ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​​មន្ត្រី និងកងកម្លាំង​បន្ត​បង្ក្រាប Online Scams ក្រោយ​ទទួល​ការ​កោតសរសើរ​ពី​ថ្នាក់ដឹកនាំ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​មន្ត្រី និង​កងកម្លាំង​ចំណុះ​ឱ្យ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​មន្ត្រី និង​កងកម្លាំង​ចំណុះ​ឱ្យ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ខណៈ​ដែល​ថ្នាក់ដឹកនាំ បាន​កោតសរសើរ​ចំពោះ​ការ​អនុវត្ត​ការងារ​របស់​យើង​កន្លង​មក បាន​ល្អ​ប្រសើរ ទាំង​ការ​រក្សា​សន្តិសុខ បង្ក​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ និង​ការងារ អនាម័យ​បរិស្ថាន​ជាដើម ។

ការ​ណែនាំ​បែប​នេះ​របស់​លោក ឃួ​ង ស្រេង បាន​ធ្វើ​ឡើង​ក្នុង​អង្គប្រជុំ ស្តី​ពី​វឌ្ឍនភាព ការងារ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នា​រសៀល​ថ្ងៃ​ទី​២៤ មេ​សា ២០២៦​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា ការ​កោតសរសើរ​ពី​ថ្នាក់ដឹកនាំ ពិសេស​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺ​បាន​បង្ហាញ​ពី​ការ​ខិត​ខ​ឱ​ប្រឹងប្រែង​របស់​មន្ត្រី និង​កងកម្លាំង​របស់​យើង ដូច​ប្រសាសន៍​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ថា ៖ «​មន្ត្រីរាជការ ជា​អ្នកបម្រើ​រាស្ត្រ​» យើង​ពិតជា​អនុវត្ត​ការងារ​បាន​ល្អ​។ ជាក់ស្តែង​សម្រាប់ «​នគរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​» ប្រពៃណី​ជាតិ ឆ្នាំមមី អដ្ឋស័ក ព​.​ស​.២៥៦៩ គ​.​ស​.២០២៦ នៅ​រាជធានី​ភ្នំពេញ កន្លង​មកនេះ ទាំង​ការ​រក្សា​សន្តិសុខ បង្ក​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ និង​ការងារ អនាម័យ​បរិស្ថាន យើង​អនុវត្ត​បាន​ល្អ ទទួល​បានការ​កោតសរសើរ​ពី​ថ្នាក់ដឹកនាំ ហើយ​ចំពោះ​ការ​អនុវត្ត ការងារ​សម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ក៏​ទទួល​បានការ​កោតសរសើរ​ថ្នាក់ដឹកនាំ​ផង​ដែរ ដូច្នេះ​យើង​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ