ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​លួច​កាច់​សោ​ក​ម៉ូតូយ៉ាងសកម្មក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំ​បូល

5 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៦៖៣០​នាទី…

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៦៖៣០​នាទី លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ និង​លោក​ឧត្តមសេនីយ៍ត្រី ខេ​ង ម៉េ​ង​ឈាង អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ត្រង់​ចំណុច​ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​លួច (​កាច់​សោ​ក​ម៉ូតូ​) កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦ ត្រង់​ចំណុច​ម្ដុំ​វត្ត​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ​។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ យឺន រក្សា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ​។ សម្ភារៈ​ដកហូត ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក Honda Wave ពណ៌​ខ្មៅ ឆ្នាំ​ផលិត​២០១៩ គ្មាន​ស្លាក​លេខ (​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​) ​។

បច្ចុប្បន្ន ​កម្លាំង​ជំនាញ​ នាំ​ជនសង្ស័យ​ខាងលើ​យក​មក​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ