រាជធានីភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំប្រទេសកម្ពុជា បានជម្រុញឱ្យរដ្ឋជាសមាជិក អង្គការសុខភាពពិភពលោក (WHO) ធ្វើការពិនិត្យបញ្ចប់ នូវឧបសម្ព័ន្ធការចូលប្រើប្រាស់ និងការអាចទទួលបានការចែករំលែកអត្ថប្រយោជន៍ សំណាកមេរោគ (PABS) ដែលឧបសម្ព័ន្ធនេះ នឹងភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់ WHO មុនកិច្ចប្រជុំលើកទីប្រាំមួយ នៃសម័យប្រជុំក្រុមការងារអន្តររដ្ឋាភិបាល (ផ្នែកខ) នៅទីក្រុងហ្សឺណែវ ប្រព្រឹត្ត ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ។
លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកម្ពុជា នៃអង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស បានបញ្ជាក់ថា ការចែករំលែកអត្ថប្រយោជន៍ជាកាតព្វកិច្ច ក្នុងអំឡុង ពេលមានបញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្មណ៏ជាសកល (PHEIC) និងក្នុងចន្លោះពេលមានការរីករាលដាលជំងឺ ជាសកលមួយពីមួយទៅមួយទៀត (interpandemic periods) ភាពច្បាស់លាស់ និងមានការយល់ព្រមទុកជាមុន (ឧទាហរណ៍ មិនត្រូវបានពន្យារពេលដល់ការចរចាទ្វេភាគីរវាង WHO និងក្រុមហ៊ុនផលិត) គួរតែត្រូវបានរួមបញ្ចូល នូវចំនួនភាគរយ នៃវ៉ាក់សាំង ដែលបានកំណត់ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល អាជ្ញាប័ណ្ណ ដែលបានចរចាជាមុន និងការផ្ទេរចំណេះដឹង /បច្ចេកវិទ្យាការចូលរួមវិភាគទានហិរញ្ញវត្ថុប្រចាំឆ្នាំ និងការចូលប្រើប្រាស់ជាសាធារណៈ ចំពោះលទ្ធផលមិនមែនសំរាប់ការធ្វើជំនួញ ។
ចំណែកលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានថ្លែងថាកិច្ចព្រមព្រៀងស្តីពីជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក (WHO) ដែលត្រូវបានអនុម័តក្នុង ខែឧសភា ឆ្នាំ២០២៥ មិនអាចឈានទៅមុខបានទេ បើគ្មានឧបសម្ព័ន្ធ ការចូលប្រើប្រាស់ និងការទទួលបានការចែករំលែកអត្ថប្រយោជន៍ សំណាកមេរោគ(PABS) ដែលនៅក្នុងឧបសម្ព័ន្ធមានចែងពីការគ្រប់គ្រងក្នុងការផ្តល់សំណាកភ្នាក់ងារមេរោគបង្ករជំងឺ និងទិន្នន័យហ្សែនត្រូវបានចែកអត្ថប្រយោជន៍ ដែលទទួលបាន រួមទាំងវ៉ាក់សាំង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ត្រូវបានប្រគល់ជូន វិញដោយស្មើភាព។
លោកបានលើកឡើងថាកិច្ចប្រជុំចរចានាពេលខាងមុខជាឱកា សចុងក្រោយដែលបានកំណត់ពេលដើម្បីបញ្ចប់នូវ កិច្ចព្រមព្រៀងអ្វីដែលគួរតែមាននូវក្នុងឧបសម្ព័ន្ធនេះ ដើម្បីអោយការចូលប្រើប្រាស់ និងកាអាចទទួលបានការចែករំលែកអត្ថប្រយោជន៍ សំណាកមេរោគ (PABS) ទទួលបានដោយសមធម៌ មុនពេលមានកិច្ច មហាសន្និបាត សុខភាពពិភពលោកក្នុងខែឧសភា មកដល់ ដែលជាពេល វេលាមួយដ៏សំខាន់ ខណៈពេលដែលបទប្បញ្ញត្តិ សមធម៌សំខាន់ៗផ្សេងៗដែលមាននូវក្នុងឧបសម្ព័ន្ធ មិនទាន់បានដោះស្រាយ ។
លោកវេជ្ជបណ្ឌិតបានបន្ថែមថាបើគ្មានកិច្ចព្រមព្រៀងដ៏រឹងមាំ និងអាចអនុវត្តបាននោះទេ ពិភពលោកនឹងប្រឈមនឹងការបរាជ័យម្តងទៀតដូចដែលយើងធ្លាប់បានបរាជ័យក្នុងយុគ្គសម័យនៃជំងឺកូវីដ-១៩ ខណៈពេលដែលយើងមិនអាចទទួល បានដោយសមភាពនូវ ការប្រើប្រាស់មធ្យោបាយង្គ្រោះជីវិត ដែលបានបន្សល់ទុកអោយប្រទេសជាច្រើនប្រឈមមុខនឹងការរីករាលដាលនៃជំងីឆ្លងជាសកលនេះ។
លទ្ធផលនៃការចរចាទាំងនេះ នឹងកំណត់ថាតើការឆ្លើយតបនៃជំងឺរាតត្បាតនាពេលអនាគត បញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្មណ៏ ជាសកល(PHEIC) និងក្នុងចន្លោះពេលមាន ការរីករាលដាលជំងឺជាសកលមួយពីមួយទៅមួយទៀត (interpandemic periods) ត្រូវបានជម្រុញដោះស្រាយដោយសមធម៌ទទួលសេវាសុខភាព និងកិច្ចសហប្រតិបត្តិការ ឬត្រូវបាន ពន្យារ ពេល ការមើលរំលង មិនដោះស្រាយ និងវិសមភាព ៕



ចែករំលែកព័តមាននេះ