ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជកម្មជាមួយវៀតណាម និងថៃធ្លាក់ចុះ តែជាមួយនឹងសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបន្តកើន

1 នាទី មុន

ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុ​ជាមួយនឹង​ប្រទេស​វៀតណាម ថៃ​ធ្លាក់​ចុះ ប៉ុន្តែ​ទោះជា​យ៉ាងណា​ជាមួយនឹងសិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី គឺ​មានការ​កើនឡើង ។ ស្ថិតិ​បាន​បង្ហាញ​ថា នៅ​ត្រីមាស​ទី​មួយ…

ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុ​ជាមួយនឹង​ប្រទេស​វៀតណាម ថៃ​ធ្លាក់​ចុះ ប៉ុន្តែ​ទោះជា​យ៉ាងណា​ជាមួយនឹងសិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី គឺ​មានការ​កើនឡើង ។

ស្ថិតិ​បាន​បង្ហាញ​ថា នៅ​ត្រីមាស​ទី​មួយ ដើមឆ្នាំ​២០២៦ ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​វៀតណាម មាន​ទំហំ​២.២៦៧ លាន​ដុល្លារ​ធ្លាក់​ចុះ​៣,១៧​ភាគរយ នៅ​ក្នុង​នោះ​ការ​នាំ​ចេញ​មាន​ទំហំ ១.២៤៤​លាន​ដុល្លារ​ធ្លាក់​ជិត​២​ភាគរយ ហើយ​នាំ​ចូល​តម្លៃ​១.០២២ លាន​ដុល្លារ​ធ្លាក់​ជិត​៥​ភាគរយ ។

សម្រាប់​ថៃ​វិញ ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី នៅ​ក្នុង​រយៈពេល​ដដែល មាន​តម្លៃ​សរុប​៦៩៦​លាន​ដុល្លារ ធ្លាក់​ចុះ​៣៩​ភាគរយ នៅ​ក្នុង​នោះ​ការ​នាំ​ចេញ​មាន​តម្លៃ​១៨១​លាន​ដុល្លារ​ធ្លាក់​ជិត​២៩​ភាគរយ និង​នាំ​ចូល​ជិត ៥១៥​លាន​ដុល្លារ​ធ្លាក់​ជាង​៤២​ភាគរយ ។

ដោយឡែក ជាមួយនឹង​សិង្ហ​បុរី​ពាណិជ្ជកម្ម នៅ​ក្នុងអំឡុងពេល​ដដែល មាន​តម្លៃ​ជិត​១.០៩៥ លាន​ដុល្លារ​កើនឡើង​២៦៨​ភាគរយ នៅ​ក្នុង​នោះ​ការ​នាំ​ចេញ​មាន​តម្លៃ​ត្រឹម​ជិត​៥៨​លាន តែ​នាំ​ចូល​មក​វិញ​១.០៣៧ លាន​ដុល្លារ កើនឡើង​ជិត​៤៩១​ភាគរយ ។

ជញ្ជីងពាណិជ្ជកម្ម​ជាមួយនឹង​ម៉ា​ឡេ​ស៊ី មាន​ទំហំ​សរុប​៣៧៣ លាន​ដុល្លារ​កើនឡើង ៤៩​ភាគរយ ដោយ​ការ​នាំ​ចេញ​មាន​តម្លៃ​៥៥ លាន​ដុល្លារ​កើន​៤៨​ភាគរយ ហើយ​នាំ​ចូល​មក​វិញ​ជាង​៣១៧​លាន​ដុល្លារ​កើន​ជាង​៤៩​ភាគរយ ។ ហើយ​ជាមួយនឹង​ឥណ្ឌូ​នេ​ស៊ី​ទំហំ​ពាណិជ្ជកម្ម​សរុប​មាន​តម្លៃ​៣០១ លាន​ដុល្លារ កើនឡើង​ជិត​៦៣​ភាគរយ ដោយ​ការ​នាំ​ចេញ​មាន​តម្លៃ​ត្រឹម​២៦​លាន​កើន​ត្រឹម​១៧​ភាគរយ ហើយ​នាំ​ចូល​មក​វិញ គឺ​២៧៥ លាន​ដុល្លារ​កើនឡើង​ដល់​៦,៥៩​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ