​និង​យក​ដុំ​ថ្ម​គប់​មក​លើ​រូប​នាង​និង​បងថ្លៃ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​នាង​និង​បងថ្លៃ​បាន​បន្តដំណើរ​ជា​ធម្មតា​មិន​តបត​ឡើយ ។ បន្ទាប់​មក​អតីត​សង្សារ​រូប​នោះ ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​រករឿង រហូត​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ក៏​យក​កាំបិត​ចុង​ស្រួច​ដេញ​ចាក់​សម្លាប់​នាង ហើយ​បងថ្លៃ​ប្រុស​របស់​នាង ក៏​បាន​ជួយ​ការពារ​នាង និង​ប្រវាយប្រតប់​គ្នា ជាមួយ​ជនសង្ស័យ ហើយ​ក៏​ត្រូវ​ជន​នោះ​ចាក់​ត្រូវ បណ្ដាល​ឲ្យ​រង​របួស ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ទៀត​ថា ខណៈនោះ​ការ​ប្រវាយប្រតប់​គ្នា​នៅ​តែ​បន្ត ហើយ​បងថ្លៃ​នាង​ដណ្ដើម​បាន​កាំបិត​ចាក់​តបត​លើ​ជនសង្ស័យ​នោះ​វិញ បណ្ដាល​ឲ្យ​រង​របួស​ដែរ បន្ទាប់​មក​អ្នក​ទាំង​២ ទាំង​បងថ្លៃ​នាង និង​ជនសង្ស័យ​ជា​អតីត​សង្សារ​បាន​ស្លាប់​បាត់បង់​ជីវិត​ទាំង​២​នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ។ ទោះបីជា​បែប​ណា​រឿងរ៉ាវ​លម្អិត​ជាង​នេះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ព្រោះ​ពេល​នេះ​ស្ត្រី​ខាងលើ​កំពុង​ស្ថិត​ក្រោម​ការ​សួ​ក​សួរ​បន្ថែម​ពី​សំណាក់​នគរបាល​នៅឡើយ ។

ដោយឡែក​ស្ត្រី​ម្នាក់​ឈ្មោះ​ទិន ស្រី​ទូច ដែល​ត្រូវជា​ម្ដាយបង្កើត​របស់​យុវជន​សង្ស័យ​ឈ្មោះ​តុល ចាន់​ណា បាន​និយាយ​ផង​យំ​ផង​ដូច្នេះ​ថា​៖ កូនប្រុស​គាត់​និង​នាង​យី សំណាង គឺជា​សង្សារ​និង​គ្នា ដែល​បាន​ស្រលាញ់​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ គឺ​តាំងពី​នៅ​រៀន​ជាមួយ​គ្នា​មក​ម្ល៉េះ ។ ប៉ុន្តែ​រូប​គាត់​មិន​ដែល​ធ្លាប់​បាន​ស្គាល់​នាង​ម្នាក់​នោះ​ឡើយ គ្រាន់តែ​ឮ​កូន​គាត់​ប្រាប់​ថា​ស្រលាញ់​គ្នា និង​ជា​សង្សារ​និង​គ្នា​ប៉ុណ្ណោះ និង​ប្រាប់​គាត់​ទៀត​ថា អ្នក​ទាំង​២​បាន​សន្សំ​ប្រាក់​ដែល​រក​សុ​ី​បានជា​មួយ​គ្នា​ទៀត​ផង ។ លុះ​ក្រោយមក​ចំណង​ស្នេហ៍​អ្នក​ទាំង​២​នាក់​នោះ​មាន​ភាព​រកាំរកូស ហើយ​ក៏​បាន​ឈាន​ដល់​ផ្លូវបែក និង​បាន​បែក​គ្នា​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ ។

ស្ត្រី​ជា​ម្ដាយ​រូប​នោះ​បាន​និយាយ​បន្ត​ទៀត​ថា ក្រោយ​ពេល​បែក​គ្នា កូនប្រុស​គាត់​បាន​ទាមទារ​ឲ្យ​ចែក​ប្រាក់​ដែល​បាន​រក​សុ​ី​សន្សំ​ជាមួយ​គ្នា​នោះ​ពី​ស្ត្រី​ជា​អ​តី​សង្សារ​នោះ​វិញ ប៉ុន្តែ​ទារ​អត់​បាន​ទេ ដោយ​នាង​ម្នាក់​នោះ​បាន​បដិសេធន៍​ថា មិន​បាន​យក​លុយ​ពី​កូនប្រុស​គាត់​ឡើយ ។ ដោយឡែក​នៅ​វេលា​យប់​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៦ កូនប្រុស​គាត់​បាន​ជិះ​ម៉ូតូ​តាម​និយាយ​គ្នា​ជាមួយ​នាង​ជា​អ​តី​សង្សារ​នោះ ដោយ​កូនប្រុស​ប្រាប់​គាត់​ថា​ចង់​និយាយ​ជាមួយ​នាង​តែ​២-៣​ម៉ាត់​ប៉ុណ្ណោះ ប៉ុន្តែ​នាង​ពេល​នោះ​នាង​មិន​ព្រម​ឈប់​និយាយ​ជាមួយ​សោះ ហើយ​នាង​បាន​ខ​ល​ហៅ​បងថ្លៃ​ប្រុស​ខាងលើ និង​បងប្រុស​បង្កើត​របស់​នាង​ម្នាក់​ទៀត​ឲ្យ​ទៅ​ជួយ​នាង​ទៀត​ផង ។

អ្នកស្រី ​ទិន ស្រី​ទូច បាន​និយាយ​បន្ថែម​ទៀត​ថា ពេល​នោះ​បងប្រុស​ប​ង្កើ​ត​បាន​ឃាត់ មិន​ឲ្យ​ឈ្លោះ​គ្នា​ទេ ប៉ុន្តែ​បុរស​ដែល​ជា​បងថ្លៃ​ខាងលើ ដែល​មិន​បានដឹង​រឿង​អី​សោះ​ផង​នោះ ក៏​បាន​វាយ​កូនប្រុស​គាត់ (​នេះ​បើ​តាម​កូនប្រុស​គាត់​និយាយ​ប្រាប់​គាត់​មុន​ពេល​ស្លាប់​នៅ​វេលា​យប់​នោះ​) ។ ពេល​នោះ​រូប​គាត់​ដែល​ជា​ម្ដាយ​ក៏​មិន​បានដឹង​ថា​កូន​គាត់​អាក្រក់ ឬ​ក៏​កូន​គេ​អាក្រក់​នោះ ក៏​គាត់​មិនដឹង​ដែរ ប៉ុន្តែ​គាត់​បាន​ណែនាំ​កូនប្រុស​កុំ​ឲ្យ​តាម​រករឿង​គេ​អី ព្រោះ​បើ​តាម​ច្បាប់​គេ​អាច​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​យើង​បាន ។ លុះ​ក្រោយមក​ទៀត​គាត់​មិនដឹង​រឿង​អ្វី​ទៀត​ទេ លុះ​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ក៏​ស្រាប់​ទទួល​ដំណឹង​ដ៏​អកុសល​បែប​នេះ​ទៅ​វិញ ហើយ​ពេល​មក​ដល់​កន្លែង​កើតហេតុ​គាត់​បានឃើញ​កូនប្រុស និង​បងថ្លៃ​ស្ត្រី​ជា​អតីត​សង្សារ​កូនប្រុស​គាត់​នោះ​ស្លាប់​ទាំង​២​នាក់​បាត់​ទៅ​ហើយ ៕​

ស្ត្រីជាម្តាយ
ស្ត្រីជាអតីតសង្សារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ