លោក ត្រាំ ច្រានចោលជម្រើសប្រើប្រាស់អាវុ.ធនុយក្លេអ៊ែរក្នុងសង្គ្រា.មប្រឆាំ.ងនឹងអ៊ីរ៉ង់
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី២៣ ខែមេសា…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី២៣ ខែមេសា…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) បានច្រានចោលការប្រើ ប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ក៏ព្រោះតែសមត្ថភាពយោធាអាមេរិកបច្ចុប្បន្នអាចកម្ទេចសត្រូវដោយប្រើប្រាស់អាវុធធម្មតា។ នេះបើតាមប្រភពពី Reuters បានចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។
ប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៧ បានប្រាប់បណ្តាអ្នកយកព័ត៌មាននៅឯសេតវិមាន នៅពេលត្រូវបានសួរថា តើលោកនឹងប្រើអាវុធនុយក្លេអ៊ែរ ឬអត់? នោះ ស្រាប់តែលោក ត្រាំ ឆ្លើយថា «ហេតុអ្វីបានខ្ញុំត្រូវប្រើអាវុធនុយក្លេអ៊ែរ? យើងបានបំផ្លាញពួកគេទាំងស្រុងដោយមិនប្រើវា។ ខ្ញុំមិនប្រើវាទេ។ អាវុធនុយក្លេអ៊ែរមិនគួរត្រូវបានអនុញ្ញាតឱ្យប្រើដោយនរណាម្នាក់ឡើយ»។
លោក ត្រាំ បានពន្យារបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានកំណត់នៅដើមសប្តាហ៍នេះ ពោល១ថ្ងៃមុនពេលបទឈប់បាញ់រយៈពេល២សប្តាហ៍អស់សុពលភាព ដោយលោកអះអាងថា អ៊ីរ៉ង់ចង់បង្កើតកិច្ចព្រមព្រៀងសន្តិភាព។ លោកបានបញ្ជាក់ដូច្នេះថា «យើងបាននិយាយជាមួយពួកគេ ប៉ុន្តែពួកគេមិនដឹងថានរណាជាអ្នកដឹកនាំប្រទេសពិតប្រាកដនោះទេ។ ពួកគេកំពុងស្ថិតក្នុងភាពចលាចល។ ដូច្នេះយើងគិតថា យើងនឹងផ្តល់ឱកាសបន្តិចបន្តួចដល់ពួកគេដើម្បីដោះស្រាយចលាចលផ្ទៃក្នុងមួយចំនួន»។
នៅពេលត្រូវសួរថា តើលោកនៅមានឆន្ទៈរង់ចាំបង្កើតកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងអ៊ីរ៉ង់យូរប៉ុនណា? លោក ត្រាំ បាននិយាយថា «កុំបង្ខំខ្ញុំអី។ អ៊ីរ៉ង់ប្រហែលជាបានរៀបចំអាវុធពួកគេបន្តិចបន្តួច អំឡុងបទឈប់បាញ់រយៈពេល២សប្តាហ៍ ប៉ុន្តែទោះយ៉ាងណា យោធាអាមេរិកអាចកម្ទេចវាចោលវិញក្នុងរយៈពេលត្រឹមប្រហែល១ថ្ងៃប៉ុណ្ណោះ»៕

ចែករំលែកព័តមាននេះ