ចិនជិះឡានទំនើបមកលួចស្លាកលេខឡានក្នុងមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវឃាត់ខ្លួនបានរួមទាំងថ្នាំ.ញៀ.ននិងគ្រា.ប់.កាំ.ភ្លើង
- កណ្តាល
ខេត្តកណ្តាល ៖ ក្រុមជនសង្ស័យជាជនជាតិចិន ដែលបានបើករថយន្តទំនើបចូលទៅធ្វើសកម្មភាពលួចដោះយកស្លាកលេខរថយន្តរបស់ក្រុមគ្រូពេទ្យ និងពលរដ្ឋដល់ក្នុងបរិវេណមន្ទីរពេទ្យ
តេជោសែនកោះធំ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបាន រួមទាំងដកហូតបានស្លាកលេខរថយន្ត, គ្រឿងញៀន និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០១ និង ៣០នាទី ក្នុងបរិវេណមន្ទីពេទ្យតេជោសែនកោះធំ ស្ថិតនៅក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។
ជនរងគ្រោះចំនួន០៤នាក់រួមមាន ៖
១/-ឈ្មោះ គាង ហុង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ មុខរបរ គ្រូពេទ្យ បាត់បង់ស្លាកលេខរថយន្តម៉ាកតូយូតាព្រុស ស៊េរីឆ្នាំ២០២៦ ចំនួន០២សន្លឹក មានលេខ ភ្នំពេញ 2CD. 6486 ។
២/-ឈ្មោះ យ៉ែន ស្រីរដ្ឋ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងខ្សាច់ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល មុខរបរ គ្រូពេទ្យ បាត់បង់ស្លាកលេខរថយន្តម៉ាកតូយូតាព្រុស ស៊េរីឆ្នាំ២០១០ ចំនួន០២សន្លឹក មានលេខភ្នំពេញ 2BX.0236 ។
៣/-ឈ្មោះ សឹម ចន្ទ្រារស្មី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ មុខរបរ គ្រូពេទ្យ បាត់បង់ស្លាកលេខរថយន្តម៉ាកហាយឡេនឌឺ ស៊េរីឆ្នាំ២០០៥ ចំនួន០២សន្លឹក មានលេខភ្នំពេញ 2AT.4406 ។
៤/-ឈ្មោះ ភឿក យ៉េង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល មុខរបរ កសិករ បាត់បង់ស្លាកលេខរថយន្តម៉ាកតូយូតាព្រុស ស៊េរីឆ្នាំ២០០៦ ចំនួន០២សន្លឹក មានលេខភ្នំពេញ 2BM.2341 ។

ជនសង្ស័យចំនួន០៤នាក់៖(ឃាត់ខ្លួន២នាក់,គេចខ្លួន២នាក់)រួមមាន ៖
១/-ឈ្មោះ TONG TENG TENG (តុង តេង តេង
)ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិព្រែកសុឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។(ឃាត់ខ្លួន)
-ជនសង្ស័យគឺបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផល(វិជ្ជមាន +)។
២/-ឈ្មោះ WU ZHONG LIANG (អ៊ូចុងលាំង) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិព្រែកសុឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។(ឃាត់ខ្លួន)
-បានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផល(វិជ្ជមាន +)។
៣/-ឈ្មោះ YA ZI ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិព្រែកសុឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាលមុខរបរ មិនពិតប្រាកដ។(រត់គេចខ្លួន)
៤/-ឈ្មោះ NAI CHA ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិព្រែកសុឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។(រត់គេចខ្លួន)

ក្នុងនោះ វត្ថុតាងចាប់យករួមមាន រថយន្តចំនួន០១គ្រឿងម៉ាក FORD RANGER XLT ស៊េរីឆ្នាំ២០២៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CG. 7329 (ជាមធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព) ស្លាកលេខរថយន្តចំនួន១០ស្លាក(០៥គូ) ភ្នំពេញ 2AT.4406 (ចំនួន០២ស្លាក) ភ្នំពេញ 2BM.2341 (ចំនួន០២ស្លាក) ភ្នំពេញ 2BX.0236 (ចំនួន០២ស្លាក) ភ្នំពេញ 2CD.6486 (ចំនួន០២ស្លាក) ភ្នំពេញ 2BT.5247 (ចំនួន០២ស្លាក) ទូរសព្ទ័ដៃចំនួន០២គ្រឿង ខ្នោះដៃ ចំនួន០៤ខ្នោះ។ , គ្រាប់កាំភ្លើងខ្លីចំនួន១២គ្រាប់ ដំបងឈើ ចំនួន០១ដើម បង់រំខ្នាតធំ ចំនួន០២ដុំ ម្ស៉ៅក្រាមសថ្លាលាយក្រហម ចំនួន០១កញ្ចប់តូច សង្ស័យជាសារធាតុញៀនម៉ាទឹកកក និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
យោងតាមវីដេអូនៅក្នុងកាំមេរ៉ាសុវត្តិភាព កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០១.៣០នាទីទៀបភ្លឺ គឺមានក្រុមជនសង្ស័យដែលជាជនជាតិចិន មានគ្នាចំនួន០៣នាក់ បានបើករថយន្ត០១គ្រឿងម៉ាក FORD RANGER XLT ស៊េរីឆ្នាំ២០២៥ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2CG.7329 ជិះចូលទៅក្នុងបរិវេណមន្ទីពេទ្យតេជោសែនកោះធំ ហើយបាននាំគ្នាទៅធ្វើសកម្មភាព លួចដោះយកស្លាកលេខរថយន្តចំនួន០៤គ្រឿងដែលបានចតទុកនៅទីនោះ។
ក្រោយពេលធ្វើសកម្មភាពរួចក្រុមជនសង្ស័យខាងលើនេះបាននាំគ្នាឡើងជិះរថយន្តគេចខ្លួនមកទិសខាងត្បូង(ក្រុងសំពៅពូន)បាត់ទៅ។

លុះព្រឹកឡើងជនរងគ្រោះទាំង០៤នាក់ដែលជាម្ចាស់ស្លាកលេខរថយន្តខាងលើនេះ គាត់បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីអោយសមត្ថកិច្ចនគរបាលជួយធ្វើការស្រាវជ្រាវស្វែងរកអត្តសញ្ញាណក្រុមជនសង្ស័យខាងលើនេះ ដើម្បីយកមកចាត់ការតាមនិតិវិធីច្បាប់។
ក្រោយពេលទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះទាំង០៤នាក់ខាងលើនេះរួចមកកម្លាំងនគរបាលស្រុកកោះធំ បានសហការជាមួយនឹងកម្លាំងជំនាញករិយាល័យព្រ/ទកំរិតស្រាលខេត្ត ហើយនិងកម្លាំងនគរបាលក្រុងសំពៅពូន ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង២០.០០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល ទើបសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ឈ្មោះ LONG TENG TENG រួមជាមួយវត្ថុតាងស្លាកលេខចំនួន១០ស្លាកលេខ ជនសង្ស័យបានធ្វើសកម្មភាពលួចយកមកដូចបានរៀបរាប់ជូនខាងលើនេះ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ LONG TENG TENG បានឆ្លើយសារភាពថាៈ នៅយប់ថ្ងៃ២៣ ខែមេសាឆ្នាំ២០២៦ វេលាម៉ោង២៤. ០០នាទី គឺមិត្តភក្រ័របស់គាត់ចំនួន០២នាក់ ដែលមានឈ្មោះ YA ZI និងឈ្មោះ NAI CHA ជាអ្នកមកបបួលរូបគាត់អោយទៅចូលរួមធ្វើសកម្មភាពលួចដោះយកស្លាកលេខរថយន្តដែលគេបានចតទុកចោលនៅក្នុងបរិវេណមន្ទីពេទ្យតេជោសែនកោះធំ ពិតប្រាកដមែន ហើយស្លាកលេខ ដែលលួចបានទាំងអស់នោះគឺមិត្តភក្រ័គាត់ទាំង០២នាក់មានឈ្មោះ YAZI នឹងឈ្មោះ NAI CHA គឺជាអ្នកយកស្លាកលេខទៅរក្សាទុកនៅក្នុងរថយន្ត FORD RANGER XLT ដោយលួចយកស្លាកលេខឡានទាំងនោះទៅក្នុងគោលបំណងអ្វីគឺរូបគាត់ពុំបានដឹងនោះទេហើយសម្ភារៈប្រើប្រាស់ដែលបានបន្សល់ទុក នៅក្នុងរថយន្តនោះគឺមានខ្នោះដៃចំនួន០៤ខ្នោះ,ខ្សែជ័រសម្រាប់រិត ,ស្កុតរំដុំធំ ចំនួន០២ដុំ និងគ្រាប់កាំភ្លើងខ្លីចំនួន១២គ្រាប់នោះគឺរូបគាត់ពុំបានដឹងថាមិត្តភក្រ័គាត់យកមកលាក់ទុកនៅក្នុងរថយន្តFORD RANGER XLT នោះទេហើយរថយន្តនោះគឺរបស់ឈ្មោះ A XIN ដែលជាម្ចាស់បើគាត់មិនអនុញ្ញាអោយទេគឺគ្មានអ្នកហ៊ានយករថយន្តរបស់គាត់ទៅជិះលេងនោះទេ។

ចំណែកម្ស៉ៅក្រាមសថ្លាលាយក្រហម សង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន០១កញ្ចប់តូច នោះគឺរបស់មិត្តភក្រ័គាត់ម្នាក់ទៀតដែលមានឈ្មោះ WU ZHONG LIANG ជាអ្នកទៅទិញយកមកទុកប្រើប្រាស់(ជក់)ជាមួយគ្នានៅក្នុងបន្ទប់សណ្ឋាគា លេខ8842 ក្រោយមកក៏ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសំពៅពូន ចុះបង្ក្រាបចាប់ឃាត់ខ្លួនបាន រួមជាមួយវត្ថុតាងថ្នាំញៀនម៉ាទឹកកកមួយកញ្ចប់តូចខាងលើនេះ។
ក្រោយមក សមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យពាក់ពន្ធ័ខាងលើនេះយកមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរនិងកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែកព័តមាននេះ