ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពន្យារ​បទ​ឈប់​បា.ញ់​អ៊ី​ស្រា​អែ​ល​-​លី​បង់ មិន​អាច​ជួយ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់​ចុះ

3 ម៉ោង មុន

អន្តរជាតិ ៖ ការ​ពន្យារ​បទ​ឈប់​បាញ់​រវាង​ប្រទេស​អ៊ី​ស្រា​អែ​ល និង​លី​បង់ មិន​អាច​បន្ធូរបន្ថយ​សម្ពាធ​នៃ​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​នោះ​ទេ ប៉ុន្តែ​បែរជា​ជំរុញ​ឱ្យ​តម្លៃ​កើនឡើង​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦ សូ​ម្បី​តែ​បន្ទាប់​ពី​ការ​ប្រកាស​ពន្យារ​បទ​ឈប់​បាញ់​ដ៏​សំខាន់​នេះ​ចេញផ្សាយ​ជា​ផ្លូវការ​យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី…

អន្តរជាតិ ៖ ការ​ពន្យារ​បទ​ឈប់​បាញ់​រវាង​ប្រទេស​អ៊ី​ស្រា​អែ​ល និង​លី​បង់ មិន​អាច​បន្ធូរបន្ថយ​សម្ពាធ​នៃ​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​នោះ​ទេ ប៉ុន្តែ​បែរជា​ជំរុញ​ឱ្យ​តម្លៃ​កើនឡើង​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦ សូ​ម្បី​តែ​បន្ទាប់​ពី​ការ​ប្រកាស​ពន្យារ​បទ​ឈប់​បាញ់​ដ៏​សំខាន់​នេះ​ចេញផ្សាយ​ជា​ផ្លូវការ​យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC បាន​ចេញផ្សាយ​។

នៅ​ព្រឹក​នេះ តម្លៃ​ប្រេង​ឆៅ Brent ដែល​ជា​ស្តង់ដារ​សកល បាន​កើនឡើង ០,៧% ដល់ ១០៥,៨០ ដុល្លារ​ក្នុង​១​បារ៉ែល ចំណែក​ប្រេង​ឆៅ​ស្តង់ដា​សហរដ្ឋអាមេរិក West Texas Intermediate (WTI) បាន​កើនឡើង ០,៦% ដល់ ៩៦,៥០ ដុល្លារ​ក្នុង​១​បារ៉ែល​។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ បាន​ប្រកាស​ថា បទ​ឈប់​បាញ់​រវាង​អ៊ី​ស្រា​អែ​ល និង​លី​បង់ នឹង​ត្រូវ​ពន្យារ​រយៈពេល​៣​ស​ប្តា​ហ៍ បន្ទាប់​ពី​ការ​ចរចា​ថ្មី​រវាង​បេសកជន​របស់​ភាគី​នានា​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​។ ដ្បិត​ការ​ប្រយុទ្ធ​គ្នា​រវាង​អ៊ី​ស្រា​អែ​ល និង​លី​បង់ បាន​គំរាមកំហែង​ដល់​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់ បន្ទាប់​ពី​ទីក្រុង​តេ​អេ​រ៉​ង់​បាន​អះអាង​ថា ការ​ប៉ះទង្គិច​គ្នា​បាន​រំលោភ​លើ​បទ​ឈប់​បាញ់​តាម​លក្ខខណ្ឌ​។

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​កើនឡើង​ចាប់តាំងពី លោក​ប្រធានាធិបតី ត្រាំ បាន​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​ផ្អាក​ការ​វាយប្រហារ​រហូត​ដល់​អ៊ី​រ៉​ង់​បង្ហាញ​សំណើ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​។ ទន្ទឹម​នឹង​នេះ ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ភាគច្រើន​នៅ​តែ​ជាប់​គាំង ដែល​រំខាន​ដល់​លំហូរ​ថាមពល​សកល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ