ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ម៉ោងប្រមាណ ២១:០០នាទីយប់ បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ថា មានជនជាតិចិនមួយក្រុមកាន់អាវុធភ្ជង់ជនជាតិចិន។ ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបញ្ជារបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះស្រាវជ្រាវ និងអន្តរាគមន៍ភ្លាមៗ ។
ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានស្នើឲ្យជនសង្ស័យសហការ ប៉ុន្តែជនសង្ស័យមិនសហការ និងបានដកអាវុធ ក៏បណ្តាលឲ្យមានការផ្ទុះអាវុធឡើងមួយប្រាវ។ ទោះយ៉ាងណា សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៥នាក់ រំដោះជនរងគ្រោះ១នាក់ និងដកហូតអាវុធខ្លី ២ដើម និងរថយន្ត ២គ្រឿង យកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីនីតិវិធីបន្ត ៕




ចែករំលែកព័តមាននេះ