ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​៣០០​នាក់ ​បាន​ផ្ទេរ​ពី​ពន្ធនាគារ​ខេត្តកណ្តាល​ ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ខេត្ត​ពោធិ៍សាត់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដោយ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ បាន​រៀបចំ​អនុវត្ត​ការ​ផ្ទេរ​ដឹក​បញ្ជូន​ជន​ជាប់​ឃុំ​ចំនួន​៣០០​នាក់ ពី​ពន្ធនាគារ​ខេត្តកណ្ដាល ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ស្ថិត​នៅ​ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដោយ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ បាន​រៀបចំ​អនុវត្ត​ការ​ផ្ទេរ​ដឹក​បញ្ជូន​ជន​ជាប់​ឃុំ​ចំនួន​៣០០​នាក់ ពី​ពន្ធនាគារ​ខេត្តកណ្ដាល ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ស្ថិត​នៅ​ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ ។​នេះ​បើ​តាម​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦ ។

ប្រភព​បាន​លើក​ឡើង​ថា ការ​ផ្ទេរ​ទណ្ឌិត​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន និង​លើកកម្ពស់​លក្ខខណ្ឌ​រស់នៅ​របស់​ជន​ជាប់​ឃុំ​ជាមួយ​គ្នា​នេះ​ផង​ដែរ ពួក​គេ​នឹង​ទទួល​បាន​ឱកាស​ការ​អប់រំ​កែប្រែ និង​ស្តារ​នីតិសម្បទា ព្រមទាំង​ទទួល​បានការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​មុខរបរ ដើម្បី​ត្រៀមខ្លួន​ក្លាយជា​ពលរដ្ឋ​ល្អ នៅ​ពេលត្រឡប់​ចូល​ក្នុង​សហគមន៍​វិញ បន្ទាប់​ពី​អនុវត្ត​ទោស​ចប់ ។

ប្រតិបត្តិការ​នេះ ត្រូវ​បាន​ចុះ​អនុវត្ត​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ មាន ថា​វរិ​ន្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ពន្ធនាគារ និង​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ឈឹ​ម សុ​ផា​ណា​រ៉ាត ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ