អ៉ីស្រាអែល-លីបង់ ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំថ្លែង នាថ្ងៃទី២៣ មេសា ថា អ៉ីស្រាអែល និងលីបង់ បានព្រមព្រៀងគ្នាពន្យារពេល៣សប្ដាហ៍ទៀត ពីបទឈប់បាញ់គ្នា រវាងអ៉ីស្រា
អែល និងក្រុមសកម្មជនហេសប៊ុលឡាហ៍ ក្រោយការចរចា កាលពីថ្ងៃទី២៣ មេសា នោះ នៅសេតវិមាន ។

លោកត្រាំថ្លែងថា ការជួបគ្នារវាងឯកអគ្គរដ្ឋទូតអ៉ីស្រាអែល និងឯកអគ្គរដ្ឋទូតលីបង់ប្រចាំសហរដ្ឋអាមេរិក នាសប្ដាហ៍ទី២ ពិតជាប្រព្រឹត្តទៅដោយល្អបំផុត តែក្នុងឱកាសនៃកិច្ចប្រជុំមួយនៅការិយាល័យពងក្រពើនោះ លោកត្រាំទទួលស្គាល់ថា គេត្រូវគិតដល់ពួកហេសប៊ុលឡាហ៍ ។ ក្រុមប្រដាប់អាវុធនោះ គាំទ្រដោយអ៉ីរ៉ង់ បានប្រឆាំងការចរចា ហើយតាំងពីមានបទឈប់បាញ់គ្នាដំបូងកាលពីថ្ងៃទី១៧ មេសា មក មានការរំលោភបំពានបទឈប់បាញ់ជាច្រើនលើកដោយភាគីទាំង២ ។

ទោះបីជាយ៉ាងណា នោះជាការជួបគ្នាដោយផ្ទាល់លើកដំបូងរវាងអ៉ីស្រាអែល និងលីបង់ ពុំធ្លាប់មានចាប់តាំងពីច្រើនទសវត្សមកហើយ និងវាជាតំណាងនៃការបោះជំហានទៅមុខដ៏ចម្បងមួយ សម្រាប់ប្រទេសជិតខាងទាំង២ ដែលជាផ្លូវការមានសង្គ្រាមនឹងគ្នា ចាប់តាំងពីការបង្កើតរដ្ឋអ៉ីស្រាអែលពីឆ្នាំ១៩៤៨មក ។ បទឈប់បាញ់គ្នាដំបូងរយៈពេល១០ថ្ងៃ ត្រូវផុតកំណត់នាថ្ងៃទី២៧
មេសា ៕
ចែករំលែកព័តមាននេះ