ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ប្រកាស​បញ្ជូន​ទ័ព​៥០០០​នាក់​ទៀត​ទៅ​ប៉ូឡូញ​ដើម្បី​ពង្រឹង​សន្តិ​សុខ​ជាតិ​

7 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ត្រៀម​បញ្ជូន​កង​ទ័ព​បន្ថែម​៥០០០​នាក់​ទៀត​ទៅ​ប៉ូឡូញ​។ នៅ​លើ​បណ្ដាញ​សង្គម​ទ្រូស​សូសល​លោក​បាន​បញ្ជាក់​អំពី​មូល​ហេតុ​នៃ​ការ​បញ្ជូន​កង​ទ័ព​បន្ថែម​ថា​ដោយ​សារ​លោក​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រធានា​ធិបតី​ប៉ូឡូញ​លោក​ការ៉ូល ណាវរ៉ុក​គី​ដែល​ជា​អ្នក​ជាតិ​និយម​បែប​អរិ​រក្ស​និយម​។ ការ​ប្រកាស​បញ្ជូន​ទ័ព​នេះ​កើត​មាន​ឡើង​២​ថ្ងៃ​បន្ទាប់​ពី​អនុ​ប្រធានា​ធិបតិ​អាមេរិក​ លោក​ជេ​ឌី​វេន ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​គម្រោង​បញ្ជូន​ទ័ព​ទៅ​ប៉ូឡូញ​ត្រូវ​បាន​ពន្យារ​ពេល​។ អាមេរិក​កំពុង​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​វត្ត​មាន​កង​ទ័ព​របស់​ខ្លួន​នៅ​អឺរ៉ុប​ ហើយ​ត្រូ​វ​គេ​រំពឹងថា​អាច​នឹង​កាត់​បន្ថយ​ចំនួន​កង​ទ័ព​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​ចង់​ឱ្យ​អង្គ​ការ​ណាតូ​មាន​តួនាទី​កាន់​តែ​ធំ​ទូលាយ​ជាង​ពេល​បច្ចុប្បន្ន​ដើម្បី​ការ​ពារ​ទ្វីប​អឺរ៉ុប​។ លោក​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ដោយ​ផ្អែក​ទៅ​លើ​ការ​ទទួល​ជោគ​ជ័យ​ក្នុងការ​បោះ​ឆ្នោត​របស់​លោក​ការ៉ូល…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ត្រៀម​បញ្ជូន​កង​ទ័ព​បន្ថែម​៥០០០​នាក់​ទៀត​ទៅ​ប៉ូឡូញ​។ នៅ​លើ​បណ្ដាញ​សង្គម​ទ្រូស​សូសល​លោក​បាន​បញ្ជាក់​អំពី​មូល​ហេតុ​នៃ​ការ​បញ្ជូន​កង​ទ័ព​បន្ថែម​ថា​ដោយ​សារ​លោក​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រធានា​ធិបតី​ប៉ូឡូញ​លោក​ការ៉ូល ណាវរ៉ុក​គី​ដែល​ជា​អ្នក​ជាតិ​និយម​បែប​អរិ​រក្ស​និយម​។ ការ​ប្រកាស​បញ្ជូន​ទ័ព​នេះ​កើត​មាន​ឡើង​២​ថ្ងៃ​បន្ទាប់​ពី​អនុ​ប្រធានា​ធិបតិ​អាមេរិក​ លោក​ជេ​ឌី​វេន ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​គម្រោង​បញ្ជូន​ទ័ព​ទៅ​ប៉ូឡូញ​ត្រូវ​បាន​ពន្យារ​ពេល​។

អាមេរិក​កំពុង​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​វត្ត​មាន​កង​ទ័ព​របស់​ខ្លួន​នៅ​អឺរ៉ុប​ ហើយ​ត្រូ​វ​គេ​រំពឹងថា​អាច​នឹង​កាត់​បន្ថយ​ចំនួន​កង​ទ័ព​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​ចង់​ឱ្យ​អង្គ​ការ​ណាតូ​មាន​តួនាទី​កាន់​តែ​ធំ​ទូលាយ​ជាង​ពេល​បច្ចុប្បន្ន​ដើម្បី​ការ​ពារ​ទ្វីប​អឺរ៉ុប​។ លោក​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ដោយ​ផ្អែក​ទៅ​លើ​ការ​ទទួល​ជោគ​ជ័យ​ក្នុងការ​បោះ​ឆ្នោត​របស់​លោក​ការ៉ូល ណាវ​រ៉ុក​គី​ដែល​លោក​ប្រកាស​គាំទ្រ​ និង​ដោយ​សារ​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្នា​ផង​នោះ លោក​មាន​កិត្តិ​យស​សូម​ប្រកាស​ថា​អាមេរិក​នឹង​បញ្ជូន​កង​ទ័ព​៥០០០​នាក់​បន្ថែម​ទៀត​ទៅ​ប៉ូឡូញ​។

លោក​ត្រាំ​បាន​ទទួល​ជួប​លោក​ណាវរ៉ុក​គី​នៅ​សេត​វិមាន​កាល​ដែល​លោក​អញ្ជើញ​ទៅ​វ៉ាស៊ីន​តោន​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​មុន​ ហើយ​លោក​ប្រកាស​គាំទ្រ​លោក​ណាវ​រ៉ុក​គីនៅ​ក្នុង​ពេល​សំខាន់​មុន​ពេល​បោះ​ឆ្នោត​។ លោក​ណាវ​រ៉ុក​គី​យក​ឈ្នះ​លើ​បេក្ខ​ជន​ម្ខាង​ទៀត​ជា​នាយក​រដ្ឋ​មន្ត្រី​ប៉ូឡូញ និង​ជា​អ្នក​​គាំទ្រ​សហ​ភាព​អឺរ៉ុប​គឺ​លោក​ដូណាល់​ទូស។ លោក​ត្រាំ​ជួប​លោក​ណាវរ៉ុក​គី​ម្ដង​ទៀត​នៅ​សេត​វិមាន​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​មុន​។ លោក​ថ្លែង​ថា​អាមេរិក​អាច​នឹង​បង្កើន​ចំនួន​កង​ទ័ព​របស់​ខ្លួន​នៅ​ប៉ូឡូញ និង​សន្យា​ជួយ​ការ​ពារ​សន្តិ​សុខ​ជាតិ​របស់​ប៉ូឡូញ។

ការ​សម្រេច​ចិត្ត​នេះ​បង្ហាញ​ពី​​ជំហរ​ផ្លាស់​ប្ដូរ​​របស់​អាមេរិក​នៅ​ក្នុងការ​​បញ្ជូន​ទ័ព​ទៅ​អឺរ៉ុប​ចំពេល​កំពុង​មាន​ភាព​តាន​តឹង​ និង​ភាព​មិន​ប្រាកដ​ប្រជា​ថា​តើ​អាមេរិក​​នឹង​ចូល​រួម​នៅ​ក្នុង​អង្គ​ការ​ណាតូ​កម្រិត​ណា​។ លោក​ត្រាំ​ថ្លែង​ថា​ការ​ពង្រឹង​ទំនាក់​ទំនង​នៅ​ក្នុង​សម័យ​លោក​ណាវ​រ៉ុក​គីកាន់​អំណាច​គឺ​ជា​កត្តា​គន្លឹះ​ដែល​នាំ​ឱ្យ​លោក​ផ្លាស់​ប្ដូរ​ជំហរ​។ ចំណាត់​ការ​នេះ​អាច​ជួយ​ពង្រឹង​កម្លាំង​របស់​ណាតូ​នៅ​តំបន់​ខាង​កើត​នៅ​ពេល​សង្គ្រាម​អ៊ុយ​ក្រែន​បន្ត​ឆាប​ឆេះដោយ​​​មិន​​ដឹង​ថា​នឹង​បញ្ចប់​ទៅ​វិញ​នៅពេល​ណា​ទេ​៕ ប្រភព៖ Reuters, Newsweek​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ