ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល្លឺម៉ង់​ត្រៀម​បញ្ជូន​នាវា​ទៅ​មេឌី​ទែ​រ៉ាណេ​ដើម្បី​​ចូលរួម​ដោះ​មីន​​នៅ​ច្រក​ហ័រ​ម៉ូស

12 ម៉ោង មុន

ទី​ក្រុង​ប៊ែឡាំង៖ នា​ពេល​ឆាប់​ៗនេះ ប្រទេស​អាល្លឺម៉ង់​ត្រៀម​បញ្ជូន​​នាវា​​រាវ​​​មីន​ទៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​ដើម្បី​បំពេញ​បេសក​កម្ម​សំខាន់​ដោះ​មីន​នៅ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​នៅ​ពេល​ដែល​សង្គ្រាម​អ៊ីរ៉ង់​បិទ​បញ្ចប់​ទៅ​វិញ​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​អ្នក​នាំ​ពាក្យ​ក្រ​សួង​ការ​ពារ​ជាតិ​អាល្លឺម៉ង់​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អា​អែហ្វ​ប៉េ​។ ប្រទេស​មួយ​ចំនួន​សុទ្ធ​តែ​អះ​អាង​ដូច​ៗ​គ្នា​ថា​ពួកគេ​ត្រៀម​ខ្លួន​ចូល​រួម​នៅ​ក្នុង​បេសក​កម្ម​ «អព្យាក្រិត​» ដើម្បី​ធានា​សន្តិ​សុខ​សម្រាប់​ការ​ធ្វើ​​នាវា​ចរណ៍​នៅ​​​ច្រក​ហ័រ​ម៉ូស​។ កាល​ពី​សប្ដាហ៍​មុន អាមេរិក​អះ​អាង​ថា​ខ្លួន​ចាប់​ផ្ដើម​ដោះ​គ្រាប់​មីន​ជា​បណ្ដើរ​ៗ​ហើយ​ក្រោម​កិច្ច​សហ​ការ​ជា​មួយ​អ៊ីរ៉ង់​។ ទោះ​ជា​យ៉ាង​ណា​ក្ដី…

ទី​ក្រុង​ប៊ែឡាំង៖ នា​ពេល​ឆាប់​ៗនេះ ប្រទេស​អាល្លឺម៉ង់​ត្រៀម​បញ្ជូន​​នាវា​​រាវ​​​មីន​ទៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​ដើម្បី​បំពេញ​បេសក​កម្ម​សំខាន់​ដោះ​មីន​នៅ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​នៅ​ពេល​ដែល​សង្គ្រាម​អ៊ីរ៉ង់​បិទ​បញ្ចប់​ទៅ​វិញ​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​អ្នក​នាំ​ពាក្យ​ក្រ​សួង​ការ​ពារ​ជាតិ​អាល្លឺម៉ង់​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អា​អែហ្វ​ប៉េ​។ ប្រទេស​មួយ​ចំនួន​សុទ្ធ​តែ​អះ​អាង​ដូច​ៗ​គ្នា​ថា​ពួកគេ​ត្រៀម​ខ្លួន​ចូល​រួម​នៅ​ក្នុង​បេសក​កម្ម​ «អព្យាក្រិត​» ដើម្បី​ធានា​សន្តិ​សុខ​សម្រាប់​ការ​ធ្វើ​​នាវា​ចរណ៍​នៅ​​​ច្រក​ហ័រ​ម៉ូស​។

កាល​ពី​សប្ដាហ៍​មុន អាមេរិក​អះ​អាង​ថា​ខ្លួន​ចាប់​ផ្ដើម​ដោះ​គ្រាប់​មីន​ជា​បណ្ដើរ​ៗ​ហើយ​ក្រោម​កិច្ច​សហ​ការ​ជា​មួយ​អ៊ីរ៉ង់​។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ៊ីរ៉ង់​មិន​ទាន់​បញ្ជាក់​អំពី​រឿង​នេះ​នៅ​ឡើយ​ទេ​។ នាវា​ឈ្មោះ​ហ៊្វូលដា (Fulda) របស់​កង​ទ័ព​ជើង​ទឹក​អាល្លឺម៉ង់​នឹង​បញ្ជូន​ទៅ​មេឌី​ទែ​រ៉ាណេ​នា​ប៉ុន្មាន​ថ្ងៃ​​ខាង​មុខ​ទៀត​។ នេះ​បើយោង​តាម​អ្នក​នាំ​ពាក្យ​អាល្លឺម៉ង់។ គោល​បំណង​ពិត​គឺ​ដើម្បី​ចូល​រួម​ចំណែក​ឱ្យ​ចេញ​ជា​សាច់​ការ​​ជា​មួយ​សម្ព័ន្ធ​មិត្ត​ជា​អន្តរ​ជាតិ​​ក្នុង​ការ​ការ​ពារ​សេរី​ភាព​ខាង​នាវា​ចរណ៍​នៅ​ច្រក​នេះ​។

សូម​បញ្ជាក់​ថា​នាវា​រាវ​មីន​ជា​ប្រភេទ​នាវា​ដែល​ផលិត​ចេញ​មក​មាន​លក្ខណៈ​ពិសេស​អាច​ទប់​ទល់​នឹង​គ្រាប់​រំសេវ​បាន​ និង​មាន​ភាព​អត់​ធន់​ខ្លាំង​ព្រោះ​ត្រូវ​ប្រឈម​នឹង​គ្រាប់​មីន​រាប់​មិន​អស់​ដែល​គេ​ដាក់​ពង្រាយ​នៅ​លើ​ផ្ទៃ​សមុទ្រ​។ នាវា​នេះ​មាន​តួ​នាទី​ចាប់​សញ្ញា​ថា​តើ​គ្រាប់​មីន​ស្ថិត​នៅ​ទី​ណា​ រួច​ហើយ​ក៏​ស្រង់​គ្រាប់​មីន​​ឡើង​មក​លើ​គោក​។ ចំពោះ​ករណី​នាវា​ដោះ​មីន​របស់​អាល្លឺម៉ង់​នេះ នាវា​នឹង​បោះ​យុថ្កា​សំចត​នៅ​មេឌីទែរ៉ាណេ​ជា​មួយ​នឹង​នាវឹក​៤៥​នាក់​។​

ប៉ុន្តែ​នាវា​នេះ​មិន​ទាន់​អាច​បើក​ចូល​ច្រក​ហ័រ​ម៉ូស​ទេ​ លុះ​ត្រា​តែ​សង្គ្រាម​អ៊ីរ៉ង់​ចប់​ជា​ស្ថា​ពរ​សិន​។ ​​​ម៉្យាង​ទៀត​ត្រូវ​ឆ្លង​កាត់​ការ​អនុម័ត​យល់​ព្រម​ពី​រដ្ឋ​សភា​អាល្លឺម៉ង់​ថែម​ទៀត​។ ​ឥឡូវ​នេះ មាន​សញ្ញា​ថា​ការ​ចរ​ចា​គ្នា​រវាង​អាមេរិក និង​អ៊ីរ៉ង់​អាច​នឹង​ចាប់​ផ្ដើម​ជា​ថ្មី​នៅ​ប្រទេស​ប៉ាគីស្ថាន​។ ភាគី​ទាំង​២​បាន​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅ​ទី​ក្រុង​ឥស្លាម​ម៉ាបាត​រួច​ហើយ​៕ ប្រភព៖ ឆេន​ណល​ ញូស៍ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ