ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ហៅ​ការ​ដកខ្លួន​ដោយ​ឯកតោភាគី​របស់​ថៃ​ចេញពី MOU-2001 គឺជា​ជំហាន​មួយ​ងាក​ចេញពី​ស្មារតី​សហប្រតិបត្តិការដែល​ជា​មូល ដ្ឋាន​គ្រឹះ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កម្ពុជា​បាន​ហៅ​ការដកខ្លួន​ដោយ​ឯកតោភាគី​របស់​ប្រទេស​ថៃ ​ចេញពី MOU- 2001 គឺជា​ជំហាន​មួយ​ងាក​ចេញពី​ស្មារតី​សហប្រតិបត្តិការ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ចុះ ហត្ថលេខា​លើ​ឯកសារ​នេះ​ ។…

រាជធានី​ភ្នំពេញ​ ៖ កម្ពុជា​បាន​ហៅ​ការដកខ្លួន​ដោយ​ឯកតោភាគី​របស់​ប្រទេស​ថៃ ​ចេញពី MOU- 2001 គឺជា​ជំហាន​មួយ​ងាក​ចេញពី​ស្មារតី​សហប្រតិបត្តិការ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ចុះ ហត្ថលេខា​លើ​ឯកសារ​នេះ​ ។ ​នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ ។

សេចក្តីថ្លែងការណ៍​បាន​លើក​ឡើង​ថា ឆ្លើយ​តប​ចំពោះ​ការ​សាកសួរ​ពី​សារព័ត៌មាន​ ពាក់ព័ន្ធ​នឹង​ការ​សម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថៃ ក្នុង​ការ​ដកខ្លួន​ចេញពី​អនុស្សរណៈ​នៃ​ការ​យោ​គ​យល់​គ្នា ស្តី​ពី​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា​នៃ​ខ្ពង់រាប​បាត​សមុទ្រ ដែល​បាន​ចុះហត្ថលេខា​រវាង​កម្ពុជា និង​ថៃ កាលពី​ឆ្នាំ​២០០១ (MOU-2001) ។

អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គូសបញ្ជាក់​ថា ដូចដែល​បាន​គូសបញ្ជាក់​ កាលពី​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៦ វា​ជា​រឿង​គួរ​ឱ្យ​សោកស្តាយ​ណាស់ ប្រសិនបើ​ប្រទេស​ថៃ​សម្រេចចិត្ត​ដកខ្លួន​ចេញពី​អនុ​ស្ស​រណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១ នេះ​ ។

លើស​ពី​ការ​រៀបចំ​ផ្នែក​បច្ចេក​ទេស ការ​ចុះហត្ថលេខា​លើ MOU-2001 រវាង​កម្ពុជា និង​ថៃ បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ និង​ផលប្រយោជន៍​រួម​របស់​ប្រទេស​ទាំង​ពីរ ក្នុង​ការ​រៀបចំ​ដោយ​ស្មោះត្រង់​នូវ​ក្រប​ខណ្ឌ​មួយ ដែល​ភាគី​ទាំង​ពីរ អាច​ទទួលយក​បាន សម្រាប់​ការ​ទាញ​យក​ផលប្រយោជន៍​រួម​ពី​ធនធាន​នៅ​ក្នុង​តំបន់​ដែនសមុទ្រ​ត្រួត​គ្នា (OCA) ហើយ​ក្នុង​ពេល​ដំណាលគ្នា​នោះ ក៏​ជំរុញ​ការ​កំណត់ព្រំដែន​សមុទ្រ​ស្រប​តាម​ច្បាប់​អន្តរជាតិ​ផង​ដែរ ​។

លើ​ល​ពី​នេះ MOU-2001 ក៏​តំណាង​ឱ្យ​សុ​ឆន្ទៈ​របស់​ប្រទេស​ទាំង​ពីរ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​កំណត់ព្រំដែន​សមុទ្រ​មួយ ប្រកបដោយ​មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​វិបុលភាព​រួម​ ។ ការ​ដកខ្លួន​ដោយ​ឯកតោភាគី​របស់​ប្រទេស​ថៃ​ចេញពី MOU-2001 គឺជា​ជំហាន​មួយ​ងាក​ចេញ ពី​ស្មារតី​សហ ប្រតិបត្តិការ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ចុះហត្ថលេខា​លើ​ឯកសារ​នេះ​។

ចំពោះ​កម្ពុជា​វិញ កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ និង​ឥត​ងាករេ​ចំពោះ​ខ្លឹមសារ និង​ស្មារតី​នៃ​អនុស្សរណៈ​នេះ ព្រមទាំង​ចំពោះ​សុច្ឆន្ទៈ និង​ភាព​ស្មោះត្រង់ ដែល​បាន​នាំ​ឱ្យ​អនុស្សរណៈ​នៃ​ការ​យោ គ​យល់​គ្នា​នេះ សម្រេច​បាន​កាលពី​ឆ្នាំ​២០០១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ