ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-អ៊ូហ្កង់ដា ពិភាក្សាលើការពង្រឹងមិត្តភាពទ្វេភាគី និងដំណោះស្រាយបញ្ហាព្រំដែន ក៏ដូចជាកិច្ចសហការលើច្បាប់ប្រឆាំងឆបោ.កបច្ចេកវិទ្យា

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បញ្ហា​សន្តិសុខ​សកល ជា​ពិសេស​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន បាន​ក្លាយជា​ប្រធានបទ​ដ៏​សំខាន់​ក្នុង​ជំនួប​សម្តែង​ការ​គួរសម​រវាង លោក​ជំទាវ យ៉ិ​ន​ទៀង ពុទ្ធិ​រស្មី រដ្ឋលេខាធិការ​ក្រសួងការបរទេស…

រាជធានី​ភ្នំពេញ ៖ បញ្ហា​សន្តិសុខ​សកល ជា​ពិសេស​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន បាន​ក្លាយជា​ប្រធានបទ​ដ៏​សំខាន់​ក្នុង​ជំនួប​សម្តែង​ការ​គួរសម​រវាង លោក​ជំទាវ យ៉ិ​ន​ទៀង ពុទ្ធិ​រស្មី រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​លោក​ជំទាវ Betty Oyella BIGOMBE ឯកអគ្គរដ្ឋទូត​អ៊ូ​ហ្ក​ង់​ដា​។

ជាក់ស្តែង​ក្រសួងការបរទេស បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ តាង​នាម​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ជំទាវ យ៉ិ​ន​ទៀង ពុទ្ធិ​រស្មី រដ្ឋលេខាធិការ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ទទួល​ជំនួប សម្តែង​ការ​គួរសម​របស់​លោក​ជំទាវ Betty Oyella BIGOMBE ឯកអគ្គរដ្ឋទូត​អ៊ូ​ហ្ក​ង់​ដា ប្រចាំ​កម្ពុជា នៅ​ទីស្ដីការក្រសួង ។

ក្រសួងការបរទេស បាន​បន្ត​ថា ក្នុង​ជំនួប​នេះ ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ទៅ​វិញ​ទៅ​មក ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​បន្ត​អភិវឌ្ឍ​ចំណងមិត្តភាព​ឱ្យ​កាន់តែ​រីក​ចម្រើន ។ ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​អាទិភាព​រួម និង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ការ​ជួញដូរ​មនុស្ស ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បញ្ហា​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ​ផង​ដែរ ។

លើស​ពីរ​នេះ លោក​ជំទាវ​រដ្ឋលេខាធិការ បាន​ជម្រាប​ជូន​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត អំពី​នីតិវិធី​ដែល​អាច​ផ្លាស់​ប្តូរ ក្រោយ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​កម្ពុជា​ចូល​ជា​ធរមាន​។

លោក​ជំទាវ​រដ្ឋលេខាធិការ បាន​ស្នើ​ភាគី​អ៊ូ​ហ្ក​ង់​ដា ជួយ​គាំទ្រ​បេក្ខភាព​របស់​កម្ពុជា ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម (Economic and Social Council – ECOSOC) សម្រាប់​អណ​ត្តិ​ឆ្នាំ​២០២៨ ដល់​២០៣០ និង​ជា​សមាជិក​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី (Intergovernmental Committee for the Safeguarding of Intangible Cultural Heritage – ICS-ICH)​សម្រាប់​អណ​ត្តិ​ឆ្នាំ​២០២៦ ដល់ ២០៣០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ