ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​២​នាក់​ឈ្លោះ​គ្នា ដក​កាំបិត​ចាក់​គ្នា បណ្តាល​ឲ្យ​ម្នាក់​រង​របួសធ្ងន់​នៅ​សួនច្បារ​ចតុមុខ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនបរទេស​០២​នាក់​ដើរ​និយាយ​ជាមួយ​គ្នា​សុខ​ៗ សង្ស័យ​ទាស់​ពាក្យ​សម្តី​គ្នា បង្ក​អោយ​ជនសង្ស័យ​ដក​កាំបិត ចាក់ បុរស​ជា​ជន​រង​គ្រោះ បណ្តាល​អោយ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ…

រាជធានី​ភ្នំពេញ ៖ ជនបរទេស​០២​នាក់​ដើរ​និយាយ​ជាមួយ​គ្នា​សុខ​ៗ សង្ស័យ​ទាស់​ពាក្យ​សម្តី​គ្នា បង្ក​អោយ​ជនសង្ស័យ​ដក​កាំបិត ចាក់ បុរស​ជា​ជន​រង​គ្រោះ បណ្តាល​អោយ​រង​របួសធ្ងន់ ។

ហេតុការណ៍​នេះ បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី ២៥ ខែមេសា ឆ្នាំ​២០២៦ នៅ​ចំណុច​សួនច្បារ ក្រម​ង៉ុ​យ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា គេ​បានឃើញ​ជនជាតិ​បរទេស​០២​នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ) បាន​ដើរ​ជាមួយ​គ្នា តាម​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ និយាយ​គ្នា​ធម្មតា ខណៈ​មក​ដល់​ចំណុច​សួនច្បារ មិនដឹង​ថា ឈ្លោះ​គ្នា​រឿង​អ្វី​នោះ​ទេ (​ដោយសារ​តែ​និយាយ​ជា​ភាសាបរទេស​) ភ្លាម​ៗ ជនសង្ស័យ បាន​ដក​កូនកាំបិត​ចិតបន្លែ ចេញពី​ក្នុង​ហោប៉ៅ​ខោ យក​ចាក់​ចំ​ក ចំនួន​០១​កាំបិត រួច​ដក​ចេញ​មក​វិញ បណ្តាល​អោយ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ។ ស្រប​ពេល​នោះ ជន​រង​គ្រោះ បាន​ដើរ​ប្រមាណ​ជា​២០​ម៉ែត្រ ទើប​ដួល​លើ​សួនច្បារ បង្ក​អោយ​ផ្អើល​ឆោ​រ​ឡោ ពលរដ្ឋ​ក្បែរ​នោះ​រាយការណ៍​ទៅ​រថយន្ត​សង្គ្រោះ មក​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​អង្គឌួង និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ទាក់ទង​សមត្ថកិច្ច ដើម្បី​ចុះ​មក​អន្តរាគមន៍​ផង​ដែរ ។ ចំណែក​ជនសង្ស័យ ក្រោយ​ធ្វើ​សកម្មភាព​រួច បាន​កាន់​កូនកាំបិត រត់​ចេញពី​ទីតាំង​កើតហេតុ ប្រមាណ​ជា​១០០​ម៉ែត្រ រួច​ទម្លាក់​កូនកាំបិត​ចោល ហើយ​បន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

បច្ចុប្បន្ន សមត្ថកិច្ច​មូលដ្ឋាន​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ