ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​បង្កើត​ក្រុមការងារ​ចម្រុះ​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​បង្ក្រាប និង​បោសសម្អាត ​​ONLINE SCAMS

2 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​សម្រេច​បង្កើត​ក្រុមការងារ​ចម្រុះ​ចំណុះ​ឱ្យ​លេខាធិការដ្ឋាន​ នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហៅ​កាត់​ថា គ​.​ប​.​ឆ​.​ប​….

រាជធានី​ភ្នំពេញ​ ៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​សម្រេច​បង្កើត​ក្រុមការងារ​ចម្រុះ​ចំណុះ​ឱ្យ​លេខាធិការដ្ឋាន​ នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហៅ​កាត់​ថា គ​.​ប​.​ឆ​.​ប​. (ONLINE SCAMS) ដើម្បី​ចុះ​ប្រតិបត្តិការ​តាម​បណ្តា​ខេត្ត​គោលដៅ​សំខាន់​ៗ នេះ​បើ​តាម​សេចក្តីសម្រេច​ស្តី​ពី​ការ​បង្កើត​ក្រុមការងារ​ចម្រុះ​ចំណុះ​លេខាធិការដ្ឋាន​ នៃ​គណៈកម្មកា​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (ONLINE SCAMS)​ ។

ក្រុមការងារ​ទី​១ ៖ ទទួលខុសត្រូវ​ខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ មណ្ឌល​គី​រី និង​ក្រចេះ ដឹកនាំ​ដោយ ឯកឧត្តម ឌី វិជ្ជា ។
ក្រុមការងារ​ទី​២ ៖ ទទួលខុសត្រូវ​ខេត្ត​ព្រះ​សីហ​នុ កំពត និង​កោះកុង ដឹកនាំ​ដោយ ឯកឧត្តម យ៉េ​ត វី​ណែ​ល ។
ក្រុមការងារ​ទី​៣ ៖ ទទួលខុសត្រូវ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​ប៉ៃលិន ដឹកនាំ​ដោយ ឯកឧត្តម ឌួ​ង ឧត្តម ។
ក្រុមការងារ​ទី​៤ ៖ ទទួលខុសត្រូវ​ខេត្តបន្ទាយមានជ័យ និង​ឧត្តរមានជ័យ ដឹកនាំ​ដោយ ឯកឧត្តម ជួន សុវណ្ណ ។

ក្រុមការងារ​នីមួយ​ៗ​មាន​ភារកិច្ច​ស្នូល​រួម​មាន ​៖ ចុះ​ពិនិត្យ​ទីតាំង​សង្ស័យ និង​ទីតាំង​ដែល​ធ្លាប់​បាន​បង្ក្រាប ឬ​បិទ សៀ​ល (Sealed) នា​ពេល​កន្លង​មក ដើម្បី​ការពារ​កុំឱ្យ​មានការ​លួចលាក់​បើក​ដំណើរការ​ឡើង​វិញ ។ ត្រួតពិនិត្យ​លើ​ការ​កាត់​ផ្តាច់​ប្រព័ន្ធ​អ៊ីនធឺណិត អគ្គិសនី និង​សិក្សាការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​តាមដាន ។ តម្រូវ​ឱ្យ​ម្ចាស់​កាស៊ីណូ​ធ្វើ​កិច្ចសន្យា​ហាម​ដាច់ខាត​ការ​ផ្តល់​ទីតាំង​សម្រាប់​បម្រើ​ឱ្យ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។ ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​ព្រះរាជអាជ្ញា និង​អាជ្ញាធរ​ដែនដី ហើយ​មាន​សិទ្ធិ​ប្រើប្រាស់​កម្លាំង​ត្រៀម​ពី​តាម​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ១០​រូប ឬ​ច្រើន​ជាង​នេះ​តាម​ភាព​ចាំបាច់ ។
សេចក្តីសម្រេច​នេះ​ត្រូវ​បាន​ចុះហត្ថលេខា និង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦ តទៅ ។

សូម​បញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែមេសា ឆ្នាំ​២០២៦ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កងកម្លាំង​គ្រប់ លំដាប់ថ្នាក់ ដែល​បាន​ធ្វើ​ការងារ​យ៉ាង​សកម្ម ក្នុង​ការ​បង្ក្រាប និង​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam Online) ដោយ សម្រេច​បាន​លទ្ធផល​ធំ​ៗ​ជា​ច្រើន​។

ទន្ទឹម​នឹង​នេះ សម្តេច ក៏​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ឱ្យ​សមត្ថកិច្ច និង កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ការ​បង្ក្រាប​បទល្មើស​នេះ​ដោយ​គ្មាន​បង្អង់​ដៃ​ឡើយ​។ សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា ច្បាប់​មាន​ហើយ ដូច្នេះ​ត្រូវ​តែ​អនុវត្ត​ឱ្យ​បាន​ម៉ត់ចត់ និង​ឱ្យ​មាន​ប្រសិទ្ធភាព​ដោយ​មិន​បន្ធូរ​ដៃ និង​ដោយ​គ្មាន ការ​លើកលែង​ឡើយ ពោល​គឺ​មិន​បញ្ឈប់​ត្រឹម​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​នេះ ដូចដែល​មាន​មតិ​មួយ​ចំនួន បាន​លើក​ឡើង​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ