ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​សំខាន់​ៗ ដើម្បី​ការពារ​គណនី តេឡេក្រាម ឱ្យ​មាន​សុវត្ថិភាព​

11 ម៉ោង មុន

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហាញថា ថ្មី​ៗ​នេះ​ក្រុមការងារ​បច្ចេកទេស នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ​ បាន​សង្កេត​ឃើ​ញ​មាន​ជន​រង​គ្រោះ​ ត្រូវ​បាន​ជនខិលខូច​លួច​ចូល​គ្រប់គ្រង​គណនីតេឡេក្រាម…

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហាញថា ថ្មី​ៗ​នេះ​ក្រុមការងារ​បច្ចេកទេស នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ​ បាន​សង្កេត​ឃើ​ញ​មាន​ជន​រង​គ្រោះ​ ត្រូវ​បាន​ជនខិលខូច​លួច​ចូល​គ្រប់គ្រង​គណនីតេឡេក្រាម Telegram និង​បាន​ក្លែងបន្លំ​ជា​ជន​រង​គ្រោះ​ ដើ​ម្បី​បទល្មើស​តាម​តាម​បណ្ដាញ​សង្គម​ ។

ប្រសិនបើ​លោក​អ្នក​សង្ស័យ​ថា​ មាន​ជនអនាមិក កំពុង​លួច​ប្រើប្រាស់ ឬ​កាន់កាប់​គណនី Telegram របស់​លោក​អ្នក ក្រុមការងារ​បច្ចេកទេស​ សូម​ចែករំលែក​វិធីសាស្ត្រ និង​គន្លឹះ​សំខាន់​ៗ​ ដើម្បី​ការពារ​សុវត្ថិភាព​គណនី Telegram ដូច​ខាងក្រោម​ ៖

១. ពិនិត្យ​លើ Active Sessions
ដើម្បី​ដឹង​អំពី​ឧបករណ៍ ​ដែល​កំពុង​បើក​ប្រើប្រាស់​គណនី Telegram របស់​អ្នក ​៖

  • ចូល​ទៅ​កាន់ Settings > Devices ដើម្បី​ពិនិត្យ​ទៅ​លើ​ឈ្មោះ​ឧបករណ៍​ ដែល​កំពុង​ប្រើប្រាស់​។ ប្រសិនបើ​ឃើញ​ឧបករណ៍​ខុស​ប្រក្រតី លោក​អ្នក​អាច​ចុច​លើ​ពាក្យ “Terminate Session” ឬ “Terminate All Other Sessions”​ ។

២. វិធី​ពង្រឹង​សុវត្ថិភាព​គណនី
ដើម្បី​ការពារ​កុំឱ្យ​មានការ​ជ្រៀតចូល លោក​អ្នក​គួរ​អនុវត្ត​ដូច​ខាងក្រោម​៖

  • បើក Two-Step Verification (2FA) ៖ ចូល​ទៅ Settings > Privacy and Security > Two-Step Verification ដើម្បី​កំណត់​លេខ​សម្ងាត់ (Password) បន្ថែម
  • ដាក់ Passcode Lock & Face ID ៖ ការពារ​កុំឱ្យ​អ្នក​ដែល​កាន់កាប់​ទូរ​សព្ទ​លោក​អ្នក​ផ្ទាល់ បើក​ចូល​កម្មវិធី Telegram បាន
  • កុំ​ចុច​លើ​តំណ​ភ្ជាប់ (Link) គ្មាន​ប្រភព​ច្បាស់លាស់​៖ ជៀសវាង​ការ​ចុច​លើ Link ដែល​តម្រូវ​ឱ្យ​អ្នក​បញ្ចូល​លេខ​ទូរ​សព្ទ ឬ​លេខ​កូដ OTP

៣. សញ្ញា​សម្គាល់​មិន​ប្រក្រតី​ផ្សេង​ៗ
ក្រៅពី​កំណត់ Settings ខាងលើ អ្នក​អាច​សម្គាល់​តាម​រយៈ​សកម្មភាព​ប្លែក​ៗ​ដូច​ជា​៖

  • ការ​ផ្ញើ​សារ​ទៅ​កាន់​អ្នក​ដទៃ ឬ​ចូលរួម​ក្នុង Group/Channel ប្លែក​ៗ​ដោយ​មិនដឹង​ខ្លួន​។
  • សារ​ផ្ញើ​ចូល​មក មាន​លោត​សញ្ញា​ថា “​អាន​រួច​” ទាំង​ដែល​អ្នក​មិន​ទាន់​បាន​បើក​មើល​។
  • ទទួល​បាន​លេខ​កូដ Login Code ពី Telegram ជា​ញឹកញាប់ (​បញ្ជាក់​ថា​មាន​គេ​ព្យាយាម​ចូល​គណនី​របស់​អ្នក​)

ចំណាំ ​៖ ប្រសិនបើ​អ្នក​បាន ‘Terminate’ រួចរាល់​ហើយ សូម​ប្រញាប់​ដាក់ Two-Step Verification ភ្លាម ដើម្បី​ការពារ​កុំឱ្យ​ជនខិលខូច​ចូល​បាន​ម្ដងទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ