ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីចូលធ្វើការភ្លាម មុខស្រអាប់ភ្លែត? តិចនិកសង្គ្រោះសម្រស់សម្រាប់អ្នកការិយាល័យ

2 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការដែលសម្រស់របស់អ្នកធ្លាក់ចុះយ៉ាងលឿនក្រោយធ្វើការបានត្រឹមពីរបីម៉ោង មិនមែនមកពីការងារហត់ពេកនោះទេ ប៉ុន្តែវាជាលទ្ធផលនៃ «ខ្យល់ និងពន្លឺ» ក្នុងការិយាល័យដែលអ្នកនឹកស្មានមិនដល់។ ខ្យល់ស្ងួតដែលបក់វិលជុំក្នុងអគាររួមផ្សំជាមួយកម្រិតកាបូនឌីអុកស៊ីតខ្ពស់ គឺជាភ្នាក់ងារបឺតជញ្ជក់សំណើមពីស្បែក…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការដែលសម្រស់របស់អ្នកធ្លាក់ចុះយ៉ាងលឿនក្រោយធ្វើការបានត្រឹមពីរបីម៉ោង មិនមែនមកពីការងារហត់ពេកនោះទេ ប៉ុន្តែវាជាលទ្ធផលនៃ «ខ្យល់ និងពន្លឺ» ក្នុងការិយាល័យដែលអ្នកនឹកស្មានមិនដល់។

ខ្យល់ស្ងួតដែលបក់វិលជុំក្នុងអគាររួមផ្សំជាមួយកម្រិតកាបូនឌីអុកស៊ីតខ្ពស់ គឺជាភ្នាក់ងារបឺតជញ្ជក់សំណើមពីស្បែក ភ្នែក និងសក់ ធ្វើឱ្យអ្នកមើលទៅស្រអាប់ និងស្រពោន។ បន្ថែមពីនេះ ពន្លឺអំពូលម៉ែត្រដែលបញ្ចេញកាំរស្មី UV កម្រិតទាប ក៏ជាអ្នកជំរុញឱ្យកោសិកាស្បែកឆាប់ចាស់ជាងវ័យផងដែរ។

ដើម្បីរក្សាភាពស្រស់ស្រាយ អ្នកគួរប្រើគ្រីមផ្ដល់សំណើមជាប្រចាំ ញ៉ាំទឹកឱ្យបានច្រើន ប្រើក្រែមបន្ទន់បបូរមាត់ និងព្យាយាមដើរចេញទៅដកដង្ហើមយកខ្យល់អាកាសបរិសុទ្ធខាងក្រៅអគារខ្លះ ដើម្បីឱ្យរាងកាយ និងស្បែកបានធូរស្រាលពីសម្ពាធនៃបរិយាកាសសិប្បនិម្មិត​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ