ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចង់គេងលក់ស្រួលដល់ភ្លឺ? អាចសាកល្បងដាក់ធ្យូងក្រោមគ្រែ នឹងឃើញលទ្ធផលពិតៗ!

12 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការដាក់ធ្យូងឈើក្រោមគ្រែគេងមិនមែនជារឿងអបិយជំនឿឡើយ ប៉ុន្តែវាគឺជាវិធីសាស្ត្រវិទ្យាសាស្ត្រដ៏សាមញ្ញដើម្បីជួយឱ្យការសម្រាករបស់អ្នកកាន់តែមានគុណភាព។ តាមរយៈរន្ធតូចៗរាប់លាន ធ្យូងឈើដើរតួជា «ម៉ាស៊ីនចម្រោះខ្យល់ធម្មជាតិ» ដែលមានសមត្ថភាពស្រូបយកក្លិនផ្អួរ ធូលីដី និងសារធាតុពុលផ្សេងៗក្នុងបន្ទប់គេងបានយ៉ាងពូកែ។…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការដាក់ធ្យូងឈើក្រោមគ្រែគេងមិនមែនជារឿងអបិយជំនឿឡើយ ប៉ុន្តែវាគឺជាវិធីសាស្ត្រវិទ្យាសាស្ត្រដ៏សាមញ្ញដើម្បីជួយឱ្យការសម្រាករបស់អ្នកកាន់តែមានគុណភាព។

តាមរយៈរន្ធតូចៗរាប់លាន ធ្យូងឈើដើរតួជា «ម៉ាស៊ីនចម្រោះខ្យល់ធម្មជាតិ» ដែលមានសមត្ថភាពស្រូបយកក្លិនផ្អួរ ធូលីដី និងសារធាតុពុលផ្សេងៗក្នុងបន្ទប់គេងបានយ៉ាងពូកែ។ លើសពីនេះ វានៅមានតួនាទីជា «ឧបករណ៍បឺតសំណើម» ដើម្បីបង្ការការកកើតមេរោគផ្សិត និងសត្វល្អិតតូចៗនៅលើពូក ដែលជាដើមហេតុធ្វើឱ្យយើងរមាស់ ឬរំខានដល់ការគេង។

អ្វីដែលកាន់តែអស្ចារ្យ ធ្យូងឈើថែមទាំងអាចជួយកាត់បន្ថយរលកអេឡិចត្រូម៉ាញ៉េទិចពីឧបករណ៍អេឡិចត្រូនិចជុំវិញខ្លួន ជួយឱ្យប្រព័ន្ធប្រសាទបានសម្រាកជ្រៅជាងមុន។ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព អ្នកគ្រាន់តែដាក់ធ្យូងប្រហែលកន្លះទៅមួយគីឡូក្រាមក្នុងកន្ត្រក ឬខ្ចប់ក្នុងក្រណាត់ស្តើង រួចដាក់នៅជ្រុងក្រោមគ្រែជាការស្រេច។ ចូរកុំភ្លេចយកវាទៅហាលថ្ងៃ ២-៣ ម៉ោង ជារៀងរាល់ខែ ដើម្បីបញ្ចេញសំណើម និងរក្សាគុណភាពធ្យូងឱ្យនៅថ្មីជានិច្ច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ