ដើរបោ.កប្រាស់យកលុយ រត់ការណ៍ចូលប៉េអឹមជាច្រើននាក់ តែមិនបានសម្រេច
- សៀមរាប
ខេត្តសៀមរាប ៖ លោកវរសេនីយ៍ត្រី គង់ វីរៈ អាយុ ៤១ឆ្នាំ មានតួនាទីកាន់ខាងផ្នែកទូរស័ព្ទដៃ ហតញូវ (១២៩៦)…
ខេត្តសៀមរាប ៖ លោកវរសេនីយ៍ត្រី គង់ វីរៈ អាយុ ៤១ឆ្នាំ មានតួនាទីកាន់ខាងផ្នែកទូរស័ព្ទដៃ ហតញូវ (១២៩៦)…
ខេត្តសៀមរាប ៖ លោកវរសេនីយ៍ត្រី គង់ វីរៈ អាយុ ៤១ឆ្នាំ មានតួនាទីកាន់ខាងផ្នែកទូរស័ព្ទដៃ ហតញូវ (១២៩៦) នៃកងរាជអាវុធហត្ថខេត្តសៀមរាប ដើរបោកប្រាស់យកលុយប្រជាពលរដ្ឋជាច្រើននាក់ ដើម្បីរត់ការចូលក្របខណ្ឌមន្ត្រីកងរាជអាវុធហត្ថ តែមិនបានសម្រេចត្រូវបានម្ចាស់លុយប្តឹងយកលុយវិញ ប៉ុន្តែមួយចំណែកទៀតមិនទាន់បានដឹងទេរង់ចាំឱ្យលោក វីរៈ ចូលខ្លួនមកដោះស្រាយឱ្យលុយទៅម្ចាស់វិញ បើមិនដូច្នេះទេប្រហែលជាអាចថ្នាក់ដឹកនាំដកចេញពីក្របខណ្ឌ ។
ជុំវិញករណីខាងលើនេះដែរ កោះសន្តិភាព មិនអាចសុំការបំភ្លឺពីលោកវរសេនីយ៍ត្រី គង់ វីរៈ បានទេ នៅវេលាម៉ោង ៣ និង ៣នាទីរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ នេះ ដោយហៅចូលតែគ្មានអ្នកលើក ។
សូមបញ្ជាក់ថា ករណីលោកវរសេនីយ៍ត្រី គង់ វីរៈ បានធ្វើកិច្ចសន្យាទទួលប្រាក់ចំនួន ១០៥០០ ដុល្លារ ពីឈ្មោះ សុក សុផល ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលបានប្រគល់លុយឱ្យទៅលោកវរសេនីយ៍ត្រី គង់ វីរៈ ដើម្បីឱ្យកូនប្រុសឈ្មោះ សុខ សុផា ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរសិស្ស កាន់អត្តសញ្ញាណប័ណ្ណ លេខ ១០០៧៧១៨៨៩ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីបានចូលបម្រើការងារជាមន្ត្រីកងរាជអាវុធហត្ថ មិនបានសម្រេច ខណៈពេលនោះ ត្រូវបានឪពុកប្តឹងយកលុយវិញ ដើម្បីបញ្ចប់រឿង ។
ប៉ុន្តែលោកវរសេនីយ៍ ត្រី គង់ វីរៈ មានរឿងអាស្រូវជាច្រើនទៀត នៅក្នុងក្រុងសៀមរាប ដូចជា បាន យកលុយពីអ្នកលក់ដួរនៅផ្សារលើធំថ្មី និងប្អូនប្រុសរបស់មន្ត្រីនគរបាលខេត្តសៀមរាប ផងដែរ។
បើតាមពលរដ្ឋក្នុងក្រុងសៀមរាប លួចខ្សឹបប្រាប់ថា តើវាសនាលោកវរសេនីយ៍ត្រី គង់ វីរៈ អាច ឈរជើងនៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានទៀតដែរ ឬទេ ៕
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕




ចែករំលែកព័តមាននេះ