ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំជឿឱ្យសោះ ! ឃាត់ខ្លួនជនសង្ស័យម្នាក់បន្លំធ្វើអ្នកលក់បន្លែបោះដុំ ដើម្បីឆបោ.កប្រាក់តាមធនាគារ

3 ម៉ោង មុន

ខេត្ត​ត្បូងឃ្មុំ ៖ ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បង្ក្រាប​ករណី​ឆបោក​ក្រោម​រូបភាព​ក្លែងបន្លំ​ជា​អ្នក​បោះ​ដុំ​បន្លែ​ផ្លែ​ឈើ និង​ឆបោក​ឱ្យ​ផ្ទេរ​ប្រាក់​តាម​គណនី​ធនាគារ ។ នេះ​បើ​យោង​តាម​ផេ​ក​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ប្រកាស​នា​ថ្ងៃ​ទី​២៦ ខែមេសា​ឆ្នាំ​២០២៦…

ខេត្ត​ត្បូងឃ្មុំ ៖ ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បង្ក្រាប​ករណី​ឆបោក​ក្រោម​រូបភាព​ក្លែងបន្លំ​ជា​អ្នក​បោះ​ដុំ​បន្លែ​ផ្លែ​ឈើ និង​ឆបោក​ឱ្យ​ផ្ទេរ​ប្រាក់​តាម​គណនី​ធនាគារ ។ នេះ​បើ​យោង​តាម​ផេ​ក​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ប្រកាស​នា​ថ្ងៃ​ទី​២៦ ខែមេសា​ឆ្នាំ​២០២៦ ។

យោង​តាម​បញ្ជា​ដឹកនាំ​របស់ លោក​ឧត្ដមសេនីយ៍ទោ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បើក​ការ​ស្រាវជ្រាវ និង​បង្ក្រាប​លើ​ករណី​ឆបោក​ក្រោម​រូបភាព​បន្លំ​ជា​អ្នក​បោះ​ដុំ​បន្លែ​ផ្លែ​ឈើ តាម​គណនី​តេ​ឡេ​ក្រាម និង​ឆបោក​ជន​រង​គ្រោះ​ឱ្យ​ផ្ទេរ​ប្រាក់​តាម​គណនី​ធនាគារ ។

ដោយ​មានការ​សម្របសម្រួល​ពី ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ កម្លាំង​ជំនាញ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០១​នាក់ ឈ្មោះ ម​.​ដ​.​ន ភេទ​ប្រុស ជនជាតិ​ខ្មែរ ។ តាម​រយៈ​ការ​ស្រាវជ្រាវ សមត្ថកិច្ច​កំណត់​បាន​ថា ជនសង្ស័យ​រូប​នេះ បាន​យក​គណនី​ធនាគារ​របស់​ខ្លួន​ធ្វើ​សកម្មភាព​ឆបោក​ជន​រង​គ្រោះ ដើម្បី​ទទួលផល​ពី​អំពើ​ទុច្ចរិត​ខាងលើ​នេះ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ។

ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរំលឹក​ដល់​សារ​ធារ​ណ​ជន សូម​មានការ​ប្រុង​ប្រយ័ត្ន ពេលធ្វើការ​ទូទាត់​ប្រាក់​តាម​គណនី​ធនាគារ សូម​បញ្ជាក់ និង​ពិនិត្យ​អោយ​បាន​ច្បាស់លាស់ ជៀសវាង​មាន​ជនខិលខូច​ក្លែងបន្លំ ដើម្បី​ឆបោក ឲ្យ​ផ្ទេរ​ប្រាក់​តាម​គណនី​ធនាគារ​មិន​ស្គាល់​ប្រភព​ច្បាស់លាស់ ដែល​បណ្ដាល​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ