ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្រពន្ធ​ដើរ​លេង​ជាមួយ​ប្ដី​ដើម ​កា.ប់​របួ.សធ្ងន់​រួច​បង្ហូរ​សាំង​ម៉ូតូ​ ប្រុង​ដុ.ត​​សម្លា.ប់ទាំង​កូនៗចុង​ និង​ខ្លួន​ឯង​ទៀត

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ខ​ល​សួរ​ប្រពន្ធ​ដែល​ទើប​និង​សែនព្រេន​ជាមួយ​មួយ​គ្នា​បាន​រយៈពេល​៣​ខែ​ប៉ុណ្ណោះ​ថា កំពុង​នៅឯណា ប្រពន្ធ​ប្រាប់​ថា កំពុង​នៅ​ជាមួយ​អ​តី​ប្ដី​ដើម ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​នោះ​ផ្ទុះ​ភ្លើង​ប្រច័ណ្ឌ​និង​ខឹង​យ៉ាង​ខ្លាំង ។ លុះ​ថ្ងៃ​បន្ទាប់​ ខណៈ​ប្រពន្ធ​កំពុង​ដេក​ក្នុង​បន្ទប់​ជួល ​បុរស​នោះ​ក៏​បាន​យក​កាំបិត​បុ័ងតោ​កាប់​ប្រហារ​នាង​ទាំង​កំរោល…

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ខ​ល​សួរ​ប្រពន្ធ​ដែល​ទើប​និង​សែនព្រេន​ជាមួយ​មួយ​គ្នា​បាន​រយៈពេល​៣​ខែ​ប៉ុណ្ណោះ​ថា កំពុង​នៅឯណា ប្រពន្ធ​ប្រាប់​ថា កំពុង​នៅ​ជាមួយ​អ​តី​ប្ដី​ដើម ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​នោះ​ផ្ទុះ​ភ្លើង​ប្រច័ណ្ឌ​និង​ខឹង​យ៉ាង​ខ្លាំង ។ លុះ​ថ្ងៃ​បន្ទាប់​ ខណៈ​ប្រពន្ធ​កំពុង​ដេក​ក្នុង​បន្ទប់​ជួល ​បុរស​នោះ​ក៏​បាន​យក​កាំបិត​បុ័ងតោ​កាប់​ប្រហារ​នាង​ទាំង​កំរោល ប៉ង​សម្លាប់​ចោល ប៉ុន្តែ​ត្រូវ​បានកូន​ៗ​របស់​នាង​២​នាក់​រួម​ទាំង​កូនប្រសារ​ជួយ​ទាន់ ទើប​មិន​ស្លាប់ ​ប៉ុន្តែ​រង​របួសធ្ងន់ ។

បន្ទាប់​មក​បុរស​នោះ​បាន​បិទទ្វារ​បន្ទប់​ជួល​ខ្ទាស់​គន្លឹះ​ខាងក្នុង រួច​បង្ហូរ​ប្រេងសាំង​ពី​បេន​ម៉ូតូ​ប៉ង​ដុត​សម្លាប់​ទាំង​ប្រពន្ធ ទាំង​កូនចុង កូនប្រសារ និង​ខ្លួនឯង​ថែម​ទៀតផង​ តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា និង​ឃាត់ខ្លួន​បុរស​កំណាច​រូប​នោះ​នាំ​ទៅ​សួរនាំ​និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​សមត្ថកិច្ច ។

ហេតុការណ៍ខាងលើ​​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦ ស្ថិត​នៅ​បន្ទប់​ផ្ទះ​ជួល ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បុរស​ដែល​ជា​ជន​ដៃដល់​ខាងលើ​នោះ​ឈ្មោះ ប៉ែន ស៊ី​ណាត អាយុ​៤០​ឆ្នាំ​មុខរបរ​ជាង​កញ្ចក់ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ស៊ឹ​ម គឹ​ម​រស់ អាយុ​៣៦​ឆ្នាំ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ ហើ​យ​អ្នក​ទាំង​ពីរ ស្នាក់​នៅ​កន្លែង​កើត​ហេតុ​ខាងលើ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្ដី​ប្រពន្ធ​១​គូ​នេះ​ទើបតែ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​បាន​រយៈពេល​៣​ខែ​ប៉ុណ្ណោះ ដោយ​មិន​បាន​រៀប​ការ​ត្រឹមត្រូវ​នោះ​ទេ គឺ​បាន​ត្រឹមតែ​សែនព្រេន​​តែ​​ប៉ុណ្ណោះ ដោយ​នាង​ជា​ប្រពន្ធ​ជា​ស្រី​មេម៉ាយ​កូន​២​នាក់ និង​បាន​លែងលះ​ប្ដី ចំណែក​បុរស​នោះ​មិន​ទាន់​ដឹង​ពី​ប្រវត្តិ​ពិត​នៅឡើយ​ទេ ។ ដោយឡែក​កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ នាង​ជា​ប្រពន្ធ​បាន​ទៅ​ដើរ​លេង​ជាមួយ​អតីត​ប្ដី​មុន ហើយ​ពេល​បាត់​មិនឃើញ​ប្រពន្ធ​បុរស​ជា​ជន​ដៃដល់​(​ប្ដី​ចុង​)​ខាងលើ​បាន​ខ​ល​សួរ​ថា​កំពុង​នៅឯណា? ពេល​នោះ​នាង​ប្រាប់​ថា​កំពុង​ដើរ​លេង​ជាមួយ​អតីត​ប្ដី ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ក្រោយ​ពេល​បានឮ​បែប​នេះ​ បាន​ធ្វើ​ឲ្យ​បុរស​នោះ​ផ្ទុះ​កំហឹង​និង​ប្រច័ណ្ឌ​យ៉ាង​ខ្លាំង លុះដល់​ព្រឹក​ថ្ងៃ​កើតហេតុ​ខណៈ​នាង​ជា​ប្រពន្ធ​កំពុង​ដេក ស្រាប់តែ​បុរស​នោះ​យក​កាំបិត​បុ័ងតោ​កាប់​ទាំង​កំរោល ប៉ុនប៉ង​ផ្ដាច់ជីវិត​តែ​ម្ដង ប៉ុន្តែ​ត្រូវ​បានកូន​ៗ​របស់​ប្រពន្ធ​២​នាក់​និង​កូនប្រសារ​ម្នាក់​ជួយ​ទាន់ ។ បន្ទាប់​មក​បុរស​នោះ​បាន​បាន​បិទទ្វារ​ផ្ទះ​ខ្ទាស់​គន្លឹះ​ពី​ខាងក្នុង ហើយ​បង្ហូរ​ប្រេងសាំង​ពី​បេន​ម៉ូតូ​ប៉ង​ដុត​សម្លាប់​ទាំង​ប្រពន្ធ ទាំង​កូនចុង​និង​កូនប្រសារ​ព្រមទាំង​ខ្លួនឯង​ថែម​ទៀត តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ទទួល​ដំណឹង​បាន​រហ័ស​និង​ចេញ​ជួយ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពេល​នោះ​នគរបាល​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​នោះ​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​សួរនាំ​និង​ចាត់ការ​តាម​ច្បាប់ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​មន្ទីរពេទ្យ​រុ​ស្ស៊ី​) ។ ព័ត៌មាន​ខាងលើ​នោះ​គ្រាន់តែ​ជា​សារភាព​ត្រួស​ៗ​ពី​ខាង​ជន​ដៃដល់​ជា​ប្ដី​តែ​ម្ខាង​ប៉ុណ្ណោះ ចំណែកឯ​ការ​ពិត​ឬ​មិន​ពិត​បែប​ណា​នោះ​រង់ចាំ​ការ​បំភ្លឺ​ប្រាប់​បន្ថែម​ទៀត​ពី​ខាង​ភាគី​ស្ត្រី​ជា​ប្រពន្ធ​នៅ​ពេល​ក្រោ​ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ