ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​ចំនួន​៣ ក្នុងស្រុក​ព្រៃ​នប់ ត្រៀម​ទទួល​បាន​ផ្លូវ​បេតុង​ថ្មី តាម​រយៈ​គម្រោង​មូលនិធិ​ឃុំ ឆ្នាំ​២០២៦

14 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ រដ្ឋបាល​ស្រុក​ព្រៃ​នប់ បាន​រៀបចំ​ពិធី​បើក​សំណើ​ដេញថ្លៃ​ជា​សាធារណៈ​នូវ​គម្រោង​មូលនិធិ​ឃុំ ប្រចាំឆ្នាំ​២០២៦ សម្រាប់​ឃុំ​ចំនួន​៣ រួម​មាន…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ រដ្ឋបាល​ស្រុក​ព្រៃ​នប់ បាន​រៀបចំ​ពិធី​បើក​សំណើ​ដេញថ្លៃ​ជា​សាធារណៈ​នូវ​គម្រោង​មូលនិធិ​ឃុំ ប្រចាំឆ្នាំ​២០២៦ សម្រាប់​ឃុំ​ចំនួន​៣ រួម​មាន ឃុំ​តា​នៃ ឃុំ​ទឹកថ្លា និង​ឃុំ​ជើង​គោក ។

ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​សាលាស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ក្រោម​អធិបតីភាព​លោក ឃាង ភារ​ម្យ នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​សាលាខេត្ត​ព្រះ​សីហ​នុ លោក នាង ណេ​ង សមាជិក​ក្រុមប្រឹក្សា​ស្រុក​ព្រៃ​នប់ និង​លោក ស៊ុន សុភាព អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​ព្រៃ​នប់ ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ដេញថ្លៃ អាជ្ញាធរ​ឃុំ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ ព្រមទាំង​បងប្អូន​អ្នក​សារព័ត៌​ជា​ច្រើន​រូប​ទៀត ។

ការ​ដេញថ្លៃ​នា​ឱកាស​នោះ ផ្តោត​សំខាន់​លើ​ការ​ស្ថាបនា​ផ្លូវ​បេតុងអារម៉េ ដែល​ជា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​លើកកម្ពស់​ជីវភាព និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ រួម​មាន ឃុំ​តា​នៃ មាន​២​គម្រោង គម្រោង​ទី​១ សាងសង់​ផ្លូវ​បេតុងអារម៉េ ប្រវែង ១៥០​ម៉ែត្រ ទទឹង ៥​ម៉ែត្រ និង​កម្រាស់ ០.១៥​ម៉ែត្រ គម្រោង​ទី​២ សាងសង់​ផ្លូវ​បេតុងអារម៉េ ប្រវែង ២៥០​ម៉ែត្រ ទទឹង ៦​ម៉ែត្រ និង​កម្រាស់ ០.១៥​ម៉ែត្រ ព្រមទាំង​មានការ​ដាក់​លូ​មូល​ភ្លោះ អង្កត់ផ្ចិត ១​ម៉ែត្រ ប្រវែង ៨​ម៉ែត្រ ដើម្បី​ធានា​ប្រព័ន្ធ​រំដោះ​ទឹក ឃុំ​ទឹកថ្លា គម្រោង​សាងសង់​ផ្លូវ​បេតុងអារម៉េ ប្រវែង ៤៤០​ម៉ែត្រ ទទឹង ៥​ម៉ែត្រ ដែល​ត​ភ្ជាប់​ការ​ធ្វើ​ដំណើរ​រវាង​ភូមិ​ព្រែក​ទាល់ និង​ភូមិ​កំពង់​ចិន និង​ឃុំ​ជើងគោ គម្រោង​សាងសង់​ផ្លូវ​បេតុងអារម៉េ ប្រវែង ៤៨០​ម៉ែត្រ ទទឹង ៥​ម៉ែត្រ និង​កម្រាស់ ០.១៥​ម៉ែត្រ ។

ក្នុង​ឱកាស​នោះ ឃាង ភារ​ម្យ បាន​មាន​ប្រសាសន៍​ថា ក្នុង​ដំណើរការ​ដេញថ្លៃ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​តម្លាភាព យុត្តិធម៌ និង​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់ ដើម្បី​ស្វែងរក​ក្រុមហ៊ុន​ដែល​មាន​សមត្ថភាព​ពិតប្រាកដ ហើយ​ក៏​ណែនាំ​ដល់​ក្រុមហ៊ុន​ដែល​ឈ្នះ​ការ​ដេញថ្លៃ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​បទដ្ឋាន​បច្ចេកទេស និង​គុណភាព​សំណង់ ដើម្បី​ឱ្យ​សមិទ្ធផល​ទាំងនេះ​អាច​ប្រើប្រាស់​បាន​យូរអង្វែង បម្រើ​ជា​ប្រយោជន៍​ដល់​សាធារណជន​។

តាម​រយៈ​គម្រោង​មូលនិធិ​ឃុំ​ឆ្នាំ​២០២៦​នេះ គេ​រំពឹង​ថា វា​នឹង​ជួយ​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​នៃ​តំបន់​ជនបទ​ក្នុងស្រុក​ព្រៃ​នប់ កាត់​បន្ថយ​ការ​លំបាក​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល និង​បង្កើន​ភាព​ងាយស្រួល​ដល់​សិស្សានុសិស្ស​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ