ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ការ​ទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់ក្នុង​ឧទ្យាន​​ជាតិ​ជួរ​ភ្នំក្រវាញ ភូមិសាស្ត្រ​ខេត្តកោះ​កុង នឹង​​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ការ​ទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​នៅ​ចំណុច​ជ្រោះ​ដំណាក់​ក្បូន​ក្នុង​ឧទ្យាន​ជាតិ​ភ្នំក្រវាញ ស្ថិត​ក្នុងភូមិ​កោះ​ប៉ោ ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ត្រូវ​បាន​ក្រសួងបរិស្ថាន​ចុះ​ពិនិត្យ​និង​ចាត់វិធានការ​ច្បាប់ បន្ទាប់​ពី​ជនល្មើស​មិន​ព្រម​រុះរើ​និង​ចាក​ចេញ​ពី​តំបន់ការពារធម្មជាតិ ​។…

រាជធានី​ភ្នំពេញ ​៖ ​ការ​ទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​នៅ​ចំណុច​ជ្រោះ​ដំណាក់​ក្បូន​ក្នុង​ឧទ្យាន​ជាតិ​ភ្នំក្រវាញ ស្ថិត​ក្នុងភូមិ​កោះ​ប៉ោ ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ត្រូវ​បាន​ក្រសួងបរិស្ថាន​ចុះ​ពិនិត្យ​និង​ចាត់វិធានការ​ច្បាប់ បន្ទាប់​ពី​ជនល្មើស​មិន​ព្រម​រុះរើ​និង​ចាក​ចេញ​ពី​តំបន់ការពារធម្មជាតិ ​។

​ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​កោះកុង ដើម្បី​៖១-បង្ហាញ​ពី​ទិដ្ឋភាព​ច្បាប់ និង​ទោស ទណ្ឌ​ទាក់ទង​ទៅ​នឹង​ការ​កាប់​គាស់ រុករាន​ដី​ព្រៃ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ក្នុង​តំបន់ការពារធម្មជាតិ ដល់​ប្រជា​ពល រដ្ឋ​ដែល​ចូល​មក​កាន់កាប់​ដី​ខុសច្បាប់ ហើយ​តម្រូវ​ឱ្យ​ពួក​គាត់​រុះរើ​និង​ចាកចេញ​ជា​បន្ទាន់​ពី​ចំណុច​ជ្រោះ​ដំណាក់​ក្បូន​នៃ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ ២-ត្រូវ​អនុវត្ត​ច្បាប់ ក្នុង​ករណី​មិន​អនុវត្ត​តាម​វិធានការ​ខាងលើ ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២២ ​មេសា ឆ្នាំ​២០២៦ ក្រុមការងារ​ក្រសួងបរិស្ថាន សហការ​ជាមួយ​រដ្ឋបាល​ខេត្តកោះកុង ស្រុក​មណ្ឌល​សីមា អាជ្ញាធរ​មូលដ្ឋាន កម្លាំងប្រដាប់អាវុធ និង​​តំណាង​អង្គការ​ដៃគូ បាន​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​ និង​បាន​រក​ឃើញ​ការ​កាន់កាប់​ដី​ខុសច្បាប់​នៅ​ចំណុច​ជ្រោះ​ដំណាក់​ក្បូន​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ ស្ថិត​ក្នុងភូមិ​កោះ​ប៉ោ ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង​។

ការ​ចូល​ទន្ទ្រាន​កាន់កាប់​ដី និង​សាង​សង់​សំណង់​អនាធិបតេយ្យ​ដោយ​ខុសច្បាប់​ក្នុង​តំបន់​ការ​ពា​​រធម្មជាតិ មាន​ខ្ទម តូប​លក់ដូរ រោង​លំហែ និង​បន្ទប់ទឹក​ប្រមាណ​ជា​១០០​កន្លែង​។ ការ​ចូល​ទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​នេះ ជា​អំពើ​ល្មើស​នឹង​មាត្រា​៨៥១ ត្រង់​ចំណុច ច នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ