ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មនុស្ស​ប្រមាណ៣០០​នាក់​ ពាក់ព័ន្ធ​​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត

1 ម៉ោង មុន
  • ប៉ោយប៉ែត

ប៉ោយប៉ែត ​៖ ​សមត្ថកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចុះ​បង្ក្រាប​អគារ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ទីតាំងមួយ​កន្លែង ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយ​មានជ័យ ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​ប្រមាណ​៣០០​នាក់…

ប៉ោយប៉ែត ​៖ ​សមត្ថកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចុះ​បង្ក្រាប​អគារ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ទីតាំងមួយ​កន្លែង ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយ​មានជ័យ ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​ប្រមាណ​៣០០​នាក់ និង​រក​ឃើញ​ឧបករណ៍​សម្ភារៈ ដែល​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​ ។

យោង​តាម​បណ្តាញ​សង្គម​របស់​អគ្គស្នងការ​នគ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ដោយ​មានការ​សម្រប​សម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៦ ឯកឧត្តម​ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ មាន​ជ័យ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​អគារ​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ទីតាំង​១​កន្លែង មាន​ចំនួន​២​អគារ ស្ថិត​នៅ​ចំណុច​ជិត​សាលារៀន​ព្រហ្ម​និមិត្ត ភូមិ​ក្បាលស្ពាន​២ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ​មាន​ជ័យ លទ្ធផល​បាន​រក​ឃើញ​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ ។

តាម​ព័ត៌មាន​បឋម សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រមាណ​៣០០​នាក់ និង​រក​ឃើញ​ឧបករណ៍​សម្ភារៈ ដែល​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ