ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈប់ខ្វល់ ឈប់ឈឺ៖ អ្វីដែលអ្នកនឹងលែងចង់ធ្វើ នៅពេលចិត្តគំនិតកាន់តែរឹងមាំ

3 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការផ្លាស់ប្តូរខ្លួនឯងមិនមែនមានន័យថាអ្នកក្លាយជាមនុស្សអាក្រក់ជាងមុននោះទេ ប៉ុន្តែវាគឺជាសញ្ញានៃការរីកចម្រើនផ្នែកស្មារតី។ នៅពេលដែលអ្នកកាន់តែមានភាពចាស់ទុំ អ្នកនឹងចាប់ផ្ដើមលះបង់នូវទម្លាប់ដែលបន្សាបថាមពលជីវិតដោយមិនដឹងខ្លួន រួមមាន៖ ការឈប់ព្យាយាមធ្វើឱ្យមនុស្សគ្រប់គ្នាពេញចិត្តព្រោះយល់ថាវាមិនអាចទៅរួច ការឈប់បង្ខំខ្លួនឯងក្នុងទំនាក់ទំនងដែលមិនមែនជាជម្រើសពិត និងការឈប់ចំណាយពេលបកស្រាយប្រាប់អ្នកដទៃឱ្យយល់ពីខ្លួនឯង។…

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការផ្លាស់ប្តូរខ្លួនឯងមិនមែនមានន័យថាអ្នកក្លាយជាមនុស្សអាក្រក់ជាងមុននោះទេ ប៉ុន្តែវាគឺជាសញ្ញានៃការរីកចម្រើនផ្នែកស្មារតី។

នៅពេលដែលអ្នកកាន់តែមានភាពចាស់ទុំ អ្នកនឹងចាប់ផ្ដើមលះបង់នូវទម្លាប់ដែលបន្សាបថាមពលជីវិតដោយមិនដឹងខ្លួន រួមមាន៖ ការឈប់ព្យាយាមធ្វើឱ្យមនុស្សគ្រប់គ្នាពេញចិត្តព្រោះយល់ថាវាមិនអាចទៅរួច ការឈប់បង្ខំខ្លួនឯងក្នុងទំនាក់ទំនងដែលមិនមែនជាជម្រើសពិត និងការឈប់ចំណាយពេលបកស្រាយប្រាប់អ្នកដទៃឱ្យយល់ពីខ្លួនឯង។ ទន្ទឹមនឹងនេះ អ្នកនឹងឈប់យកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ ឈប់ឆ្លើយតបរាល់ការរំពឹងទុករបស់គេភ្លាមៗ និងហ៊ានដកខ្លួនចេញពីកន្លែងដែលគ្មានក្ដីសុខ។ អ្វីដែលអស្ចារ្យបំផុតនោះគឺការឈប់ខ្លាចការរស់នៅម្នាក់ឯង ប៉ុន្តែបែរជាចេះរីករាយនឹងការចំណាយពេលជាមួយខ្លួនឯងវិញ។

សរុបមក ភាពចាស់ទុំពិតប្រាកដមិនមែនជាការមានអ្វីៗគ្រប់យ៉ាងនោះទេ ប៉ុន្តែគឺជាការដឹងថាអ្វីដែលគួរទុក និងអ្វីដែលគួរលះបង់ ដើម្បីឱ្យខ្លួនឯងអាចរស់នៅបានយ៉ាងមានសេចក្ដីសុខ និងយល់ពីតម្លៃខ្លួនឯងបំផុត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ