ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចសង្ឃ នន្ទ ង៉ែត មានព្រះជនគម្រប់១០២ព្រះវស្សា

1 នាទី មុន

សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​មហាសង្ឃរាជ នៃ​កម្ពុជា​បាន​មាន​ព្រះ​ជន​គម្រប់​១០២​ព្រះ​វស្សា ។ នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៦…

សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​មហាសង្ឃរាជ នៃ​កម្ពុជា​បាន​មាន​ព្រះ​ជន​គម្រប់​១០២​ព្រះ​វស្សា ។

នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៦ ត្រូវ​បាន​គេ​ដឹង​ថា ជា​ថ្ងៃ​ដែល​ទ្រង់មាន​ព្រះ​ជន្ម​គម្រប់​១០២ ព្រះ​វស្សា ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឆ្នាំ​ដដែល នៅ​មហា​កុដិ វត្ត​បទុម​វ​តី​រាជ​វ​រា​រាម រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី និង​មន្ត្រី​សង្ឃ​ក៏​ដូច​ជា រដ្ឋាភិបាល​បាន​អញ្ជើញ​ចូលរួម​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​វស្សា​ថ្វាយ​ទ្រង់ ។

សម្តេចព្រះ​មហាសង្ឃរាជ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​សុក្រ ៦​រោច ខែចេត្រ ឆ្នាំជូត ឆស័ក​ព​.​ស​. ២៤៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​១៩២៤ នៅ​ភូមិ​ត្រពាំង​វែង ឃុំ​លំចង់ ស្រុក​សំរោង ខេត្តតាកែវ ក្នុង​ត្រកូល​កសិករ ។ ទ្រង់​ជា​បុត្រ​ទី​២ របស់​ឧបាសក ន​ន្ទ នុ​ត និង​ឧបាសិកា ម៉ឹង យឹ​ម ។

សម្តេចព្រះ​មហាសង្ឃរាជ​បាន សិក្សា​រៀនសូត្រ​ធម៌​វិន័យ សម្រាប់​បួស​នៅ​វត្ត​ពោធិ៍ ឃុំ​ពោធិ៍​អង្ក្រង ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ តាំងពី​ព្រះ​ជន្ម​១៧​ឆ្នាំ លុះដល់​ព្រះ​ជន្ម​១៩​ឆ្នាំ ទ្រង់​បាន​ចូល​បួស​ជា​សាមណេរ ហើយ​បន្ត​រហូត​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ៣​ឆ្នាំ​៨​ខែ ២០​ថ្ងៃ ក៏​ត្រូវ​បង្ខំ​ឲ្យ​សឹក​រហូត​ដល់​ត្រូវ​រំដោះ​ហើយ​ក៏​បាន​សាង​ផ្នួស​ឡើង​វិញ ។

សម្តេចព្រះ​មហាសង្ឃរាជ បាន​សាង​ផ្នួស​ជា​ថ្មី​នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​១៩៧៩ ជា​ឧបសម្បទាបេក្ខៈ​១​រូប ក្នុង​ចំណោម​៧​រូប រហូត​ដល់​សព្វថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ